10/02/2020 11:36 GMT+7 Email Print Like 0

រឹតចំណងមិត្តភាពវៀតណាម - សហភាពអឺរ៉ុប និងវៀតណាម - បែលហ្ស៊ិក


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក និងជាប្រធានគណៈបេសក កម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vu Anh Quang (រូបថត៖ TTXVN)
 

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថានទូតវៀតណាមប្រចាំនៅប៊ែលហ្សិក បានរៀបចំពិធីអបអរសាទរឆ្នាំថ្មី - ឆ្នាំជូត​ទោស័ក ២០២០។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក និងជាប្រធានគណៈបេសក កម្មវៀត​ណាម​ប្រចាំ​នៅ​សហភាពអឺរ៉ុប (EU) លោក Vu Anh Quang រួមទាំងអាណិកជនវៀតណាមប្រមាណ ២០០ នាក់ និងមិត្តភក្តិ​មកពីអង្គការរបស់ EU ក៏ដូចជាព្រះរាជាណាចក្រប៊ែលហ្សិកបានអញ្ជើញចូលរួមពិធីនេះផងដែរ។
 
លោកឯក​អគ្គរដ្ឋទូត Vu Anh Quang បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប ក៏ដូចជាវៀត​ណាម​ - ប៊ែលហ្សិកបានអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងមក។ នាបច្ចុប្បន្ន វៀតណាម​គឺជាប្រទេស​មួយ​ក្នុង​ចំណោម​បណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ដែលមាន​ទំនាក់​ទំនង​យ៉ាង​ស៊ីជម្រៅនិង​ទូលាយ​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ក្របខ័ណ្ឌនៃទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​ទាំង ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងការពារជាតិ-សន្តិសុខផងដែរ។ ក្នុងអាស៊ាន វៀតណាមគឺជាប្រទេសទី ៣ ដែលបាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងជា​ប្រទេស​ទី ២ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ច​ព្រមព្រៀង​គាំពារ​ការ​វិនិយោគ (EVIPA) ជាមួយសហភាពអឺរ៉ុប ហើយកិច្ចព្រមព្រៀងទាំងពីរនឹង ត្រូវបាន​សភាអឺរ៉ុបអនុម័ត​លើក​យោបល់​ដើម្បីផ្តល់សច្ចាប័ននៅថ្ងៃទី ១២ ខែកុម្ភៈខាងមុខនេះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ