03/06/2020 13:03 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ខិតខំប្រឹងប្រែងសម្រេចឲ្យបានល្អបំផុតនូវភារកិច្ចនិងផែនការរបស់រដ្ឋក្នុងឆ្នាំ២០២០


 លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជា ប្រចាំខែឧសភា។ (រូបថត៖ VGP)
 

នាព្រឹក​ថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជា ប្រចាំខែឧសភា។ ថ្លែងនៅទីនេះ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ព័ត៌ មានគួរឲ្យសប្បាយនិងគួរឲ្យចាប់អារម្មណ៍ថា តាមរយៈជំនួបធ្វើការជាមួយតំបន់ ជាច្រើន​នោះគឺ​តំបន់​សឹងតែទាំងអស់បានសម្ដែងនូវការប្ដេជ្ញាចិត្តសម្រេចបាន គោលដៅសេដ្ឋកិច្ច​សង្គម​ដែល​ត្រូវ​បាន​ដាក់​ចេញតាំងពីដើមឆ្នាំ។ ចំពោះ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែឧសភា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា មានការប្រែប្រួលជាវិជ្ជមាន ដែលទីផ្សារក្នុង ស្រុកត្រូវបានស្ដារឡើងវិញ ជាពិសេស​គឺទី​ផ្សារ​ទេសចរណ៍។ ក្រុមហ៊ុន អាកាសចរណ៍ក៏បានបើកសកម្មភាពឡើងវិញជាបណ្ដើរៗផងដែរ។ លោក​នាយក​រដ្ឋ​មន្រ្តី​អញ្ជើញមានប្រសាសន៍ថា៖
 
“ប្រការគួរឲ្យចាប់​អារម្មណ៍គឺគោលដៅ​ ដែលបានដាក់ចេញសម្រាប់ខែឧសភាគឺល្អប្រសើរជាង​ខែមេសា។ ក្នុង​ខែឧសភា​នេះ​ដែរ រូបភាពរបស់វៀតណាមលើឆាកអន្តរជាតិក៏ត្រូវបានលើកកំពស់ដែរ។ យើងបានដឹក​នាំ​ការ​ងារ​ដោយ​ស្មារតីដ៏ឥតងាករេនោះគឺ មិនរាថយនៅចំពោះមុខការសាកល្បង ផ្លាស់ប្ដូរថ្មីនិង​ច្នៃប្រ​ឌិត​ក្នុង​ការ​ប្រតិ​បត្តិ​ ជំនះពុះពារលើការដាច់បាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយទាក់ទាញ​ទុន​វិនិយោគ​ទាំង​ជាតិនិង​អន្តរជាតិ​ដោយម្ចាស់ការ។ យើងបានកំណត់ថា នេះជាឱកាសដ៏សំខាន់​ដើម្បីឲ្យ​ប្រទេស​យើង​បោះជំហាន​ទៅមុខ​ក្នុង​បរិបទ​ដែលពិភពលោកនៅតែជួបប្រទះនឹងកា​រលំបាកសាកល្បង​ជាច្រើន។ យើង​បាន​ឆ្លៀត​យក​វេលា​មាស​​ដើម្បី​គ្រប់គ្រងជំងឺឆ្លងប្រកបដោយជោគជ័យ។ ហេតុដូច្នេះ អតិផរណាបានចយចុះ ហើយជីវភាព​រស់​នៅ​របស់​ប្រជាជន​រក្សាបាននូវស្ថិរភាពផងដែរ”។
 
ស្ដីពីបញ្ហា​ប្រយុទ្ធប្រឆាំងទង្វើរំលោភបំពានលើកុមារ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បណ្ដាតំបន់ អង្គការ ​និងសមូហភាពសង្គមដូចជាសមាគមន៍នារីនិងសម្ព័ន្ធយុវជន ត្រូវតែពង្រីកតួនាទី ទំនួលខុសត្រូវ ចូលរួម​ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីឃ្លាំមើលយ៉ាងហ្មត់ចត់ ជាពិសេសគឺ​ចំពោះ​មុខ​សញ្ញា​ដែល​មាន​ហានិភ័យ​ខ្ពស់។ សាលារៀន មូលដ្ឋានអប់រំបណ្ដុះបណ្ដាលកុមារ និងមូលដ្ឋានលេង​កំសាន្តលើ​ទូទាំង​ប្រទេស​ត្រូវវាយ​តម្លៃឡើង​វិញចំពោះហានិភ័យដែលគំរាមកំហែងដល់សុវត្ថិភាពនិងអាយុជីវិតរបស់កុមារ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ