04/04/2019 00:01 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី បានផ្ញើសំបុត្រជូនពរបុណ្យចូលឆ្នាំថ្មីឆ្នាំកុរឯកស័ក


 

ព្រះសង្ឃ ពុទ្ធបរិស័ទ​ខ្មែរ​ស្រង់ទឹក​ព្រះ​ នាបុណ្យចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ ថ្ងៃទី​៤ ខែ​មេសា​ លោក​នាយករដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល​ ង្វៀន​ ស្វឹន​ភុក ​(Nguyen Xuan Phuc) បាន​ផ្ញើ​សំបុត្រ​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំថ្មី​​ទៅ​ដល់​បងប្អូនជន​រួម​ជាតិ​​ សមមិត្ត​ និង ព្រះសង្ឃ​​។ លោក​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​៖

ស្រប់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ជនរួម​ជាតិ​ខ្មែរ​ឆ្នាំ​កុរ​ឯកស័ក​២០១៩ ជំនួស​មុខ​ថ្នាក់ដឹក​នាំ​បក្ស​ រដ្ឋ​ ខ្ញុំ​ សូម​គោរព​ផ្ញើ​ជូន​ដល់​ជនរួម​ជាតិ​ខ្មែរ​ សមមិត្ត​ និង​ព្រះសង្ឃ​​នូវ​វាចា​សួរ​សុខ​ទុក្ខ​​យ៉ា​ងកក់ក្តៅ​ និង ប្រសិទ្ធិពរ​ឆ្នាំ​ថ្មីបវរ​សួស្តីមហាប្រសើរ​។

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយការ​សាមគ្គី​ ឯកភាព​ រួម​កម្លាំង​កាយ​ចិត្ត​ទូទាំង​បក្ស ទូទាំង​ប្រជាជន​ និង ទូទាំងកង​ទ័ព​​ ប្រទេស​យើង​សម្រេច​បាន​សមទ្ធិផល​សំខាន់ៗ​ជាច្រើន​ និង គ្រប់​ជ្រុង​ជ្រោយ​លើ​រាល់​វិស័យ​។ ជីវភាព​​​ប្រជាជន​បាន​កែ​លម្អ​យ៉ាង​ច្បាស់​ ធ្លុង​មហាសាមគ្គី​ជនជាតិ​ត្រូវ​បាន​ពង្រីក​យ៉ាង​រឹង​មាំ​។ ក្នុង​សមិទ្ធផល​នៃ​ការ​រីក​ចម្រើន​រួម​របស់​ប្រទេសជាតិ​ មាន​ការខិតខំ​ខ្នះខ្នែង​ រួម​ចំណែក​ដីធំធេង​របស់​ជនរួម​ជាតិ​ សមមិត្ត​ និង ព្រះសង្ឃ​ខ្មែរ​។​

ឆ្នាំ​២០១៩ ជាឆ្នាំ​ដែល​​យើង​គ្រប់​គ្នា​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៥០ឆ្នាំ​ នៃ​ការ​អនុវត្ត​មត៌ក​សាសន៍​ ដី​ឧត្តង្គ​ឧត្តម​ របស់​លោក​ប្រធានហូជីមិញ​ជាទី​គោរព​។ ខ្ញុំ​សង្ឃឹម​ថា​ ជនរួម​ជាតិ​ សមមិត្ត​ និង ព្រះសង្ឃ​ ​​ សាមគ្គី​ ខិត​ខំ​ប្រឹង​ប្រែង​ជាបន្ត​ ដើម្បី​សម្រេច​បាន​ស្នា​ដៃកាន់តែ​ធំធេង​ជាង​ទៀត​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ កាត់​បន្ថយ​ភាពក្រីក្រ​ដោយ​ចីរភាព​ អភិរក្ស​ និង ពង្រីក​អត្ត​សញ្ញា​ណវប្បធម៌​​ប្រពៃណី ព្រួតដៃ​រួម​កម្លាំង​ ជាមួយ​ទូទាំងប្រទេស​ កសាង​ភូមិស្រុក​ ប្រទេស​ជាតិ​វៀតណាម​កាន់តែ​សម្បូរ​រុង​រឿង​ ប្រជាជន​យើង​គ្រប់​រូ​ប​ គ្រប់គ្រួសារ​នឹង​ទទួលបាន​ជីវភាព​​សម្បូរ​សប្បាយ​ សុភមង្គល​សម​ដូច​បណ្តាំ​របស់​អ៊ំ​ហូ​ ដែល​បាន​ចារ​ក្នុង​មត៌កសាសន៍​ ជា​ប្រវត្តិសាស្រ្ត​នេះ​។​

សូម​ប្រសិទ្ធិពរ​ជនរួ​មជាតិ​ខ សមមិត្ត​ និង ព្រះសង្ឃ​ ​ទទួល​អំណរ​បុណ្យ​ចូល​ឆ្នាំថ្មី​ ឆ្នាំ​កុរ​ឯកស័ក​២០១៩ ប្រកប​ដោយ​សុខដុម​រមនា​ សប្បាយ​រីក​រាយ​ និង សុភមង្គល៕

សូ​ម​គោរព​ដោយ​មេត្រី​ភាព​!

ង្វៀន​ ស្វឹន​ភុក

 

អនុវត្តន៍៖ កាសែតរូបភាពវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ