28/09/2020 15:19 GMT+7 Email Print Like 0

លើកតម្កើងរាល់ការចូលរួមចំណែកដ៏ធំធេងរបស់មហាកវី Nguyen Du

មហាកវីជាតិ Nguyen Du អ្នកវប្បធម៌ដ៏ល្បីល្បាញលើពិភពលោក ជាអ្នកដែលមានការរួមចំណែកដែលរាប់មិនអស់សម្រាប់រតនសម្បត្តិអក្សរសាស្ត្រជាតិ ក្នុងនោះលេចធ្លោបំផុតគឺស្នាដៃ រឿង Kieu។

ឈុតសម្ដែងសិល្បៈនៅពិធីនេះ។ (រូបថត៖ TTXVN)


នាយប់ថ្ងៃទី២៦ កញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ភាពយន្តខេត្ត Ha Tinh បានប្រព្រឹត្តទៅនូវពិធីរំលឹកខួបលើកទី ២៥៥ទិវាកំណើត (១៧៦៥-២០២០) និងរំលឹកខួបលើកទី២០០ទិវាទទួលមរណភាព (១៨២០-២០២០) របស់មហាកវី Nguyen Du។ អញ្ជើញចូលរួមពិធីនេះមានវត្តមានលោក Vo Van Thuong លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មា ធិការឃោសនាអប់រំមជ្ឈឹម លោក Nguyen Xuan Thang លេខាមជ្ឈឹមបក្ស នាយកសភាបណ្ឌិតនយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត ទីក្រុងនានា បណ្ដាអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងប្រជាជនខេត្ត Ha Tinh យ៉ាងច្រើនកុះករ។

មហាកវីជាតិ Nguyen Du អ្នកវប្បធម៌ដ៏ល្បីល្បាញលើពិភពលោក ជាអ្នកដែលមានការរួមចំណែកដែលរាប់មិនអស់សម្រាប់រតនសម្បត្តិអក្សរសាស្ត្រជាតិ ក្នុងនោះលេចធ្លោបំផុតគឺស្នាដៃរឿង Kieu។ ក្នុងគោលបំណងចង់លើកតម្កើងរាល់ការរួមចំណែកដ៏ធំធេងរបស់មហាកវី Nguyen Du ចំពោះវប្បធម៌ប្រជាជាតិនិងមនុស្សលោក នៅឆ្នាំ១៩៦៥ ក្រុមប្រឹក្សាសន្តិភាពពិភពលោកបានសម្រេចចិត្តរៀបចំពិធីរំលឹកខួបលើកទី២០០ទិវាកំណើតរបស់មហាកវី Nguyen Du រួមជាមួយអ្នកវប្បធម៌ដ៏ល្បីល្បាញលើពិភពលោកចំនួន៨នាក់ផ្សេងទៀត។ ដល់ឆ្នាំ២០១៣ មហាសន្និបាត UNESCO បានសម្រេចចិត្តលើកតម្កើងមហាកវី Nguyen Du រួមជាមួយអ្នកវប្បធម៌របស់មនុស្សលោកចំនួន១០៧នាក់ផ្សេងទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ