17/11/2021 09:59 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Cao Bang អភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែននិងទេសចរណ៍

នាថ្ងៃទី ១៥ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Cao Bang អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១ និងទិសដៅ ភារកិច្ចនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)


ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Cao Bang ផ្តោតសំខាន់លើការបង្ហើយផែនការក្នុងតំបន់។ ទន្ទឹមនឹងនោះ ដាក់បញ្ចូលទៅក្នុងផែនការទូទៅនៃប្រទេសទាំងមូល ដែលក្នុងនោះ មានការស្រាវជ្រាវនិងអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែននិងទេសចរណ៍ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Cao Bang បន្តយកចិត្តទុកដាក់លើការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៀតផង។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ថវិកាចំនួន ៥ ពាន់លានដុងដល់ខេត្ត Cao Bang ដើម្បីសាងសង់ផ្ទះមហាសាមគ្គីចំនួន ៥០ ខ្នង ជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រដែលនៅមានស្ថានភាពលំបាកក្នុងការរស់នៅ។ ក៏នាថ្ងៃទី ១៥ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបធ្វើការនៅស្រុក Trung Khanh; ទស្សនាគ្រឹះស្ថាននិងទីកន្លែងមួយចំនួននៃខេត្ត Cao Bang ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ