15/12/2020 11:58 GMT+7 Email Print Like 0

រំលឹកខួបលើកទី១០០ទិវាកំណើតលោកប្រធាន Kaysone Phomvihane

លោកប្រធាន Kaysone Phomvihane (ខាងឆ្វេង) និងលោកប្រធានហូជីមិញ នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាឆ្នាំ១៩៦៦។ (រូបថតឯកសារ) 
 

នាថ្ងៃទី១២និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលឡាវ បានអញ្ជើញចូលរួមពិធីការប្រពៃណីនានា ក្នុងឱកាស រំលឹកខួបលើកទី១០០ទិវាកំណើតរបស់លោកប្រធាន Kaysone Phomvihane ដែលជាមិត្តស្មោះត្រង់មួយរូបរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។

លោកប្រធាន Kaysone Phomvihane ប្រសូត្រនាថ្ងៃទី១៣ ធ្នូ ឆ្នាំ ១៩២០ នៅភូមិ Naxeng ស្រុក Khamthabuni នាសព្វថ្ងៃស្ថិតនៅក្នុងទីក្រុង Kaysone Phomvihane ខេត្ត Savannakhet ភាគកណ្ដាលប្រទេសឡាវ។ ពេលមានអាយុ១៥ឆ្នាំ លោកបានចាកចេញពីស្រុកកំណើតមកដល់វៀត ណាម ហើយប្រឡងជាប់សាលា Buoi នាសព្វថ្ងៃគឺវិទ្យាល័យ Chu Van An ទីក្រុងហាណូយ។

លោកប្រធាន Kaysone Phomvihane បានលះបង់អស់មួយជីវិត រួម ដំណើរជាមួយលោកប្រធាន ហូជីមិញ ចាក់គ្រឹះដ្ឋាន ហើយពូនជ្រុំនូវចំណង មិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវ ក្លាយទៅជាទំនាក់ទំនង ដ៏ខ្ពង់ខ្ពស់ ស្មោះត្រង់ និងកម្រមានលើពិភពលោក។
ក្នុងឱកាសនេះដែរ គណៈប្រតិភូនៃស្ថានទូតវៀណាមប្រចាំឡាវបាន ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន Kaysone Phomvihane នៅសារមន្ទីរ Kaysone រដ្ឋធានីវៀងច័ន្ទ៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ