• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយតំណាងបញ្ញវន្តនិងអ្នកវិទ្យាសាស្ត្រវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសជប៉ុន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវគោលបំណងចង់ឲ្យបញ្ញាវ័ន្តនិងអ្នកវិទ្យាសាស្ត្ រវៀតណាមនៅជប៉ុន បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ ទទួលបានសមិទ្ធិផល លេចធ្លោបន្ថែមទៀត ដោយឆ្លៀតយក ការតភ្ជាប់បណ្តាញអ្នកវិទ្យាសាស្ត្រ អង្គការវិទ្យា សាស្ត្រនានាជុំវិញពិភពលោកដើម្បីរួមចំណែកបញ្ញារបស់ខ្លួនសម្រាប់អភិវឌ្ឍន៍ មាតុភូមិប្រទេសជាតិ និងរួមចំណែក ពូនជ្រុំ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-ជប៉ុន។ លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យភ្នាក់ងារមុខងារដើម្បីសំយោគអនុសាសន៍និងសំណើនានាក្នុងជំនួបនេះ ហើយបានមានប្រសាសន៍ថា នឹងបន្តមានយន្តការការងារជាក់ស្តែងជាមួយអ្នកវិទ្យាសាស្ត្រនិងបញ្ញវន្ត ទៅតាមក្រុមបញ្ហានីមួយៗ តាមទម្រង់ផ្សេងៗគ្នា រួមទាំងទម្រង់អនឡាញ ដើម្បីពង្រីកប្រសិទ្ធភាពឲ្យបានខ្ពស់បំផុត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top