24/12/2021 19:01 GMT+7 Email Print Like 0

លើកទំនាក់ទំនងវៀតណាម-កម្ពុជាអោយកាន់តែស៊ីជម្រៅនិងជាក់លាក់ថែមទៀត

គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋវៀតណាម ដឹកនាំដោយប្រធានរដ្ឋវៀតណាម លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់​តាំង​ពីថ្ងៃ ២១ ដល់​ថ្ងៃទី ២២ ខែ​ធ្នូ  តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ នេះជាសកម្មភាព​សំខាន់ឆ្ពោះទៅនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដើម្បី​អបអរសាទរ​ខួប ៥៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត ទន្ទឹម​នឹង​នវដំណើរទស្សនកិច្ចនេះ រួមចំណែករឹតបន្តឹង និងលើកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា កាន់តែ​ស៊ី​ជម្រៅនិងជាក់​លាក់​និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។

ជាមួយនឹងសារសំខាន់ៗដែលត្រូវបានផ្សព្វផ្សាយ ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយពង្រឹង​កិច្ចសហប្រតិបត្តិការពហុភាគីឱ្យកាន់តែស៊ីជម្រៅ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីអោយកាន់តែស៊ីជម្រៅនាពេលអនាគត។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋវៀតណាមមកកម្ពុជា បន្ទាប់ពីដឹកនាំជាន់ខ្ពស់បានរៀបចំឲ្យរឹងមាំនិងរបៀបរៀបរយ បន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្ស។

ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាឱ្យកាន់តែទទួលបានផ្លែផ្កា

ក្នុងបរិយាកាសនៃសាមគ្គីភាព មិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីឆ្ពោះទៅកាន់រៀបចំខួបលើកទី ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៦៧ -ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២) ភាគីទាំងពីរបានជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ពិសេសរវាងតំបន់ជាប់ព្រំដែន។

ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកការទទួលស្គាល់ទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំង/វិញ្ញាបនបត្រទទួលការចាក់វ៉ាក់ សាំងកូវីដ-១៩ បង្កលក្ខណអំណោយផលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជំរុញការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញប្រកបដោយសុវត្ថិភាព រួមចំណែកជាក់ស្តែងក្នុងដំណើរការស្តារឡើងវិញសេដ្ឋកិច្ច - សង្គមប្រកបដោយនិរន្តរភាពនៅប្រទេសនិមួយៗ ក្នុងស្ថានភាព "ធម្មតាតាមបែបថ្មី" និងរយៈពេលក្រោយការរាតត្បាតនៃកូវីដ -១៩។


នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់រាជធានីភ្នំពេញ និងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ដល់ ២២ ខែធ្នូ។ ក្នុងរូបថត៖ ទិដ្ឋភាពនៃពិធីទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ រូបថត៖ ថុងញ៉ឹត/VNA


នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ នៅព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីទទួលស្វាគមន៍យ៉ាងឱឡារិករបស់ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)
និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ថុងញ៉ឹត/VNA



ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាព្រះអធិបតីរាជអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួលស្វាគមន៍ ប្រធានរដ្ឋវៀតណាម លោក  ង្វៀន សួនភុក (Nguyen Xuan Phuc) នៅព្រះបរមរាជវាំង។ រូបថត៖ ថុងញ៉ឹត/VNA


ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅព្រះបរមរាជវាំងកម្ពុជា។ រូបថត៖ ថុងញ៉ឹត/VNA


នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)
បានអញ្ជើញជួបនិងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ថុងញ៉ឹត/VNA



ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញជួបនិងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ រូបថត៖ ថុងញ៉ឹត/VNA



ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការ។ រូបថត៖ ថុងញ៉ឹត/VNA


នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។ រូបថត៖ ថុងញ៉ឹត/VNA

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ រូបថត៖ ថុងញ៉ឹត/VNA
 

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ រូបថត៖ ថុងញ៉ឹត/VNA


នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បួរ គ្រី និងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស  និងមន្ត្រីសង្ឃនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរូបថត៖ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បួរ គ្រី នៅវត្តស្វាយពពែ។ រូបថត៖ ថុងញ៉ឹត/VNA


លោកប្រធានរដ្ឋវៀតណាម ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស  នៅវត្តឧណ្ណាលោម។  រូបថត៖ ថុងញ៉ឹត/VNA

ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងថ្នាក់ដឹកនាំកម្ពុជាបានអះអាងពីការប្តេជ្ញាចិត្តគោរព និងអនុវត្តទាំងស្រុងនូវសន្ធិសញ្ញាស្តីពីការរៀបចំផែនការនិងការបោះបង្គោលព្រំដែនគោក និងកិច្ចព្រមព្រៀង និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានាដែលទាក់ទងនឹងព្រំដែននៃប្រទេសទាំងពីរ។ វៀតណាមនឹងគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងដំណើរការទទួលតំណែងជាប្រធានបន្តវេន្តសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២២ ក្រោមប្រធានបទ “អាស៊ាន៖ រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមរួមគ្នា”  រួមវិភាគទានរួមគ្នា លើកកម្ពស់ឯកភាព និងសាមគ្គីភាព ពង្រឹងតួនាទីស្នូល និងកម្លាំងពឹងពាក់លើខ្លួនឯងរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតឡើង ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់។

ក្នុងដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលក្រាបថ្វាយបង្គំកាល់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើគោលជំហររួមរបស់អាស៊ានលើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ជំរុញការសន្ទនា និងកសាងទំនុកចិត្ត អនុវត្តការអត់ធ្មត់ គោរពតាមច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោយមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង ធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំឆ្ពោះទៅការបញ្ចប់ក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងពិតប្រាកដ ដែលស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២។ ភាគីទាំងពីរក៏គាំទ្រអាស៊ាន និងចិនរៀបចំសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី២០ ឆ្នាំនៃការចុះហត្ថលេខាលើ DOC ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានរដ្ឋវៀតណាម ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៧ លើវិស័យផ្សេងៗ រវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ។ សហគ្រាសនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចសន្យា និងកិច្ចព្រមព្រៀងមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។

ជាពិសេស ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) និងប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា ដែលជាអំណោយរបស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋ និងប្រជាជននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមជូនដល់រដ្ឋ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) ក៏បានឆ្លៀតពេលវេលា ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកនៃស្ថានទូតវៀតណាម តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើគោលនយោបាយរបស់បក្ស រដ្ឋលើការងារជនវៀតណាម នៅឯបរទេស ក្នុងស្ថានភាពថ្មី អនុវត្តសេចក្តីសន្និដ្ឋាន ១២ -KL/TW ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ របស់ការិយាល័យនយោបាយ រួមចំណែកលើកកម្ពស់មហាសាមគ្គីភាព និងកម្លាំងរបស់ជាតិទាំងមូល ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះជនជាតិវៀតណាមនៅឯបរទេស។

នៅទីនេះផងដែរ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phu) បានជួបសំណេះសំណាល និងពិភាក្សាជាមួយសហគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា ហើយស្នើថា ធុរកិច្ចវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាគួរតែដើរតួនាទីផ្តួចផ្តើមនូវកម្លាំងជំរុញថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ រួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) មកកាន់ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្ដើមឆ្នាំមិត្តភាពពិសេសវៀតណាម-កម្ពុជា អបអរសាទរខួបលើកទី ៥៥ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៤ មិថុនា ១៩៦៧ - ថ្ងៃទី២៤  ខែមិថុនា ឆ្នាំ២០២២) រួមគ្នាជាមួយថ្នាក់ដឹកនាំកម្ពុជា បានប្តេជ្ញាចិត្តក្នុងការតភ្ជាប់ ទាញយកប្រយោជន៍ និងលើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងនៃប្រទេសទាំងពីរ បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ដំណើរទស្សនកិច្ចនេះ ក៏ជាសកម្មភាពដំបូងបង្អស់មួយ ដែលចាប់ផ្តើមសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម” និងខួបលើកទី៥៥ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងវៀតណាម-កម្ពុជាបានអភិវឌ្ឍយ៉ាងល្អប្រសើរលើវិស័យជាច្រើន។ អំពីវិស័យនយោបាយ ថ្នាក់ដឹកនាំនៃភាគីទាំងពីរតែងតែជួបសន្ទានា តាមទូរស័ព្ទ និងប្រព័ន្ធអ៊ីនធឺណិត។ ភាគីទាំងពីរបានសម្របសម្រួល ដើម្បីរៀបចំយន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបានបន្តពង្រឹង។ ប្រទេសទាំងពីរបានសម្រេចបានការបោះបង្គោល​ព្រំដែននិងបោះបង្គោលព្រំដែនបានប្រមាណ ៨៤%  នៃខ្សែព្រំដែននិងបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដែលចងក្រងនូវសមិទ្ធិផលនៃការបោះបង្គោល និងបោះបង្គោលព្រំដែន។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ប្រទេសទាំងពីរបានសម្របសម្រួល ដើម្បីរៀបចំពិធីផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា តាមរយៈប្រព័ន្ធអ៊ីនធើណិត ហើយចូលជាធរមានជាផ្លូវការ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបានរីកចម្រើន ទោះបីជាមានការលំបាកដោយសារជំងឺរាតត្បាតក៏ដោយ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង។


ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) នៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ។
រូបថត៖ ថុងញ៉ឹត/VNA



នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀតណាម ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានសភាតបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាការសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា។ នេះជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនរដ្ឋ និងប្រជាជនកម្ពុជា។ រូបថត៖ ថុងញ៉ឹត/VNA



នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កានៅស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ វិមានឯករាជ្យ និងវិមានមិត្តភាពវៀតណាម-កម្ពុជា។ ក្នុងរូបថត៖ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កា នៅស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ ។ រូបថត៖ ថុងញ៉ឹត/VNA

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសំណេះសំណាលជាមួយមន្ត្រី និងបុគ្គលិកនៃស្ថានទូត តំណាងធុរកិច្ច និងសហគមន៍ជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ថុងញ៉ឹត/VNA

ចំពោះកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពង្រីកស្មារតី “ជួយគ្នាទៅវិញទៅមក” និងការចែករំលែកការលំបាកក្នុងស្ថានការណ៍ដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមប្រទេសនីមួយៗ ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលវៀតណាមបានគាំទ្រជំនួយសង្គ្រោះបន្ទាន់ដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទាំងថវិកា និងបរិក្ខានិងសម្ភារៈពេទ្យ រួមទាំងឧបករណ៍ និងឧបករណ៍ធ្វើតេស្ត PCR មានតម្លៃប្រហែល ៣០០០០០ ដុល្លារអាមេរិក។

ក្នុងរយៈពេល ១០ ដើមឆ្នាំ២០២១ ទំហំនាំចេញទំនិញរវាងប្រទេសទាំងពីរឈានដល់ ៧.៨៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៨៧.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ វៀតណាមមានគម្រោងវិនិយោគចំនួន ១៨៨ នៅកម្ពុជា ដែលមានដើមទុនសរុបចុះបញ្ជី ២.៨៨ ពាន់លានដុល្លារដែលជាប់ចំណាត់ថ្នាក់ទី៥ ក្នុង ចំណោមបណ្តាប្រទេសដែលវិនិយោគនៅកម្ពុជា។

 

ឆ្លើយតបនឹងរដ្ឋាភិបាលវៀតណាម កាកបាទក្រហមកម្ពុជា សមាគមមិត្តភាពកម្ពុជា-វៀតណាម និងប្រជាជនកម្ពុជា បានបរិច្ចាគ​វ៉ាក់សាំងSinopharm ចំនួន ២០០,០០០ ដូស ម៉ាសពេទ្យចំនួន ១ លាន ម៉ាស់ N៩៥ ចំនួន ១០០,០០០ ម៉ាស៊ីនផលិតអុកស៊ីហ្សែន ១០០ គ្រឿង និងថវិកាចំនួន ៣៥ ម៉ឺនដុល្លារ។

ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) គឺជាដំណើរទស្សនកិច្ចចាប់ផ្តើមឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២។ ការដែលប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជានឹងរួមចំណែកពង្រឹងការជឿទុកចិត្តខាងនយោបាយ ធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការពហុភាគីលើគ្រប់វិស័យ លើកទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ  ជាក់ស្តែងពិតប្រាកដនិងមានប្រសិទ្ធភាពថែមទៀត។

ដំណើរទស្សនកិច្ចនេះបង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះសកម្មភាពសំខាន់ៗ ក្នុងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស ដែលនឹងប្រព្រឹត្តទៅ នៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ដូចជាការបោះឆ្នោតរដ្ឋសភានៅឆ្នាំ២០២៣ និងឆ្នាំកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម


បណ្តាអត្ថបទបានផ្សាយ