01/02/2019 09:59 GMT+7 Email Print Like 0

រាត្រីបង្ហាញម៉ូដសក់ “KellaHairshow”ឆ្នាំ២០១៨

ទស្សនិកជន​រាប់​ពាន់​នាក់​បាន​មក​ទស្សនា​បណ្តា​ម៉ូដ​សក់​របស់​អ្នក​រចនាម៉ូដសក់​ចំនួន ៣០ នាក់ ដែល​ចូលរួមក្នុង​កម្មវិធី“ Hairshow​ រំជួល ឆ្នាំ២០១៨– រាត្រីទម្លុះភាព​ទល់ច្រក Kella” នៅ​មជ្ឈមណ្ឌល​​រៀបចំសន្និសិទ​និង​ព្រឹត្តិការណ៍ តឹន​ សើន​ញ៉ឹត (Tan Son Nhat) ទីក្រុង​ហូជីមិញ។ កម្ម​វិធីនេះ​បាន​​ប្រើប្រាស់​ផលិតផល​ថែទាំ​សក់​​ដែល​បាន​ផលិត​ដោយ​ក្រុមហ៊ុន Kella។

លោកស្រី លេ ធីហុងហាវ (Le Thi Hong Hao) - អគ្គនាយិការក្រុមហ៊ុន Kella វៀតណាមបាននិយាយឲ្យដឹងថា ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Kellaបានបង្កើងឡើង នៅឆ្នាំ២០០៦។ ក្នុងអំឡុងពេល ១៤ ឆ្នាំ កសាងនិងអភិវឌ្ឍន៍ ក្រុមហ៊ុន Kella បានក្លាយទៅជាពាណិជ្ជសញ្ញាល្អ ក្នុងផលិតបណ្តាផលិតផលថែទាំសក់ដែលមានគុណភាព​​​ខ្ពស់លើទូទាំងប្រទេសវៀតណាម។

ដោយខ្សែចង្វាក់ផលិតកម្មជាទំនើប កម្មាភិបាលយកចិត្តទុកដាក់លើការស្រាវជ្រាវ អភិវឌ្ឍន៍និងអនុវត្តន៍ បច្ចេកវិទ្យាជឿនលឿនបំផុត ដើម្បីផលិតចេញបណ្តាផលិតផលល្អដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។
ទន្ទឹមនឹងនេះ គុណភាពនៃផលិតផលរបស់ក្រុមហ៊ុន Kella បានកែលំអ ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងអភិវឌ្ឍន៍​របស់ក្រុមហ៊ុន។ ក្រុមហ៊ុននេះតែងតែរៀបចំការប្រកួតប្រឡងសំរាប់អ្នករចនាម៉ូដសក់រាប់ពាន់នាក់។

ព្រឹត្តិការណ៍ “Hairshow រំជួល ឆ្នាំ២០១៨ –  រាត្រីទម្លុះភាពទល់ច្រក Kella” គឺជាចំណុចសំខាន់មួយ ក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Kella ក្នុងអំឡុងពេល ១៤ ឆ្នាំ ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍មុខរបរធ្វើ​សក់ នៅវៀតណាម។ 

 


ព្រឹត្តិការណ៍“Hairshowរំជួល ឆ្នាំ២០១៨– រាត្រីទម្លុះភាពទល់ច្រក Kella” បានបង្ហាញម៉ូដសក់ពិសេសនិងស្អាត
ដើម្បីឧទ្ទេសនាមដល់ទស្សនិកជនចូលរួមក្នុងកម្មវិធីនេះ។



អ្នករចនាម៉ូតសក់ បាញ ង៉ុកថាញ (Banh Ngoc Thanh) បានកាត់សក់ឲ្យអ្នកបង្ហាញម៉ូតចំនួន
៣២ នាក់ ចំនៅឆាកសម្តែង។



អ្នករចនាម៉ូតសក់វ័យក្មេងម្នាក់មកពីវិទ្យាស្ថានបណ្តុះបណ្តាលអ្នករចនាម៉ូដសក់ឈានមុខគេវៀតណាម Basic Hair បង្ហាញបណ្តាម៉ូដសក់ក្នុងកម្រងម៉ូដសក់ “អណ្តាតភ្លើងជក់ចិត្ត” ក្នុងព្រឹត្តិការណ៍នេះ។


បណ្តាម៉ូដសក់ត្រូវបានអ្នករចនាម៉ូតសក់បង្ហាញក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែជាស្នាដៃសិល្បតែប៉ុណ្ណោះទេ។ ថែមទាំងបង្ហាញការរួមចំណែកយ៉ាងសំខាន់ៗ របស់ក្រុមហ៊ុន Kella ក្នុងការបណ្តុះបណ្តាលអំណិនរបស់អ្នករចនាម៉ូដសក់វៀតណាម។

 

បណ្តាម៉ូដសក់ត្រូវបានអ្នករចនាម៉ូតសក់បង្ហាញក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែជាស្នាដៃសិល្បតែប៉ុណ្ណោះទេ។ ថែមទាំងបង្ហាញការរួមចំណែកយ៉ាងសំខាន់ៗ របស់ក្រុមហ៊ុន Kella ក្នុងការបណ្តុះបណ្តាលអំណិនរបស់អ្នករចនាម៉ូដសក់វៀតណាម។

អ្នករចនាម៉ូដសក់ចំនួន ៣០ នាក់បានបង្ហាញការកាត់សក់ ចងសក់ លាបសក់ដែលពេញនិយមបំផុតលើពិភពលោក។ ទន្ទឹមនឹងនេះបាន សមស្របនឹងវប្បធម៌ បរិស្ថាននៅវៀតណាម។ រួមផ្សំនឹងសូរសម្លេង ពន្លឺដ៏ទំនើប  បណ្តាម៉ូដសក់បានបង្ហាញដោយអ្នករចនាម៉ូដកាន់តែជាពិសេសស្អាត រស់រវើក និងគ្រប់ពណ៌។ ក្នុងនោះមានកម្រងម៉ូដសក់ “អណ្តាតភ្លើង” រួមមានម៉ូដ “អណ្តាតភ្លើងជក់ចិត្ត”“អណ្តាតភ្លើងសាមគ្គី”“អណ្តាតភ្លើងឆ្លងកាត់ការរារាំង”“អណ្តាតភ្លើងជោគជ័យ”របស់បណ្តាអ្នករចនាម៉ូដសក់មកពីវិទ្យាស្ថានវៀតណាម Basic Hair ។​

ជាពិសេស ទស្សនិកជនបានស្វែងយល់នូវបច្ចេកទេសតុបតែងថ្មី និងម៉ូដសក់ស្អាត បង្ហាញដោយអ្នកបង្ហាញម៉ូដ ដែលបានទាក់ទាញយុវជនជាច្រើននាក់ ដែលជាអ្នកចូលចិត្តតុបតែងខ្លួន តាមនិន្នាការនៃម៉ូដសក់ពេញនិយម នាបច្ចុប្បន្ននេះ។ មើលឃើញម៉ូដសក់គ្រប់ពណ៌ និងការច្នៃប្រឌិតដ៏ពិសេសរបស់អ្នករចនាម៉ូដសក់ ក្នុងព្រឹត្តិការណ៍“Hairshow រំជួល ឆ្នាំ២០១៨– រាត្រីទម្លុះភាពទល់ច្រក Kella” យុវនារី ង្វៀន វ៉ឹនអាញ (Nguyen Van Anh) បានចែករំលែកថា៖ “ខ្ញុំចូលចិត្តការបង្ហាញបណ្តាបច្ចេកទេសកាត់សក់របស់អ្នករចនាម៉ូដសក់ ក្នុងកម្មវិធីនេះ។ បណ្តាម៉ូដសក់បានបង្ហាញក្នុងកម្មវិធីនេះមិនត្រឹមតែជាស្នាដៃសិល្បៈមួយ។ ខ្ពស់ពីនោះ ទស្សនិកជនបានយល់ដឹងនូវការជក់ចិត្ត និងភាពច្នៃប្រឌិតដោយឥតឈប់ឈររបស់អ្នករចនាម៉ូដសក់”./.


ម៉ូដសក់ពិសេសនិងមានគ្រប់ពណ៌ ធ្វើដោយអ្នករចនាម៉ូដ ដែលបង្ហាញ ក្នុងព្រឹត្តការណ៍
“Hairshow រំជួល ឆ្នាំ២០១៨– រាត្រីទម្លុះភាពទល់ច្រក Kella”













































 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ថុងហាយ


បណ្តាអត្ថបទបានផ្សាយ