
ទិដ្ឋភាពនៃពិធីប្រគល់ជូនប័ណ្ណសរសើឲ្យសមូហភាពចំនួន៤និងបុគ្គល ៥ នាក់
ដែលជាជនវៀតណាមគំរូនៅសាធារណរដ្ឋឆែក
នាយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានី Praha គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិតវៀតណាមបានប្រគល់ជូនប័ណ្ណសរសើ ឲ្យសមូហភាពចំនួន៤និងបុគ្គល៥ នាក់ ដែលជាជនវៀតណាមគំរូនៅសាធារណរដ្ឋឆែក ដោយទទួលស្គាល់ចំពោះរាល់ការរួមចំណែករបស់ពួកគេសម្រាប់ជនរួមជាតិរងផលប៉ះពាល់ដោយគ្រោះមហន្ត
រាយក្នុងប្រទេសនាឆ្នាំ២០១៦។
ថ្លែងមតិក្នុងពិធី លោក Tran Thanh Man អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖ “ផលប៉ះពាល់ដោយគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៦នោះបណ្តាលការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើជនរួមជាតិទូទាំងប្រទេសនិយាយរួមនិងជនរួមជាតិភាគកណ្តាលវៀតណាមនិយាយដោយឡែកដែរ។ តាមនោះ សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកបានចលនារៃអង្គាសប្រាក់បានជាង ២ ពាន់លានដុង ហើយចាត់ចែងអ្នកមកខេត្តភាគកណ្តាលផ្ទាល់សម្រាប់ប្រគល់ប្រាក់និងអំណោយជួយប្រជាជននៅទី នេះស្ថិរភាពជីវភាពរស់នៅ។ នេះជាមនោសញ្ជឹតនារបស់ជនរួមជាតិវៀតណាមនៅឆែកផ្ញើមកមាតុប្រទេស ”៕