27/08/2019 11:41 GMT+7 Email Print Like 0

លិខិតជូនពររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ជូនដល់មហាសន្និបាត AIPA 40


 ទិដ្ឋភាពនៅពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០នៅទីក្រុងបាងកក (រូបថត៖ VOV)
 

ក្នុង​ឱកាសដែលមហាសន្និបាតអន្តរសភាអាស៊ានលើក ទី៤០ (AIPA 40) កំពុងប្រព្រឹត្តទៅនៅរាជធានីបាងកក ប្រទេស​ថៃនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បាន​អញ្ជើញ​ផ្ញើ​រលិ​ខិត​ជូន​ពរ​ទៅកា​ន់​ ប្រធានរដ្ឋសភាថៃនិងជាប្រធាន AIPA 40 លោក Chuan Leekpai។ 
 
តាងនាម​រដ្ឋ និងប្រជាជនវៀតណាម លោក Nguyen Phu Trong បានផ្ញើរការគោរពយ៉ាងក្លៀវ ក្លាបំផុត​ជូន​ចំពោះ​លោក​ប្រធាន AIPA 40 បណ្ដាប្រធានគណៈប្រតិភូនៃប្រទេស សមាជិកទាំងអស់ ក៏ដូចជា​តំណាង​ទាំង​អស់​គ្នាដែល​ចូលរួម AIPA ៤០ នៅ ប្រទេសថៃផង​ដែរ។
 ​
អគ្គ​លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានវាយ តម្លៃខ្ពស់ចំពោះប្រធានបទនៃ AIPA 40 នោះគឺ “ជំរុញភាពជាដៃគូសភាដើម្បីការ អភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព” ដែល​មាន​ភាព​សម​ស្រប​នឹង​ប្រធាន​រួម នៃអាស៊ានឆ្នាំនេះគឺ “ជំរុញភាពជាដៃគូដើម្បីចីរភាព”។ ប្រការនេះបានបង្ហាញថា AIPA បាន​ក្លាយ​​​ទៅជាដៃគូសំខាន់មួយដែលរួមដំណើរជាមួយអាស៊ានក្នុងដំណើរ ការអភិវឌ្ឍ​និង​កសាង​សហគមន៍​អោយ​បាន​​រឹង​មាំ តភ្ជាប់គ្នានិងស្វាហាប់។ លោក Nguyen Phu Trong បានលើកច្បាស់ថា ជាសមាជិក​សកម្ម​និង​មាន​ការ​​ទទួល ខុសត្រូវរបស់ AIPA រដ្ឋសភាវៀតណាមបាន កំពុង ហើយនឹងចូលរួមយ៉ាងសកម្ម ក្នុង​សកម្មភាព​​នានា​របស់ AIPA ក៏ដូចជាក្នុងដំណើរការសមាហរណកម្មអន្តរ ជាតិនិងតំបន់ដើម្បីសន្តិភាព វិបុលភាព ​និង​ចីរភាព​របស់​សហគមន៍អាស៊ាន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ