• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ផ្ញើសារជូនពរដល់មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
 

ក្នុង​ឱកាសដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ានជាផ្លូវការនិងចូលឆ្នាំថ្មីឆ្នាំ ២០២០ នេះ  នាថ្ងៃទី១ ខែ​មករា​ ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ថ្នាក់ដឹក​នាំ​បណ្តា​ប្រទេស​នៃ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
 
នៅក្នុងសារ​នេះ លោកនា យករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា រាល់ការលំបាកនិង បញ្ហាប្រ ឈមក្នុងឆ្នាំ​ ២០២០ នឹងមិនអាចរារាំងបណ្តាប្រទេសសមាជិកអាស៊ាន ឆ្ពោះទៅរកគោលដៅរួម គឺសហ គមន៍​អាស៊ាន​​សាមគ្គីភាព ឯកភាព សន្តិភាព វិបុលភាពនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះឡើយ។ ដើម្បី​សម្រេច​បាន​នូវគោល ដៅនេះអាស៊ានមួយត្រូវ “ផ្សាភ្ជាប់និងបន្សាំដោយម្ចាស់ការ” ដែលជាកត្តា​សំខាន់​សម្រាប់​បណ្តា​ប្រទេសអាស៊ាន ជំនះពុះពារការលំបាកនិងបញ្ហាប្រឈម ដើម្បីរួមគ្នា កសាងអនាគត​ល្អជាង​សម្រាប់​ សហគមន៍​អាស៊ាននិង​ប្រជាជនគ្រប់រូបក្នុ​ងតំបន់។
 
លោកនាយក​រដ្ឋមន្រ្តីបានលើកច្បាស់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមសង្ឃឹមថា នឹងរួម​ជាមួយ​​បណ្តាប្រទេស ដើម្បីអនុវត្តសកម្មភាពជាក់ស្តែងតាមរយៈគំនិតផ្តួចផ្តើមជាក់លាក់ ក៏ដូចជា លើកកម្ពស់​ទំនាក់ទំនង​ការបរទេសនិងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់អាស៊ាន។
 
យ៉ាងណាមិញ វៀតណាម​មានបំណង ទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ពីបណ្តាប្រទេស​ដទៃ​ទៀត​ក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ។ ទន្ទឹមជាមួយគ្នានោះ សង្ឃឹមថា​ប្រទេស​ជាសមាជិក​នឹង​រួម​គ្នា​ ក​សាងនិងពូនជ្រុំអោយ សហគមន៍អាស៊ានមានការអភិវឌ្ឍប្រ​កបដោយចីរភាព និង​វិបុលភាព៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top