07/06/2019 10:43 GMT+7 Email Print Like 0

រាល់មេរៀនរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាព


 កាសែតសេដ្ឋកិច្ចអេឡិចត្រូនិក Economyplusme របស់អេហ្ស៊ីបបានចុះផ្សាយអត្ថបទសរសេរដោយចំណងជើងថា "វៀតណាមពីការលំបាកទៅដល់ការអភិវឌ្ឍន៍កំពូល"
 

លោក Fayek Jarada អ្នកកាសែតមួយរូបបានវាយតម្លៃថា នាប៉ុន្មានឆ្នាំកន្លងទៅ វៀត​ណាម​បាន​រួម​វិភាគ​ទាន​ជា​វិជ្ជ​មាន​ជាច្រើនទៅក្នុងបណ្ដាបញ្ហាអន្តរជាតិ ដែលក្នុងនោះ​មានសន្តិភាពនៅមជ្ឈឹមបូព៌ា។​
 
តាម​អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអេហ្ស៊ីបថា សេដ្ឋកិច្ចវិទូ និង​អ្នក​នយោ​បាយ​ជាច្រើន​រូប​នៅអា​រ៉ាប់បានអះអាងថា រាល់បទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការរួមវិភាគ​ទាន​ទៅ​ក្នុង​សន្តិភាព​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិគឺគួរឲ្យសិក្សារៀនសូត្រតាម។
 
កាសែត​សេដ្ឋកិច្ចអេឡិចត្រូនិក Economyplusme របស់អេហ្ស៊ីប​បានចុះ​ផ្សាយ​អត្ថបទសរ​សេរ​ដោយ​ចំណង​ជើងថា "​វៀតណាមពីការលំបាកទៅដល់ការអភិវ​ឌ្ឍន៍កំពូល" ។ អត្ថបទកា​សែតនេះ​បាន​អះអាង​ថាវៀត​ណាម​បាន​ក្លាយ​ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយជោគជ័យ។ លោក Fayek Jarada អ្នកកា​សែតមួ​យ​រូប​បាន​វាយត​ម្លៃថា នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានរួមវិភាគទាន​ជាវិជ្ជមាន​ជាច្រើន​ទៅក្នុង​បណ្ដា​បញ្ហាអ​ន្តរជា​តិ ​ដែលក្នុងនោះមានសន្តិភាពនៅមជ្ឈឹមបូព៌ា​។ លោកបានសម្ដែងគោល​បំណងថាវៀត​ណាម​អាច​ឈ្នះឆ្នោត​ជាសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្ដិសុខអង្គកា​រសហប្រជាជាតិ ដើម្បីបន្តរួមវិភាគ​ទានជាវិជ្ជ​មាន​ទៅក្នុង​បណ្ដាបញ្ហាអ​ន្តរជាតិរួម។ លោកបានថ្លែងថា៖
 
“​ខ្ញុំសង្កេត​ឃើញថាវៀតណាមបានរួមវិភាគទានជាច្រើន ហើយដើរតួនាទីដ៏ធំធេង ជាពិសេសក្នុង​ការជំរុញ​សន្តិភាព​លើពិ​ភពលោក។ តួនាទីនេះ មានសារៈសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងធានាកា​រប្រតិ​បត្តិ​រាល់​ច្បាប់​អន្ត​រជាតិ​។ ហេតុដូច្នេះហើយ ​ខ្ញុំអះអាង​ថាវៀតណាមនឹងរួមវិភាគទានយ៉ាងសកម្មថែម​ទៀត ក្នុងការជំរុញ​សន្តិភាព​អន្តរជាតិ ដែលក្នុងនោះមាន​តំបន់មជ្ឈឹមបូព៌ា។ ខ្ញុំ និង​ប្រជាជនប៉ាឡេស្ទីន​គាំទ្រវៀតណាម​ឈ្នះឆ្នោតជាសមាជិក​មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការស​ហប្រជាជាតិ”៕

 

តាម VO​V5 - ​​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ