24/09/2019 15:21 GMT+7 Email Print Like 0

រំលឹកខួបលើកទី៣០ទិវាកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចអន្តរជាតិនៅកម្ពុជា


ប្រជាជននៅរាជធានីភ្នំពេញមកជំរាបលាបណ្ដាយុទ្ធជនស្ម័គ្រចិត្តវៀតណាមវិលត្រឡប់មកប្រទេសវិញ
ក្រោយពីសម្រេចកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា (រូបថត៖ TTXVN)

នាថ្ងៃទី២២ ខែកញ្ញា នៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជានិងបណ្ដាអតីតយុទ្ធជនស្ម័គ្រចិត្តនៅសមរភូមិ៤៧៩តំបន់ហាណូយបានរៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រេចយ៉ាងល្អ ប្រពៃនូវភារកិច្ចអន្តរជាតិនៅកម្ពុជា (ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៧៩-ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ​២០១៩​)​។ នៅពិធីនេះ បណ្ដាអតីតយុទ្ធជនស្ម័គ្រចិត្តសមរភូមិ ៤៧៩ បានរួមគ្នារំលឹកឡើងវិញនូវអនុស្សាវរីយ៍ដែលនៅតែចងចាំ ក៏ដូចជាបណ្ដាយុទ្ធមិត្តដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីសម្រេចកាតព្វកិច្ចអន្តរជាតិ​ដ៏ខ្ពង់ខ្ពស់នេះផងដែរ។

សមរភូមិ ៤៧៩ ត្រូវបានបង្កើតឡើងនាថ្ងៃទី ១៤ ខែមេសា ឆ្នាំ១៩៧៩ ដោយមានភារកិច្ចស្នូលចំនួន៣នោះគឺ៖ ជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងការបញ្ជូនប្រជាពលរដ្ឋមកស្រុកកំណើតវិញ ព្យាបាលជំងឺ សង្គ្រោះភាពអត់ឃ្លាន ស្ដារ ផលិតកម្មឡើងវិញកសាងរដ្ឋអំណាចនិងកងកម្លាំងប្រដាប់អាវុធពីមជ្ឈឹមចុះទៅមូលដ្ឋាន ហើយបន្តប្រយុទ្ធដើម្បីកំចាត់គ្រោះអាសន្ននៃរបបប្រល័យពូជសាសន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ