លេខាធិការដ្ឋានមជ្ឈឹមបក្សជួបប្រាស្រ័យជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់បានបញ្ចប់ការងារនិងចូលនិវត្ត
នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ លេខាធិការដ្ឋានមជ្ឈឹមបក្ស បានរៀបចំសន្និសីទ ជួបប្រាស្រ័យកម្មាភិបាលជាន់ខ្ពស់ដែលបានបញ្ចប់ការងារ និងចូលនិវត្តនៅក្នុងទូទាំងប្រទេសវៀតណាម។ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញជាអធិបតីសន្និសីទ។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ ឆ្នាំ ២០១៦ និងបណ្ដាខែដើមឆ្នាំ២០១៧ ស្ថានភាពនៅលើពិភពលោកមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញ ពិបាកព្យាករណ៍។ ក្នុងប្រទេសមានព្រឹត្តិការណ៍ក្រៅគោលបំណង បានប្រព្រឹត្តទៅជាច្រើន។ ក្នុងសភាពការណ៍នោះ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹម ការិយាល័យនយោបាយ លេខាធិការដ្ឋានបានប្រមូលផ្តុំបញ្ជាណែនាំ ដោះស្រាយការលំបាកជាច្រើននិងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ អគ្គលេខាបក្សក៏មានគោលបំណងថា៖ បណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់បក្ស រដ្ឋ បន្តរួមវិភាគទានផោចូលរក្នុងបូព្វហេតុរួមរបស់បក្ស ប្រជាជាតិ បក្សទាំងមូល ប្រជាជនទាំងមូល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម