21/10/2021 17:34 GMT+7 Email Print Like 0

រុស្ស៊ីបញ្ជាក់ពីទស្សនៈរបស់ខ្លួនចំពោះក្រុមតាលីបង់

លោក Lavrov ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមតាលីបង់ ជាពិសេសចំពោះការបង្កើតរដ្ឋាភិបាលដែលមានលក្ខណៈតំណាងខ្ពស់។

គណៈប្រតិភូតាលីបង់ក្នុងជំនួបជាមួយអ្នកការទូតសហភាពអឺរ៉ុបនិងអាមេរិកនៅទីក្រុងដូហាប្រទេសកាតា (រូបថត៖ TTXVN)

ថ្លែងសុន្ទរកថានៅថ្ងៃទី១៩ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា ម៉ូស្គូនឹងមិនទទួលស្គាល់ក្រុមតាលីបង់ជាផ្លូវការនៅ ពេលនេះទេ ហើយចង់ឱ្យក្រុមអ៊ីស្លាមនេះបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន នៅពេលឡើងកាន់អំណាចនៅអាហ្វហ្កានីស្ថាន។ លោក Lavrov ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមតាលីបង់ ជាពិសេសចំពោះការបង្កើតរដ្ឋាភិបាលដែលមានលក្ខណៈតំណាងខ្ពស់។

នៅក្នុងការវិវឌ្ឍផ្សេងទៀត រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាននៅថ្ងៃដដែលនោះ បានសម្តែង ក្តីសង្ឃឹមដោយផ្អែកលើ “វឌ្ឍនភាពល្អ” ក្នុងការចរចាជាមួយអតីតបេសកជនពិសេសអាមេរិកប្រចាំនៅអាហ្វហ្កានីស្ថាន លោក Zalmai Khalilzad ហើយមានសុទិដ្ឋិនិយមអំពីសមត្ថភាពធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយបេសកជនពិសេសថ្មីលោក Thomas West ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ