• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីចោទប្រកាន់អាមេរិកឆ្លៀតយកផលប្រយោជន៍ពីការផ្តល់ជំនួយមនុស្សធម៌​ដើម្បីបម្រើ​សកម្មភាព​យោធាប្រឆាំង​នឹង​វ៉េណេស៊ុយ​អេឡា​


យន្តហោះដឹកជញ្ជូនទំនិញជំនួយមនុស្សធម៌ទៅកាន់វ៉េណេស៊ុយអេឡា
 

 នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រសួងការបរទេសរុស្ស៊ី បានចោទប្រកាន់អាមេរិកពី ការឆ្លៀត​យក​ជើង​ដឹក​ជញ្ជូន​ទំនិញ​ជំនួយមនុស្សធម៌ទៅកាន់វ៉េណេស៊ុយអេឡាដើម្បីអនុវត្តស​កម្មភាពយោធា ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡាលោក Nico​las Madur​o ​។​

អ្នក​នាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាន​ចោទ​ប្រកាន់​អាមេរិក​ពីការ​ធ្វើ​សកម្មភាព​បង្ក​ "គ្រោះថ្នាក់" ព្រមទាំងបា​នឲ្យដឹងថាមេដឹកនាំគណៈបក្សប្រ​ឆាំង​លោក Juan Guaido បានស្វែងរក​ការ​ទទួល​​យក​ទំនិញជំនួយមនុស្សធម៌របស់អាមេរិក ដែលបច្ចុប្បន្នកំពុងប្រមូលផ្តុំនៅតំបន់ព្រំដែន    ភាគីកូឡុំប៊ី "គឺជាលេស​មួយក្នុងការបង្កលក្ខណៈងាយស្រួលសំរាប់អនុវត្តការធ្វើអន្តរាគមន៍យោធា" ផងដែរ។ លោកស្រី Zakharova បាន​បន្តទៀតថាអាមេរិកនិងសម្ព័ន្ធមិត្តប្រទេសនេះនៅក្នុងអង្គការ​សន្ធិសញ្ញា អាត្លង់ទិ​ចខាង​ជើង (N​ATO) កំពុងតែពិភាក្សា​គ្នាអំពីវិធីមួយ​ចំនួន​សំដៅលើកា​រប្រដាប់​អាវុធ​ឲ្យភាគី​សប្រឆាំង​នៅ​វ៉េណេស៊ុយ​អេឡា​ផង​ដែរ​៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top