• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់តួនាទីរបស់រដ្ឋសភាដើម្បីបញ្ចប់អំពើហឹង្សាលើស្ត្រី

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាជាស្ត្រីលើពិភពលោកលើកទី ១៣ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយនោះ នាយប់ថ្ងៃទី ១៨ ខែសីហាន សម័យប្រជុំតាមប្រព័ន្ធវីដេអូស្តីពី ការបញ្ចប់ការរើសអើងយេនឌ័រ ការរំខាននិងអំពើហឹង្សាលើស្ត្រីនៅក្នុងសភានិងគ្រប់មជ្ឈដ្ឋានសង្គម។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងសន្និសីទ (រូបថតៈ quochoi.vn)



តំណាងចូលរួមក្នុងអង្គប្រជុំបានសង្កត់ធ្ងន់ថា រដ្ឋសភានៃបណ្តាប្រទេសគួរតែដោះស្រាយយ៉ាងសមស្របនូវបញ្ហាអំពើហឹង្សាលើស្ត្រីនិងកុមារី។ ដើម្បីកែលម្អស្ថានការណ៍នេះប្រកបដោយប្រសិទ្ធភាព អង្គប្រជុំបានលើកហេតុផលថា ត្រូវមានក្របខ័ណ្ឌស្ថាប័នរឹងមាំមួយ ហើយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសនីមួយ ៗ ត្រូវមានសមត្ថភាពនិងប្រភពធនធានគ្រប់គ្រាន់ រួមទាំងភាពស្របច្បាប់ទៀតផង ដើម្បីធ្វើសកម្មភាព។ ប្រការនេះទាមទារឱ្យរដ្ឋសភានៃបណ្តាប្រទេសក៏ដូចជាសមាជិកសភាត្រូវបង្កើនសិទ្ធិឃ្លាំមើលរបស់ខ្លួន ដើម្បីធានាថា ច្បាប់និងគោលនយោបាយសំដៅលុបបំបាត់អំពើហឹង្សាលើស្ត្រីនិងកុមារីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ សមាជិការសភាក៏ត្រូវលើកកម្ពស់តួនាទីជាតំណាងរបស់ខ្លួន ដើម្បីដាក់ចេញសំណើរនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិធានការប្រឆាំងនឹងអំពើហឹង្សាលើស្ត្រីនិងកុមារីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top