• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លក្ខណៈវិសេសវិសាលនៃអាវផាយវៀតណាមនៅកម្មវិធីជួបជុំគ្នានានិទាឃរដូវឆ្នាំ ២០២២

នាយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅទីក្រុងប្រាកនៃសាធារណៈរដ្ឋឆែក កម្មវិធីសិល្បៈ “ជូបជុំគ្នានានិទាឃរដូវ ២០២២” បានប្រព្រឹត្តទៅក្រោមការឧបត្ថម្ភ របស់សហភាពសមាគមវៀត ណាមនៅអឺរ៉ុប និងសមាគមវប្បធម៌និងសិល្បៈនៅសាធារណរដ្ឋឆែក។
 

ការសម្តែងឈុតអាវផាយប្រពៃណីរបស់ភរិយាមកពីបណ្តាប្រទេសអឺរ៉ុប (រូបថត៖ Hai Dang/VOV-Praha)


ចំណុចពិសេសនៃកម្មវិធីគឺការសំដែងឈុតអាវផាយប្រពៃណី របស់ភរិយា តំណាងតំបន់មកពីបណ្តាប្រទេសនៅអឺរ៉ុប។ នេះក៏ជាសកម្មភាពលើកតម្កើងសម្រស់នារីវៀតណាម ភាពស្រស់ស្អាត និងតម្លៃរបស់អាវផាយវៀតណាម តាមនោះផ្សព្វផ្សាយសេចក្តីស្រឡាញ់ អាវផាយដល់មនុស្សគ្រប់រូប ហើយទន្ទឹមនឹងនោះ ក៏រួមចំណែកក្នុងការបង្កើតលំហសិល្បៈពិសេស នៅក្នុងសហគម ន៍ ជនវៀតណាមនៅក្រៅប្រទេស។

ថ្លែងមតិក្នុងកម្មវិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានសង្កត់ធ្ងន់ថា ក្រៅពីសកម្មភាពសិល្បៈ លើកតម្កើងសម្រស់នារី ក៏ដូចជាអាវផាយរបស់វៀតណាមដល់មិត្តភក្តិអឺរ៉ុប ពីកម្មវិធីប្រឡងអាវផាយនេះ មូលនិធិសប្បុរសធម៌បានកើត មកក្នុងគោលបំណងជួយជនជាតិវៀតណាមនៅឯបរទេស ដែលនៅតែមានការលំបាកក្នុងជីវភាព និងសកម្មភាពឆ្ពោះទៅមាតុភូមិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top