20/06/2021 14:49 GMT+7 Email Print Like 0

លោកប្រធានរដ្ឋវៀតណាមអបអរសាទរ អគ្គលេខាធិការអង្គការសហប្រជាជាតិដោយត្រូវបានតែងតាំងឡើងវិញសម្រាប់អាណត្តិ២០២២-២០២៦

នៅកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បាន បញ្ជាក់ថា ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.បវៀតណាមបាននិងកំពុងរួមវិភាគទានយ៉ាងសកម្មទៅក្នុងកិច្ចការរួមរបស់អ.ស.ប ក្នុងនោះមានការទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ការចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អ.ស.ប ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ហើយកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ២០២៣-២០២៥ផងដែរ។
 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអ.ស.បលោក Antonio Guterres។ (រូបថត៖ VTV)


នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើម្បីអបអរសាទរលោក Antonio Guterres នៅពេលដែលលោកត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) តែងតាំងថ្មីម្ដងទៀត ជាអគ្គលេខាធិការអ.ស.បសម្រាប់អាណត្តិ២០២២-២០២៦ ព្រមទាំងផ្លាស់ប្ដូរទស្សនៈអំពីការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀត ណាម-អ.ស.បផងដែរ។

នៅកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បាន បញ្ជាក់ថា ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប វៀតណាមបាននិង កំពុងរួមវិភាគទានយ៉ាងសកម្មទៅក្នុងកិច្ចការរួមរបស់អ.ស.ប ក្នុងនោះមានការទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ការចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អ.ស.ប ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ហើយកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ២០២៣-២០២៥ផងដែរ។ លោកប្រធានរដ្ឋក៏បានស្នើឲ្យស្ថាប័ននានារបស់អ.ស.ប បន្តយកចិត្តទុកដាក់ជួយគាំទ្រវៀតណាមជាពិសេសគឺការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ និងការពិគ្រោះយោបល់ពីគោលនយោបាយស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត។

ជាការឆ្លើយតប លោកអគ្គលេខាធិការអ.ស.ប Antonio Guterres បានចាត់ទុក ថា វៀតណាមជាកត្តាដ៏សំខាន់មួយដែលរួមវិភាគទានទៅក្នុងសន្តិភាព និងស្ថិរភាពក្នុង តំបន់។ លោកក៏បានសម្ដែងនូវការរំជួលចិត្តយ៉ាងខ្លាំងចំពោះការដែលវៀតណាមទើប ទទួលយកនិងព្យាបាលដោយជោគជ័យសម្រាប់បុគ្គលិកម្នាក់របស់អ.ស.បដែលត្រូវ ឆ្លងកូវីដ ១៩ តាមនោះបង្ហាញពីស្មារតីសាមគ្គីភាពអន្តរជាតិ ការរួបរួមគ្នាជំនះពុះពារ លើជម្ងឺរាតត្បាត។

មុននោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានផ្ញើរលិខិតអបអរសាទរ ជូនលោកអគ្គលេខាធិការអ.ស.បហើយ។ ក្នុងលិខិតអបអរសាទរ លោកប្រធានរដ្ឋបាន សម្ដែងនូវជំនឿជឿជាក់ថា ដោយមានការប្ដេជ្ញាចិត្ត បទពិសោធន៍និងកិត្យានុភាពរបស់ ខ្លួន លោកអគ្គលេខាធិការនឹងបន្តចូលរួមចំណែកដល់ការបង្កើនប្រតិបត្តិការរបស់ អ.ស.ប ក្នុងកិច្ចខិតខំប្រឹងប្រែងរួមសំដៅដោះស្រាយបញ្ហាប្រឈមជាសកលនានា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ