30/04/2021 11:01 GMT+7 Email Print Like 0

រូងក្រោមដីគូជី (Cu Chi) ក្នុងដំណើរក្លាយទៅជាបេតិកភណ្ឌពិភពលោក

រូងក្រោមដី គូជី (Cu Chi) គឺរូងក្រោមដីការពារនៅក្រោម​ដីដែល​ធ្វើ​ឡើង​ដោយកងទ័ព និង​ប្រជា​ជន​​នៃស្រុកគូជី (Cu Chi) នៃទីក្រុង ហូជីមិញ​ (Ho Chi Minh) ​ក្នុង​រយៈពេល ២២ ឆ្នាំ ចាប់ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៦៨ ដោយប្រើឧបករណ៍សាមញ្ញៗ ប៉ុន្តែវាបានរចនាជាប្រព័ន្ធវិទ្យាសាស្ត្រដែលរួមចំណែកដល់ជ័យជំនះនៃសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក។ សព្វថ្ងៃ រូងក្រោមដីគូជី (Cu Chi) ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន​​មកទស្សនា និងស្វែងយល់​ក្នុង​​ភាពភ្ញាក់ផ្អើល និងកោតសរសើរ។

ប្រព័ន្ធរូងក្រោមដីអាថ៌កំបាំង

រូងក្នុងដីគូជី (Cu Chi) រួមមានប្រព័ន្ធរូងក្រោមដីខុសៗគ្នាជាច្រើនដែលមានទីតាំងនៅឃុំចំនួនពីរគឺ តឹន ភូទ្រុង ( Tan Phu Trung) និង ភឿក វី អាន (Phuoc Vinh An) ក្នុងស្រុកគូជី (Cu Chi) ។ ជាដំបូង រូងក្រោមដីមានតែរូងក្រោមដីខ្លីៗ រចនាសម្ព័ន្ធសាមញ្ញៗ ប្រើដើម្បីលាក់ឯកសារ អាវុធ ការពារកម្លាំងតស៊ូ និងជួយគាំទ្រដល់ការផ្តល់ព័ត៌មាន។ ភូមិនីមួយៗ បានធ្វើរូងក្រោមដីផ្ទាល់ខ្លួន នៅពេលក្រោយមក​ ដោយសារតំរូវការនៃការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងរវាងភូមិនានា បានជាប្រព័ន្ធរូងក្រោមដីត្រូវបានតភ្ជាប់គ្នា ដើម្បីបង្កើតជាប្រព័ន្ធដែលទាក់ជាប់នឹងគ្នា និងស្មុគស្មាញ។ នៅឆ្នាំ ១៩៦៥ មានរូងក្រោមដីដែលត្រូវបានជីកប្រហែល ២០០ គីឡូម៉ែត្រ និងលេណដ្ឋានចម្ងាយ ៥០០ គីឡូម៉ែត្រ។ រូងក្រោមដីនៅពេលនេះមាន ៣ ជាន់ មានជម្រៅខុសៗគ្នា ជាន់ខាងលើមានកំពស់ប្រហែល ៣ ម៉ែត្រពីផ្ទៃដី ជាន់កណ្តាលមានកំពស់ប្រហែល ៦ ម ពីផ្ទៃដី ជាន់ក្រោមមានកំពស់ ៨-១២ ម មានផ្លូវរូងក្នុងដីធំៗ ជាច្រើន។ តំបន់តូចៗជាច្រើនត្រូវបានបែងចែកផ្សេងៗគ្នាដូចជា៖ បន្ទប់បរិភោគអាហារ បន្ទប់ប្រជុំ បន្ទប់ជួយសង្គ្រោះបន្ទាន់ បន្ទប់រោងកុន អណ្តូងទឹកផ្ទះបាយដោយមានចង្ក្រានប្រភេទ ហ័ងកឹម (Hoang Cam) (ចង្ក្រានដែលលាក់ផ្សែង) ច្រកចេញតាមដងទន្លេសាយហ្គន (Sai Gon)…រួមជាមួយប្រព័ន្ធប្រហោងសម្រាប់ខ្យល់ចេញចូលដែលត្រូវបានក្លែងខ្លួនយ៉ាងសំងាត់ និងមានលក្ខណៈវិទ្យាសាស្ត្រ។

មកដល់ឆ្នាំ ១៩៦៥ រូងក្រោមដីគូជីមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ និងលេណដ្ឋានចម្ងាយ ៥០០ គីឡូម៉ែត្រ។


រូងក្រោមដីត្រូវបានជីកនៅក្នុងដីឥដ្ឋលាយជាមួយថ្មបាយក្រៀម ដូច្នេះវាអាចប្រើប្រាស់បានយូរ មិនងាយនឹងបាក់ដី ប្រព័ន្ធរូងក្រោមដីអាចទប់ទល់នឹងការបំផ្លិចបំផ្លាញដោយអាវុធធុនធ្ងន់។ ផ្លូវឡើងចុះរវាងជាន់និមួយៗត្រូវបានរៀបចំដោយគម្របសម្ងាត់ គម្របនៅលើផ្ទៃដីត្រូវបានគ្របដោយស្លឹកឈើ និងស្មៅ។ ផ្លូវក្នុងរូងក្រោមដីមានទំហំខុសៗគ្នាជាច្រើន ជាធម្មតាមានតែល្មមសម្រាប់មនុស្សម្នាក់ៗទៅដោយឳនខ្នងទេ។


កងទ័ព និងប្រជាជននៅឃុំ ញឹន ឌឹក (Nhuan Duc) ស្រុក គូជី  (Cu Chi) ជីករូងក្រោមដីពីឆ្នាំ ១៩៤៦ ដល់ ១៩៦៨។
រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី


កងទ័ព និងប្រជាជននៅឃុំទ្រុង ឡឹប ហា (Trung Lap Ha) ស្រុកគូជី (Cu Chi) ជីកលេណដ្ឋានសំរាប់ប្រយុទ្ធ (ឆ្នាំ១៩៦៦)។ រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី


បន្ទប់ប្រជុំធំអាចផ្ទុកមនុស្សបានជាង ២០ នាក់នៅក្នុងរូងក្រោមដីគូជី (Cu Chi)។ រូបថត៖ ឡេមិញ / VNP


ផ្លូវដើរនៅក្នុងរូងក្រោមដីគូជី (Cu Chi)។ រូបថត៖ ឡេមិញ / VNP


តុខ្សាច់នៃរូងក្រោមដីគូជី (Cu Chi) ។ រូបថតថុងហាយ / VNP


បន្ទប់វះកាត់នៅរូងក្រោមរូងក្រោមដីគូជី  (Cu Chi) ។ រូបថត៖ ឡេមិញ / VNP


ភ្ញៀវទេសចរទៅទស្សនាផ្ទះបាយប្រភេទហ័ងកឹម (Hoang Cam) នៅរូងក្រោមដីគូជី។ រូបថត៖ ឡេមិញ / VNP


ឧបករណ៍ធ្វើការរបស់កងទ័ពនៅរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ ថុងហាយ / VNP


ផ្លូវក្នុងរូងក្រោមដីគូជី (Cu Chi) ។  រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី


អណ្តូងទឹកនៅរូងក្រោមដីគូជី(Cu Chi) ។ រូបថត៖ ឡេមិញ / VNP


ភ្ញៀវទេសចរនៅខាងក្នុងរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី។
 

ភ្ញៀវទេសចរលូនចេញពីរូងក្រោមដីគូជី (Cu Chi) ឡើងទៅផ្ទាល់ដី។ រូបថត៖ ថុងហាយ / VNP
 

បន្ទាប់សំរាក់ និងធ្វើការរបស់កងទ័ពក្នុងកំឡុងពេលសង្គ្រាម។ រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី។


ផ្លូវនានាតភ្ជាប់នៅក្នុងរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ ឡេមិញ / VNP

ដើម្បីឱ្យមានរូងក្រោមដីពេញលេញបែបនេះ កងទ័ព និងប្រជាជនរាប់ម៉ឺននាក់នៅគូជី (Cu Chi) បានប្រឆាំងនឹងការវាយប្រហារជាទៀងទាត់ពីសត្រូវ ដែលជីករូងក្រោមដីនេះជំនួបគ្នាទាំងយប់ទាំងថ្ងៃ ដើម្បីជីករូងក្រោមដីនេះ ហើយមានភាពប៉ិនប្រសប់ក្នុងការក្លែងខ្លួន និងដឹកជញ្ជូនដីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយប្រើតែកម្លាំងមនុស្ស និងប្រដាប់ប្រដារសាមញ្ញៗដូចជាចបកាប់ និងប៉ែលទេ។... រូងជាច្រើនត្រូវបានជីកឡើងវិញជាច្រើនដង ដោយសារតែការបំផ្លាញដោយគ្រាប់បែកកាំភ្លើងធំ និងរថក្រោះរបស់សត្រូវ កាន់តែបង្ហាញឲ្យឃើញនូវភាពអត់ធ្មត់ និងការច្នៃប្រឌិតរបស់កងទ័ព និងប្រជាជនគូជីក្នុងការតស៊ូប្រយុទ្ធ។
 

អញ្ជើញមកទស្សនកិច្ចនៅរូងក្រោមដីគូជី (Cu Chi) នៅឆ្នាំ ១៩៩៥ រដ្ឋមន្រ្តីក្រសួងវប្បធម៌គុយបា លោក Armando Hart Davalos បានសរសើរលើសៀវភៅអនុស្សាវរីយ៍ថា៖

 “មានតែភាពក្លាហាន និងកិត្តិយសរបស់មនុស្សទេដែលអាចយល់ពីគូជី(Cu Chi) ។ គំនិតស្រមើលស្រមៃដ៏សំបូរបែប និងវប្បធម៌វៀតណាម បានប្រែក្លាយកន្លែងនេះទៅជាកន្លែងដ៏ពិសិដ្ឋ និងជាកេរ្តិ៍ដំណែលដ៏អស្ចារ្យមួយនៅសម័យកាលរបស់យើង។” 

រូងក្រោមដីគូជី (Cu Chi) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតស៊ូ ការប្រយុទ្ធដ៏ធំជាច្រើន​ដូចជាយុទ្ធនាការនៅពេលចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ ១៩៦៨ ហើយនិងមហាជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ ដោយបង្រួបបង្រួមប្រទេសឡើងវិញ


ដោយមានតម្លៃស្ថាបត្យកម្មពិសេសៗ និងអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងដែលនាំមកដោយ​រូងក្រោមដីគូជីនេះ គណៈកម្មាធិការ​​ប្រជាជនទីក្រុងហូជីមិញ (Ho Chi Minh) កំពុងរៀបចំឯកសារដាក់ជូនទៅអង្គការយូណេស្កូ ដើម្បីទទួលស្គាល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររូងក្រោមដីគូជិ(Cu Chi) ដើម្បីក្លាយទៅជាបេតិកភណ្ឌពិភពលោក។ 


តំបន់ប្រវត្តិសាស្ត្រពិសេសមួយ
 

ក្រោយឆ្នាំ ១៩៧៥ រូងក្រោមដីគូជី (Cu Chi)  ត្រូវបានអភិរក្ស និងតុបតែង ដើម្បីក្លាយជាតំបន់កេរិ៍្តតំណែលប្រវត្តិសាស្រ្តបដិវត្ត ដោយបើកទ្វារឱ្យអ្នកទស្សនាមកស្វែងយល់អំពីស្ថាបត្យកម្ម និងដំណើរការតស៊ូប្រយុទ្ធដ៏លំបាក ក៏ដូចជាជីវភាពរបស់នៅរបស់កងទ័ព និងប្រជាជននៅក្នុងរូងក្នុងកំឡុងឆ្នាំសង្គ្រាមដ៏កាចសាហាវ។

យោងតាមគណៈគ្រប់គ្រងនៃរូងក្រោមដីគូជី (Cu Chi) ឲ្យដឹងថា ជាមធ្យម ជារៀងរាល់ឆ្នាំបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១,៥ លាននាក់ មកទស្សនា។ កន្លែងនេះក៏បានស្វាគមន៍គណៈប្រតិភូជាច្រើនដែលជាមេដឹកនាំជាន់ខ្ពស់របស់រដ្ឋ និងកងទ័ពនៃបណ្តាប្រទេសនៅលើពិភពលោក។

មកដល់រូងក្រោមដីគូជី (Cu Chi)  អ្នកទេសចរនឹងបានឃើញផ្ទាល់នូវប្រព័ន្ធរូងក្រោមដីដ៏ធំ មានវិធីសាស្រ្ត និងរឹងមាំ តែវាត្រូវបានធ្វើឡើងដោយកម្លាំងមនុស្សទេ ហើយមានអាយុកាលជាង ៧៥ ឆ្នាំហើយ។



គណៈប្រតិភូក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ីបានអញ្ជើញទៅទស្សនកិច្ចនៅរូងក្រោមដីគូជី (Cu Chi)  (ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩) ។
រូបថត៖ ឯកសារនៃរូងក្រោមដីគូជី


លេណដ្ឋានក្នុងភូមិរំដោះនៃតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្រ្តគូជី (Cu Chi) ។ រូបថត៖ ឡេមិញ / VNP
 

រោងចក្រសម្រាប់កែច្នៃគ្រាប់បែកនិងគ្រាប់រំសេវគ្រប់ប្រភេទនៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី (Cu Chi) ។
រូបថត៖ ឡេមិញ / VNP



គំរូនៃការអារគ្រប់បែកនៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី (Cu Chi) ។ រូបថតថុងហាយ / VNP


អ្នកទេសចរទៅទស្សនាអន្ទាក់នៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី(Cu Chi) ។ រូបថត៖ ឡេមិញ / VNP


ជីវភាពរស់នៅប្រចាំថ្ងៃនៅភូមិរំដោះនៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី (Cu Chi) ។ រូបថត៖ ឡេមិញ / VNP


គ្រាប់បែកនិងគ្រាប់រំសេវគ្រប់ប្រភេទដែលត្រូវបានដាក់តាំងបង្ហាញនៅរូងក្រោមដីគូជី  (Cu Chi) ។ រូបថត៖ថុងហាយ / VNP


អ្នកទេសចរទៅមើលកន្លែងដាក់តាំងរថក្រោះ។ រូបថត៖ ឡេមិញ / VNP


យន្តហោះ C130 នៅក្នុងតំបន់តាំងពិព័រណ៍។ រូបថត៖ ឡេមិញ / VNP


អ្នកទេសចរទៅទស្សនាភូមិរំដោះ។ រូបថត៖ ឯកសារនៃតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី


ទីស្ការៈបូជាយុទ្ធជូនពលី បេន យឿក (Ben Duoc)។ រូបថត៖ ឯកសារនៃតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី

តំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជីពិតជាស័ក្កសមណាស់ដែលត្រូវបានយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ 

ក្រៅពីរូងក្រោមដីដែលជាចំណុចលេចធ្លោ មានតំបន់គួរឱ្យចាប់អារម្មណ៍មួយទៀតគឺការបង្កើតឡើងវិញនៃតំបន់រំដោះ គូជី (Cu Chi) ពីឆ្នាំ ១៩៦០-១៩៧៥ ។ កន្លែងនេះប្រៀបដូចជារូបភាពនៃភូមិមួយនៅភាគខាងត្បូងវៀតណាម បានបង្ហាញពីជីវភាពរបស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជននាពេលនោះ។ ទីតាំងផ្សេងទៀតដូចជា៖ ទីសក្ការៈបូជាយុទ្ធជនពលី, តំបន់ដាក់តាំងអាវុធនាសម័យសង្គ្រាម, អាងសមុទ្រខាងកើត, ព្រៃឈើប្រណិតនៅក្នុងតំបន់ទាំងបី, គំរូចំនួន ៣ ធ្វើត្រាប់តាមការតំណាងនៃតំបន់ទាំងបីនៃប្រទេសរួមទាំង វត្តសសរមួយ (ហាណូយ) (Ha Noi)  ច្រកទ្វារង៉មន (Ngo Mon)  (ហ្វេ) និងកំពង់ផៃផ្ទះនាគ (ទីក្រុងហូជីមិញ) (Ho Chi Minh) ត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើក។

លើសពីនេះអ្នកទេសចរក៏អាចសាកល្បងសកម្មភាពនានាដូចជាស្តួងស្រូវ ចាប់ត្រី ចូលរួមលេងល្បែងកីឡាដូចជាបាញ់ញគ្រាប់ពិត ពិសារមុខម្ហូបពិសេសៗជាច្រើនរបស់តំបន់គូជី (Cu Chi) ជាពិសេសគឺដំឡូងមី គឺជាមុខម្ហូបប្រពៃណីរបស់ទឹកដីនេះក្នុងអំឡុងពេលសម័យសង្គ្រាមដ៏លំបាក ។

ប៉ុន្មានឆ្នាំមកនេះ ស្លាកស្នាមនៃសង្គ្រាមបានរសាត់ទៅហើយ ប៉ុន្តែប្រព័ន្ធរូងក្រោមដីគូជីស្ទើរតែនៅដដែល ដែលបានក្លាយជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បីល្បាញពិសេសមួយ។ រូងក្រោមដីគូជីពិតជាស័ក្កសមណាស់ដែលត្រូវបានយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក៕

អត្ថបទ៖ សើនងៀ
រូបថត៖ ឡេមិញ ថុងហាយនិងឯកសាររបស់តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រគូជី
ប្រែសម្រួលដោយង្វៀនយ៉ាង

 

បណ្តាអត្ថបទបានផ្សាយ