29/06/2020 08:01 GMT+7 Email Print Like 0

លោកថៃតុន (Thai Ton) "ស្តេចចុងភៅអាស៊ី" និងនិស្ស័យជាមួយខេត្ត ភូអៀន (Phu Yen)

កើតនិងធំធាត់នៅហុងកុង គាត់បានធ្លាប់សិក្សានិងធ្វើការជិត ៦០ ប្រទេស ​ដូចជា​ ជប៉ុន បារាំង តួកគី អ៊ីតាលី កូរ៉េខាងត្បូង ... ប៉ុន្តែ លោក​ថៃតុន ​(Thai Tong) បានជ្រើសរើសប្រទេសវៀតណាម​ដែលជាស្រុកកំណើត​របស់​ឪពុកគាត់ ដើម្បីធ្វើការ ដូចជា៖ គ្រូបង្រៀនរបៀបធ្វើម្ហូប មេចុងភៅ ... ជិត ១ ឆ្នាំដែលធ្វើមេចុងភៅ នៅភោជនីយដ្ឋាន Gozo (Stelia Beach Resort) នៅទីក្រុង​ឆ្នេរសមុទ្រទុយហ័រ (Tuy Hoa) (ខេត្តភូអៀន) (Phu Yen) ដែលជាទីកន្លែង​ធ្វើការ​ចុងក្រោយរបស់មេចុងភៅថៃតុន (Thai Ton) ដើម្បីបង្ហាញភាពច្នៃប្រឌិត​ផ្តោតលើការធ្វើឱ្យម្ហូបនីមួយៗ​សម្រាប់បំរើអតិថិជន ...

ឪពុករបស់មេចុងភៅថៃតុន (Thai Ton) មកពីទីក្រុងហាណូយ (Ha Noi)ម្តាយរបស់គាត់មកពីប្រទេសឥណ្ឌា។ គាត់ជាកូនប្រុសកើតនិងធំឡើងក្នុងគ្រួសារពហុវប្បធម៌មួយដែលធ្វើឱ្យគាត់អាចសិក្សាពីភាពឈ្ងុយឆ្ងាញ់នៃម្ហូបអាហារដែលប្រទេសផ្សេងៗគ្នា។ អ្វីដែលមនុស្សជាច្រើននាក់ភ្ញាក់ផ្អើលគឺលោកថៃតុង (Thai Ton) ជានិស្សិតផ្នែកច្បាប់ ប៉ុន្តែគាត់បានក្លាយទៅជាមេចុងភៅម្នាក់។
 


"ស្តេចចុងភៅអាស៊ីឆ្នាំ ២០១១" លោក ថៃតុន (Thai Ton) ធ្វើការនៅភោជនីយដ្ឋាន Aroma នៃរមណីយដ្ឋាននិងលំហែកាយ Stelia Beach Resort  ទីក្រុងទុយហ័រ (Tuy Hoa) ខេត្ត ភូអៀន (Phu Yen)។ រូបថត៖ត្រឹនក្វិញ


មេចុងភៅថៃតុន (Thai Ton) បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ ដើម្បីបម្រើភ្ញៀវដែលត្រូវការគុណភាពផ្កាយ ៥ នៅរមណីយដ្ឋាននិងលំហែកាយ Stelia Beach Resort ។ រូបថត៖ គីមភឿង


លោកថៃតុង (Thai Ton) បានធ្វើម្ហូបអាហារមួយចំនួនដែលមានរសជាតិអឺរ៉ុបនិងអាស៊ី នៅភោជនីយដ្ឋានដែលគាត់ធ្វើការ។ រូបថត៖ត្រឹនក្វិញ


ភ្ញៀវពិសារអាហារបួសឆ្ងាញ់និងបានតុបតែងដ៏ស្រស់ស្អាត។ រូបថត៖គឹមភឿង
 
 

“ស្តេចចុងភៅ”ថៃតុង (Thai Ton) ពិតជាបានក្លាយជាអ្នកល្បីល្បាញខាងធ្វើម្ហូបអាស៊ីនិងពិភពលោក នៅពេលដែលគាត់ត្រូវបានគេអញ្ជើញឱ្យធ្វើជាគ្រូបង្រៀននៅសាលាធ្វើម្ហូបល្បី ៗ ។ សិក្ខាកាមជាច្រើនត្រូវបានរៀននិងណែនាំចាប់ពីដំណាក់គិតគូរសមស្រប ដើម្បីជ្រើសរើសគ្រឿងផ្សំនិងវត្ថុធាតុដើមស្រស់ៗ ធ្វើម្ហូបការនិងការតុបតែង និងជំនាញជាច្រើនទៀត ដូចជាណែនាំអតិថិជនឱ្យចេះរបៀបពិសារ។
 

លោកថៃតុន (Thai Ton) ជាមេចុងភៅម្នាក់ដែលទទួលបានពានរង្វាន់ ជាច្រើន ក្នុងការប្រកួតប្រជែងក្នុងស្រុកនិងបរទេសដូចជា៖ ពានរង្វាន់ស្តេចចុងភៅវៀតណាម ឆ្នាំ២០០៣, ស្តេចចុងភៅអាស៊ី ឆ្នាំ២០១១ ទទួលពានរង្វាន់លេខមួយ ក្នុងមហោស្រពម្ហូបអាហារហ្វេ (Hue) ឆ្នាំ២០០៤  ពានរង្វាន់អាហារជីវជាតិ  KhaiNal លោកជាប់ចំណាប់ថ្នាក់លេខពី ក្នុងមហោស្រពម្ហូបថៃឆ្នាំ ២០០៩ ជាប់ចំណាប់ថ្នាក់លេខមួយ ទទួលពានរង្វាន់កិត្តិយសក្នុងពានរង្វាន់អាស៊ី Cup នៅស៊ាងហៃ ឆ្នាំ ២០១០ ស្តេចចុងភៅអាស៊ីឆ្នាំ ២០១១ … 

លោកថៃតុន (Thai Ton) គឺជាគំរូភ្លឺសម្រាប់យុវជន ដែលមានចំណង់ចំណូលចិត្តធ្វើម្ហូប មិនត្រឹមតែជំនាញខាងធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនាញសេវាកម្មបំរើដែលមានជំនាញខ្ពស់។  លោកថៃតុន(Thai Ton) តែងតែយកចិត្តទុកដាក់លើចំណុចតូចៗ ចំណាប់អារម្មណ៍យោបល់របស់អតិថិជន ដើម្បីមើលឃើញថា តើអតិថិជនពេញចិត្តឬអត់?

មូលហេតុមួយដែលស្តេចចុងភៅអាស៊ីនេះស្នាក់នៅទីក្រុង ទុយហ័រ (Tuy Hoa) ខេត្តភូអៀន (Phu Yen)។ នៅខែកក្កដា ឆ្នាំ ២០១៩ លោកបានយល់ព្រមទទួល តួនាទីជាមេចុងភៅ នៅភោជនីយដ្ឋាន Gozo និង ភោជនីយដ្ឋាន Aroma។ ដោយ ធ្វើម្ហូបអាហារនិងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយវិជ្ជាជីវៈសំដៅបម្រើអតិថិជនដែលត្រូវការគុណភាពផ្កាយ ៥ ។

បើយោងតាម "ស្តេចចុងភៅ”ថៃតុន (Thai Ton)៖ "នេះជាកន្លែងដែលខ្ញុំចង់រស់នៅ ដោយសារបរិយាកាសបរិសុទ្ធប្រជាជនរួសរាយរាក់ទាក់សុភាពរាបសា សម្រស់នៃសមុទ្រនិងស្អាតដែលជាកន្លែងដ៏ល្អសម្រាប់ខ្ញុំ ដើម្បីបំពេញការជក់ចិត្តនឹងធ្វើម្ហូបរបស់ខ្ញុំ" ។

ក្នុងរយៈពេលតែជាងមួយឆ្នាំនេះ មេចុងភៅរបស់ភោជនីយដ្ឋាន Aroma និងភោជនីយដ្ឋាន Gozo  បានច្នៃប្រឌិតម្ហូបអាហារជាង ៧០០ មុខ ដែលចាប់ពីម្ហូបវៀតណាម អាស៊ី និងអឺរ៉ុប រហូតដល់មុខម្ហូបដែលមិនធ្លាប់មាននៅកន្លែងផ្សេងទៀត។ មុខម្ហូបជាច្រើនដែលបានក្លាយជាមុខម្ហូបដែលអ្នកណាម្នាក់មកនិងពិសារនៅភោជនីយដ្ឋាន Gozo ឬ Aroma ចង់ពិសារ ដូចជាទាខ្វៃប៉េកាំង មាន់ ដុងតាវ (Dong Tao) ធ្វើជាម្ហូបអាហារទាំង ៥ មុខ បង្គានាគចៀនបឋមជ្រលក់ថ្លើមក្ងាន់...

ជាពិសេស មុខម្ហូបបួសដោយមានគ្រឿងទេសពិសេសនិងតុបតែងយ៉ាងស្រស់ស្អាត អាស្រ័យទៅលើគោលការណ៍៖ ស្រស់ ឆ្ងាញ់មិនប្រើប្រាស់ប៊ីចេង ត្រូវតែរក្សារសជាតិនៃវត្ថុធាតុដើមសំខាន់ៗ ។ ក្នុងអំឡុងពេលជំងឺរោគរាតត្បាត Covid-19 រីករាលដាល លោកថៃតុន (Thai Ton) បានស្រាវជ្រាវនិងបង្កើតមុខម្ហូបថ្មីដែលមានកំរិតវីតាមីនខ្ពស់ដើម្បីបំប៉ុនសុខភាពឱ្យអតិថិជនពិសារដ៏ឆ្ងាញ់ផង និងល្អមើល។

 


ទាខ្វៃប៉េកាំង។ រូបថត៖ ឯកសារ


បាវហ៊ឺចំហុយហុងកុង។ រូបថត៖ ឯកសារ


ម្ហូបអាហារបួសហ័ងង៉ុកបាវ (Hoang Ngoc Bao) ។ រូបថត៖ គឹមភឿង


ម្ហូបអាហារបួស គីមគេង៉ុកនឹ (Kim Ke Ngoc nu)។ រូបថត៖ គឹមភឿង


ម្ហូបអាហារបួសទីបេ ។ រូបថត៖ គឹមភឿង

ម្ហូបអាហារបួសធ្វើពីគ្រឿងទេសពិសេស និងតុបតែងយ៉ាង ស្រស់ ស្អាតដោយឈរលើគោលការណ៍៖ស្រស់ឆ្ងាញ់  ពិតជាគ្មាន ប៊ីចេងហើយត្រូវតែរក្សានូវរសជាតិចរបស់វត្ថុធាតុដើមសំខាន់ៗ។ រូបថត៖ គឹមភឿង

ទន្ទឹមនឹងទីស្ថានដ៏ប្រណីតនិងស្ងប់ស្ងាត់នៅលើឆ្នេរខ្សាច់នៃរមណីយដ្ឋាននិងលំហែកាយ Stelia Beach Resort  ម្ហូបអាហារធ្វើពី"ស្តេចចុងភៅនៅអាស៊ី" លោក  ថៃតុន (Thai Ton)បានទាក់ទាញភ្ញៀវទេសចរ ដើម្បីស្វែងយល់នូវឋានសួគ៌ដ៏អស្ចារ្យ រួមមានសមុទ្រ វាលភ្នំដែលលាតសន្ធឹង។ "ខ្ញុំឃើញផ្កាលឿងនៅលើស្មៅបៃតង" ./.
 

មកដល់ខេត្ត ភូអៀន (Phu Yen) ក្រៅពីទេសភាពស្រស់ស្អាតអ្នកទេសចរក៏រីករាយនៅពេលពិសារមុខម្ហូបធ្វើដោយ“ ស្តេចចុងភៅអាស៊ីឆ្នាំ ២០១១”  លោក ថៃតុន (Thai Ton)នៅភោជនីយដ្ឋាន Aroma រមណីយដ្ឋាននិងលំហែកាយ  Stelia Beach Resort ។ មុខម្ហូបនៅទីនេះមិនត្រឹមតែបានតុបតែងដ៏ស្អាតប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង តាមរសជាតិអ៊ីរ៉ុបនិងអាស៊ី ដោយផ្អែកលើជម្រើសរបស់អតិថិជន./.


អត្ថបទនិងរូបថត៖ គីមភឿង ត្រឹនក្វិញ និងឯកសារ

បណ្តាអត្ថបទបានផ្សាយ