23/06/2019 12:51 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីជំនួបថ្នាក់ដឹកនាំក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤

 តាម​បេសកជនពិសេស​​នៃ​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​ ខាង​ក្រៅ​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៤ រសៀល​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាង​កក ប្រទេស​​ថៃ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ជំនួប​នឹ​ង​លោក​នាយករដ្ឋមន្រ្តី​ថៃ​ Prayuth Chan-ocha លោក​ប្រធានាធិបតីឥណ្ឌូ​នេស៊ី Joko Widodo លោក​នាយករដ្ឋមន្រ្តីសិង្ហបុរី​ Lee Hsien Loong។

នៅ​កិច្ច​ជំនួប​​លោក​នាយករដ្ឋមន្រ្តីថៃ​ Prayuth Chan-ocha លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក​ (Nguyen Xuan Phuc) ម្តង​ទៀ​ត​អបអរសាទរ​​​លោក​ Prayuth Chan-ocha ទើប​បាន​រដ្ឋសភា​ទុក​ចិត្ត​ជ្រើស​ជា​នាយករដ្ឋមន្រ្តី​ជំនាន់ទី​៣០​ នៃ​ប្រទេស​ថៃ។ លោក​នាយករដ្ឋមន្រ្តីទាំងពីរ​រូប ​ស្តែង​ពីភាព​គាប់​ចិត្ត​​អំពី​ការ​អភិវឌ្ឍ​ល្អ​ប្រសើរ​ មួយថ្ងៃកាន់តែ​ផ្សារ​ភ្ជាប់​ ទំនុកចិត្ត​​​នៃ​ទំនាក់ទំនង​ទ្វេភាគី​អំឡុង​ពេល​កន្លង​ ឯកភាព​សហប្រតិបត្តិការ​រហ័សកសាង​កម្មវិធី​សកម្មភាព​​ធ្វើជា​មូលដ្ឋាន​បន្ត​ពង្រាយ​ប្រសិទ្ធភាព​ ជាក់​ស្តែង​​ និង គ្រប់​វិស័យ​លើ​ទំនាក់ទំនង​យុទ្ធសាស្រ្ត​បង្កើន​វៀតណាម ​និង ថ្ងៃ​ នា​ដំណាក់កាល​ថ្មី​។ ​ភាគីទាំងពីរ​ឯកភាព​សហប្រតិបត្តិការ​ជំរុញ​ពង្រាយ​ យន្តការ​សហប្រតិបត្តិការ​ទ្វេភាគី​សំខាន់ ក្នុង​ឆ្នាំ​២០១៩ ពិសេស​កិច្ច​ប្រជុំគណៈ​រដ្ឋមន្រ្តី​រួម​​លើកទី​៤​នៅវៀតណាម​។​

 

លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក (Nguyen Xuan Phuc) ជួប​សវនាការ​នឹង​លោក​នាយករដ្ឋមន្រ្តីថៃ Prayuth Chan-ocha។ រូបថត៖ ថុងញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

 លោក​នាយករដ្ឋមន្រ្តី ​ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) ​អរគុណ​ម្ចាស់​ប្រទេស​ថៃ​ បាន​ផ្តល់ជូន​គណៈ​ប្រតិភូវៀតណាម​ ការ​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៤ និង​ ការ​ទទួល​បដិសណ្ឋារកិច្ច​​ហ្មត់ចត់​ បង្ហាញទំនុក​ចិត្ត​ ប្រទេស​ថៃ​នឹង​ទទួល​បន្ទុក​ជោគជ័យ​នូវ​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៩ រួម​ចំណែក​សកម្មលើការ​ងារ​កសាង​សហគមន៍​អាស៊ាន​រឹង​មាំ សាមគ្គី​ ស្វ័យ​ភាព​ និង​ ចីរភាព​។​

នៅ​កិច្ច​ជំនួប​លោក​ប្រធានាធិបតី​​ឥណ្ឌូ​នេស៊ី​ Joko Widodo លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អបអរសាទរ​​​លោក​ Joko Widodo ជាប់​ជាប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​​សាជា​ថ្មី​។ ថ្នាក់​ដឹកនាំ​ទាំងពីរ​ប្រទេស​ អះអាង​សហប្រតិបត្តិការ​​អនុវត្ត​ប្រសិទ្ធភាព​កម្មវិធី​សកម្មភាព​ពង្រាយ​ទំនាក់ទំនង​​ដៃគូ​យុទ្ធសាស្រ្ត​វៀតណាម​ និង ឥណ្ឌូ​នេស៊ី ដំណាក់កាល​២០១៨ -២០២៣ ហើយ​ព្រមព្រៀង​សម្រេច​បាន​ដំណើរ​បំពេញ​ទស្សនកិច្ច​​ថ្នាក់រដ្ឋ​ នៅ​វៀតណាម ​របស់​លោក​ប្រធានាធិបតី​ Joko Widodo នា​កញ្ញាឆ្នាំ​២០១៨។
.


លោកនាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការ​នឹង​លោកប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

​ថ្នាក់ដឹកនាំទាំងពីរប្រទេស​ សង្កត់​ធ្ងន់​លើ​ជំហរ​សំខាន់​នៃ​សហប្រតិបត្តិការ​សមុទ្រ​ និង ឯកភាព​សហប្រតិ​បត្តិការ​​​ពង្រាយ​ប្រសិទ្ធភាព​នៃ​ខ្លឹម​សារពាក់ព័ន្ធ​ដល់​កម្មវិធី​​សកម្មភាព​ដំណាក់កាល​២០១៨  - ​២០២៣ ក្នុង​នោះ​​មាន​ការងារបន្ត​ជំរុញ​​ចរចា​បែង​ចែក​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​រវាង​ប្រទេស​ទាំងពីរ​។ លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) ​ស្នើ​ឥណ្ឌូនេស៊ី​វិនិច្ឆ័យ​ត្រឹមត្រូវ​​បញ្ហា​នាវា​នេសាទ និង នេសាទករ​របស់​វៀតណាម​ លើ​ស្មារតី​មិត្តភាព​ មនុស្ស​ធម៌​ តាម​ច្បាប់​ និង គោលការណ៍​អន្តរជាតិ​។

 នា​ឱកាស​នេះ តាម​ការ​ស្នើ​របស់​ភាគី​សិង្ហបុរី​ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) បានជំនួប​លោ​ក​នាយករដ្ឋមន្រ្តី​ Lee Hsien Loong។

 

លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក​ (Nguyen Xuan Phuc) ជំនួប​លោក​នាយករដ្ឋមន្រីសិង្ហបុរី Lee Hsien Loong។ រូបថត៖ ថុង​ញ៉ឹត/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

 នៅកិច្ច​ជំនួប​ លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំទាស់​​សេចក្តី​ថ្លែង​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ របស់​លោក​នាយករដ្ឋមន្រ្តី Lee Hsien Loong ពាក់ព័ន្ធ​ដល់​វៀតណាម​ និង កម្ពុជា​ដំណាក់កាល​១៩៧៩ - ១៩៨០។ លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អះអាង​ប្រវត្តិសាស្រ្ត​​បាន​សឱ្យ​ឃើញ​ថា ការ​​​បញ្ជាក់​របស់​ភាគី​សិង្ហបុរី ​​អំពី​តួនាទី​​របស់វៀតណាម​ នា​ដំណាក់កាល​​នោះ​មិនត្រឹម​ត្រូវ​ ហើយ​​ការ​ថ្លែង​សាឡើងវិញ​នូវ​មតិផ្ទាល់​ខ្លួន​នេះ បង្ក​​របួស​ប្រេះ​ឆា​​យ៉ាង​ខ្លាំង​ដល់​វៀតណាម​ និង កម្ពុជា​ ពិសេស​​សាច់​ញាតិ​របស់​ទាហាន​ស្មគ្រ​ចិត្ត​​​វៀតណាម​រាប់​ពាន់​នាក់​ ដែល​បា​ន​ពលី​​សាច់​ឈាម​ដើម្បិ​សន្តិ​ភាព​ ជួយ​​រំដោះ​កម្ពុជា​រួចចាកពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​កាច់​សាហាវ​ ព្រមទាំង​​ដំណើរ​កសាង​ប្រទេស​ពោរពេញទៅ​ដោយ​ទុក្ខលំបាក។​

លោក​នាយករដ្ឋមន្រ្តី Lee Hsien Loong ដោះស្រាយ​ សិង្ហបុរី​​អចេត​នា​​ធ្វើ​បង្ករបួស​ដល់​វៀតណាម គ្រាន់តែ​រំលឹក​ជ្រុង​មួយ​នៃការ​ទុក្ខព្រួយ​ក្នុងប្រវត្តិសាស្រ្ត​​​ឥណ្ឌូចិន​ ដើម្បី​បញ្ជាក់​សន្តិភាព​ ស្ថិរភាព និង រុង​រឿង​សព្វថ្ងៃ​មិនមែន​កើត​ឡើងដោយ​ឯក​ឯង​​​ ហើយ​បរិបទ​សព្វថ្ងៃ​ទាមទារ​អាស៊ាន​បន្ត​រក្សា​សាមគ្គី ​​ផ្សារភ្ជាប់ ​និង ​បង្កើន​សហប្រតិបត្តិការ​​។ លោក​​នាយករដ្ឋមន្រ្តី Lee Hsien Loong ក៏​សង្កត់​ធ្ងន់​ សិង្ហបុរីយកចិត្តទុកដាក់​ខ្លាំង​លើ​ទំនាក់​ទំនង​មិត្ត​ភាព​ និង​ ទំនុកចិត្ត​​ជាមួយ​​វៀតណាម​។​

អំពី​សមុទ្រ​ខាង​កើត​ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក​ (Nguyen Xuan Phuc) និង​ថ្នាក់​ដឹក​នាំ​ថៃ ឥណ្ឌូនេស៊ី និង សិង្ហបុរី ឯកភាព​​បង្កើន​សហប្រតិបត្តិការ​សមុទ្រ​ សហការ​ជំរុញ​អនុវត្ត​ពេញ​លេញ​សេចក្តីប្រកាស​អំពី​ប្រតិបត្តិការ​នៃ​ភាគីនានា​នៅសមុទ្រ​ខាងកើត (DOC) និង ក្រម​ប្រតិបត្តិការ​នៅ​សមុទ្រ​ខាង​កើត​ (COC) ជាក់​ស្តែង​ ប្រសិទ្ធភាព និង ធានា​ប្រយោជន៍​នៃ​សហគមន៍​អន្តរជាតិ៕​


 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/​កាសែតរូបភាព​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ