06/02/2021 09:19 GMT+7 Email Print Like 0

រួមកម្លាំងកាយចិត្តដើម្បីបង្កើនប្រភពកម្លាំងពលំរបស់ប្រជាជាតិទាំងមូល

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ផ្ញើរសេចក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុត ដល់ពលរដ្ឋ វៀតណាមនៅឯបរទេសចំនួន៥,៣លាននាក់។ (រូបថត៖ VGP)
 

នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងកម្មវិធី “និទាឃរដូវ នៃស្រុកកំណើត” សម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេស។ កម្មវិធីនេះត្រូវបាន រៀបចំឡើងនៅក្នុងឱកាសបុណ្យតេតប្រពៃណីជាតិជារៀងរាល់ឆ្នាំ។

ឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាត Covid-19 បានជាជនវៀតណាម នៅឯបរទេសជាច្រើននាក់មិនអាចវិលត្រឡប់មកស្រុកកំណើតវិញដើម្បីទទួលអំណរបុណ្យតេតប្រពៃណីបានទេ ហេតុដូច្នេះ កម្មវិធី “និទាឃរដូវនៃស្រុកកំណើត” ឆ្នាំ២០២១ ត្រូវបានផ្សាយផ្ទាល់លើប៉ុស្តិ៍ VTV1 VTV4 និងផ្លាតហ្វមឌីជីថលខ្លះៗទៀត ព្រមទាំង VOV5 MEDIA ក៏បានចែករំលែកដោយផ្ទាល់កម្មវិធីនេះផងដែរ។ ប្រការនេះបាន បង្ហាញនូវការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋចំពោះកិច្ចការជនវៀត ណាមនៅឯបរទេស។

ក្នុងខ្សែវីដេអូថតទុកជាមុនដែលបានផ្សាយនៅកម្មវិធី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើរសេចក្ដីជូនពរឆ្នាំថ្មីប្រពៃណី ២០២១ ដល់ពលរដ្ឋ វៀតណាមនៅឯបរទេសចំនួន៥,៣លាននាក់ ហើយអំពាវនាវឲ្យពលរដ្ឋម្នាក់ៗ ទោះបី ជារស់នៅក្នុងឬក្រៅប្រទេសក៏ដោយ ប៉ុន្តែសូមឲ្យរួមកម្លាំងកាយចិត្តជាមួយគ្នា ខិតខំ ប្រឹងប្រែង ប្ដេជ្ញាចិត្តជំនះពុះពារលើការលំបាកឧបសគ្គ បង្កើតឡើងកម្លាំងពលំរបស់ ប្រជាជាតិទាំងមូល ដើម្បីនាំប្រជាជាតិវៀតណាមបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅភាព រុងរឿង។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជនរួមជាតិវៀតណាម ទោះជារស់នៅ ឯណាក៏ដោយ ប៉ុន្តែជាផ្នែកមួយរបស់មាតុភូមិជានិច្ច។

ក្នុងបរិបទដែលប្រទេសជាតិទាំងមូលឈានចូលឆ្នាំ២០២១ដោយមានស្មារតីថ្មី ការប្ដេជ្ញាចិត្តថ្មី បន្ទាប់ពីជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣នោះ លោកនាយក រដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ឆ្នាំ២០២១ជាឆ្នាំដំបូងដែលប្រទេសទាំងមូល ចាប់ផ្ដើមអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ យុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ ២០២១-២០៣០ ហើយឆ្ពោះទៅរកគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍ ខ្លាំងមាំមួននាឆ្នាំ ២០៤៥។ ខ្ញុំមានបំណងថា ប្រជាពលរដ្ឋវៀតណាមយើងម្នាក់ៗ ទោះជារស់នៅក្នុងឬ ក្រៅប្រទេសក៏ដោយ ប៉ុន្តែសូមឲ្យជនរួមជាតិទាំងមូលរួមកម្លាំងកាយចិត្ត ខិតខំប្រឹង ប្រែងជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ បង្កើតឡើងកម្លាំងពលំរបស់ប្រជាជាតិ ទាំងមូល ដើម្បីនាំប្រទេសយើងបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅរកភាពរុងរឿង ប្រកៀកស្មាជាមួយប្រទេសមហាអំណាចនានាលើទូទាំងពិភពលោក។ ជាថ្មីម្ដងទៀត ខ្ញុំសូមប្រសិទ្ធពរជ័យបងប្អូនជនរួមជាតិយើងនៅទាំងក្នុងនិងក្រៅប្រទេសមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យក្នុងការងារទាំងអស់”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ