24/02/2019 15:08 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីត្រួតពិនិត្យមជ្ឈមណ្ឌលកាសែតអន្តរជាតិ បម្រើកិច្ចប្រជុំកំពូលអាមេរិក - កូរេខាងជើង

 ព្រឹកថ្ងៃទី​២៤ ខែកុម្ភៈ  លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក​ (Nguyen Xuan Phuc) ​បាន​អញ្ជើង​មក​ត្រួត​ពិនិត្យ​ការងារ​ត្រៀម​បម្រុង ​នៅ​មជ្ឈមណ្ឌល​កាសែត​ បម្រើ​កិច្ច​ប្រជុំ​កំពូល​អាមេរិក - កូរេខាង​ជើង​ នៅ​វិមាន​វប្បធម៌​ពលកម្ម​មិត្ត​ភាព​វៀតណាម​ - សូវៀត​។​ (ហាណូយ​)​។

លោក​នាយករដ្ឋមន្រ្តី បានសង្កត់​ធ្ងន់​ នេះជា​ព្រឹត្តិការណ៍​អន្តរជាតិ​លេចធ្លោ បាន​ទូទាំងពិភពលោក​យក​ចិត្ត​ទុកដាក់​។ វៀតណាម​មាន​កិត្តិយស​ បាន​ជ្រើ​ស​ជា​ទីកន្លែង​រៀប​ចំ​កិច្ច​ប្រជុំ​សំខាន់​ ចំពោះ​សន្តិភាព​នៃ​តំបន់ ​និង ​ពិភពលោក។

 ព្រឹកថ្ងៃទី​២៤ ខែ​កុម្ភៈ​ នៅ​ក្រុង​ហាណូយ លោកនាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ចុះត្រួត​ពិនិត្យ​ផ្ទាល់​​នូវ​មជ្ឈមណ្ឌល​កាសែត​ និង ​ការងារ​ត្រៀម​បម្រុង​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាមេរិក - ​កូរេខាង​ជើង​លើកទី​ពីរ​។ រូបថត៖​ កុង​ដាត​
 
 
 បន្ទាប់ពី​ម៉ោង​ប្រជុំណែនាំ​​ចង្អុល​ការ​ លោក​នាយករដ្ឋមន្រ្តី ​បាន​ធ្វើ​ដំណើរ​សង្កេតពិនិត្យ​តាម​តំបន់​បំពេញ​បេសកកម្ម​ នៃ​មជ្ឈមណ្ឌល​កាសែត​។ រូបថត៖​កុង​ដាត​
 
លោក​នាយករដ្ឋមន្រ្តី​ ពិនិត្យ​តំបន់​ភោជនីយដ្ឋាន​ ​​នៃ​មជ្ឈមណ្ឌល​កាសែត​។​ តាម​គណៈ​កម្មការ​រៀប​ចំ​ តំបន់​នេះ​​មាន​ផ្ទៃ​ទូលាយ​ជិត​២.០០០​ម៉ែត្រ​ការេ បម្រើ​៤.០០០​ចំណែក​ហូប​ជារៀង​រាល់​ថ្ងៃ​។​ រូបថត៖​កុង​ដាត​

លោក​នាយករដ្ឋមន្រ្តី ចូល​ទៅទស្សនា​ម​តំបន់​ភោជនីយដ្ឋាន​​ នៃ​មជ្ឈមណ្ឌល​កាសែត​អន្តរជាតិ​​នៅ​វិមាន​វប្បធម៌ពលកម្ម​​​​មិត្ត​ភាព​។ រូបថត៖​កុង​ដាត​
 
លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) ត្រួត​ពិនិត្យ​តំបន់​បំពេញ​បេសកកម្ម​ ​របស់​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ នៅ​មជ្ឈមណ្ឌល​កាសែត​អន្តរជាតិ។ រូបថត៖​កុង​ដាត​

លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) ត្រួត​ពិនិត្យ​តំបន់​បំពេញ​បេសក​កម្ម​​ នៃបណ្តា​​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​។ រូបថត៖ ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នៅ​តំបន់​ទ្វារ​សន្តិសុខ​ នៃ​មជ្ឈមណ្ឌល​កាសែត​​ លោកនាយករដ្ឋមន្រ្តីសង្កត់​ធ្ងន់ថា​​ ការងារ​សន្តិសុខ​ត្រូវ​ជា​អាទិភាព​នាំមុខ​។ រាល់​ការ​ងារ​ត្រៀម​បម្រុង​ត្រូវ​តែ​ល្អបំផុត​ ដើម្បី​ទទួល​អ្នក​យក​ព័ត៌មាន​អន្តរជាតិ​។ រូបថត៖​ កុង​ដាត​

 លោក​នាយករដ្ឋមន្រ្តី សម្តែង​ការគាប់​ចិត្ត​ អំពី​លទ្ធផល​ការងារ​ត្រៀម​បម្រុង​សម្រាប់​កិច្ច​ប្រជុំ ​និង​ សង្កត់​ធ្ងន់​ស្តីពី​ការធានា​សុវត្ថិភាព​ទាំងស្រុង​ ជូន​មនុស្សគ្រប់​គ្នា​​ ពេញ​អញ្ជើញ​មក​កាន់​វៀតណាម​ មក​កាន់​រដ្ឋធានី​ហាណូយ​នា​ឱកាស​នេះ​។​

បន្ទាប់ពីនោះ​ លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ពិនិត្យ​មជ្ឈមណ្ឌល​​​ប្រតិបត្តិការ​ធានា​សន្តិសុខ នៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក - កូរេខាង​ជើង​៕​

 

អនុវត៖ កុង​ដាត​/ កាសែត​រូបភាព​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ