30/01/2019 11:25 GMT+7 Email Print Like 0

រុស្ស៊ីព្យុហយាត្រារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ នៃការរំដោះទីក្រុង Leningrad


 ទិដ្ឋភាពនៃការព្យុហយាត្រារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ នៃការរំដោះទីក្រុង Leningrad របស់ប្រទេសរុស្ស៊ី

 នាថ្ងៃទី២៧ ខែមករា ឆ្នាំ​២០១៩ រថក្រោះនិងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីជាច្រើន បានធ្វើព្យុហយាត្រា​ឆ្លង​កាត់មជ្ឈមណ្ឌល​ក្រុង Saint Petersburg ដែលត្រូវបានស្គាល់ជាទី​ក្រុង Leningrad សំដៅរំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​​៧៥ នៃការ​រំដោះទី​ក្រុង ​ក្នុង​សង្គ្រាមលោក​លើក​ទី ២ ។
 
នេះជាលើកដំបូង​ដែលប្រទេសរុស្ស៊ីបានរៀបចំកា​របង្ហាញនូវអាវុធធុនក្នុងសម័​យសង្គ្រាម និងទំនើបៗ​នៅក្នុង​ទីក្រុង​ធំបំផុតទី​ ២ របស់ប្រទេសនេះ។គួរប​ញ្ជាក់ថា ទីក្រុង Leningrad គឺជានិមិត្តរូបនយោបាយ​ដ៏សំខាន់​មួយរបស់​អតីតសហភាព​សូវៀត​ ដែលផ្សារភ្ជាប់ជាមួយបដិ​វត្តន៍ខែតុលារបស់រុស្ស៊ី​។ ទីក្រុង​នេះធ្លាប់​ត្រូវបាន​កងកម្លាំង​ហ្វាស៊ីសអាល្លឺម៉ង់​ឡោម​ព័ទ្ធក្នុងរយៈពេល​ ៨៧២ ថ្ងៃ ​ចាប់ពីឆ្នាំ 1941-1944 ៕

 

​តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ