04/09/2019 10:38 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបជាមួយរដ្ឋមន្រ្តីប្រេងរ៉ែនិងអគ្គិសនីគុយវ៉ែត


 

នា​រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ទទួល​​ជួប​ជាមួយលោក Khaled Ali Al Fadhel រដ្ឋមន្ត្រី​ក្រសួង​ប្រេង​រ៉ែនិង​អគ្គិសនីគុយ​វ៉ែត​ដែល​កំពុង​មាន​ដំណើរ​បំពេញ​ទស្សនកិច្ចការងារនៅវៀតណាម។ 
 
ថ្លែង​នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថា តម្លៃប្រាក់​ពាណិជ្ជកម្ម​នៃការ​នាំចេ​ញ​និង​នាំចូលទ្វេភាគីបានឈានដល់ជិត ២,៧ ពាន់ លានដុល្លារអាមេរិក និងសង្ឃឹមថា ក្នុងរយៈពេល​ខាង​មុខ​ វៀតណាម​អាចនាំចេញផលិតផលទៅកាន់ទី​ផ្សារគុយ​វ៉ែតកាន់តែច្រើនថែមទៀត។
 
ទាក់​ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័ន លោកនាយករដ្ឋមន្រ្តី វៀត​ណាម​បាន​មាន​ប្រសាសន៍​ថា៖ គម្រោងចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Nghi Son ដែលបានអនុវត្តដោយវិនិយោគិនវៀតណាម ជប៉ុន​និងគុយវ៉ែត ត្រូវបានដាក់ឱ្យដំណើរការរួចហើយ។ ហេតុដូច្នេះ លោកនាយក​រដ្ឋ​មន្រ្តី​បាន​ស្នើ​ឱ្យ​វិនិយោគិន​ចូល​រួម​សហការក្នុងការអនុវត្តគម្រោងគីមីឥន្ធនៈនេះ អោយត្រឹមត្រូវតាមការកំណត់ ដោយមាន​គុណ​ភាព​និង​ប្រសិទ្ធភាព​។
 
ដោយ​សម្តែងក្តីសាទរចំពោះរាល់គម្រោងវិនិយោគធំៗ របស់កូវ៉ែតនៅវៀតណាមនោះ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​មាន​លើក​ឡើងថា វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ប៉ុន្តែត្រូវ​ធានា​នូវ​តម្រូ​វ​ការ​បរិស្ថាន​និងគោរពតាម បទប្បញ្ញត្តិច្បាប់របស់វៀតណាមជាពុំខាន។ លោកនាយករដ្ឋមន្រ្តីបានស្នើថា នៅពេល​ខាងមុខ គុយវ៉ែតនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ថែមទៀត។
 
អញ្ជើញ​ជាការឆ្លើយតប រដ្ឋមន្រ្តីលោក Khaled Ali Al Fadhel បានសង្កត់ធ្ងន់ថា វិនិយោគិន​គុយ​វ៉ែត​នឹង​រួម​សហការ​ជាមួយវិនិយោគិនវៀតណាមនិងជប៉ុន ដើម្បីបន្តអនុវត្តគម្រោង​តាមកាល​កំណត់​ប្រកប​ដោយ​គុណភាព​និង​ប្រសិទ្ធភាព។ ដោយសង្កត់ធ្ងន់ថា គុយវែត យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីផ្សារអាស៊ី ក្នុង​នោះ​មាន​ វៀតណាមតែម្តង លោករដ្ឋមន្រ្តីបាននិយាយថា គុយវ៉ែតរំពឹងថា រោងចក្រគីមីឥន្ធនៈ Nghi Son នៅវៀត​ណាម​នឹងក្លាយ​ជានិមិត្ត​រូប​នៃភាព​ជោគ​ជ័យ​ក្នុង​ការ​វិនិយោគ​និង​កិច្ចសហប្រតិ​បត្តិការ នៅអាស៊ីជាក់​ជាពុំ​ខាន​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ