31/08/2019 17:07 GMT+7 Email Print Like 0

រុស្ស៊ីផ្តល់អាទិភាពដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន


 អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Igor Morgulov បានថ្លែងសុន្ទរកថាដើម្បីអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (រូបថតៈ TTXVN)
 

ចូល​រួមក្នុងព្រឹត្តិការណ៍នេះ មានវត្តមានអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Igor Morgulov និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ ស្ថាប័នជាច្រើនទៀតនៃប្រទេសរុស្ស៊ី រួមទាំងឯកអគ្គរដ្ឋទូត  អង្គការ​អន្តរជាតិ​នានានៅ​រុស្ស៊ី​និង​មន្រ្តី​ បុគ្គលិកជាច្រើន​នៃស្ថានទូតបណ្តាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីផ​ងដែរ​។
 
ថ្លែង​ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅសហព័ន្ធរុស្ស៊ី លោក  លោក Thanatip Upatising ប្រធាន​ប្តូរ​វេន​នៃគណៈ​កម្មាធិការអាស៊ានប្រចាំនៅរុស្ស៊ី បានរំលឹកឡើងវិញ នូវសមិទ្ធិផលដែល​អាស៊ាន​សម្រេច​បាន​ក្នុង​រយៈពេល​កន្លងមក និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរុស្ស៊ី - អាស៊ាន។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត​ថៃបាន​ថ្លែង​អំណរគុណដល់ក្រសួងការបរទេសរុស្ស៊ី ក្រុម​ប្រឹក្សាធុរកិច្ចរុស្ស៊ី - អាស៊ាន; បណ្ឌិតស​ភានិង​មជ្ឈម​ណ្ឌលស្រា​វជ្រាវនា​នា  ចំពោះការរួ​ម​ចំណែក​ដ៏ធំធេង​ក្នុងការ​គាំទ្រ​និង​ធ្វើឱ្យ​ស៊ីជម្រៅ​ថែម​ទៀត​ភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ​ រវាងរុស្ស៊ីនិងអាស៊ាន ក៏ដូចជាពង្រឹងការជឿទុកចិ​ត្តគ្នា រវាងរុស្ស៊ីនិងអាស៊ានផងដែ​រ។
 
ចំណែក​ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Igor Morgulov បានសង្កត់ធ្ងន់លើ ការ​អភិវឌ្ឍ​នៃកិច្ច​សហប្រតិ​បត្តិការ​ជាមួយអាស៊ាន ដែលជាអាទិភាពមួយក្នុងគោលន​យោបាយ​ការបរទេសរបស់រុស្ស៊ី។ យោងតាម​លោក​រូប​នេះ រុស្ស៊ីគោរពរាល់គោលការ​ណ៍របស់អាស៊ាន ដូច្នេះការក​សាងដៃ​គូយុទ្ធសាស្ត្រ​គឺជា​ជំហា​​នជាក់​លាក់​មួយ​ ដែ​លរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងយ៉ា​ង​ស៊ីជម្រៅ នៅក្នុងអង្គការ​សហប្រជា​ជាតិ​និង​បណ្តា​អង្គ​ការ​អន្តរជាតិ៕

 

តាម VOV5​ - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ