សក្តានុពលមូលដ្ឋាន របរតម្បាញប្រពៃណីនៅឃុំភុងសា (Phung Xa) 27/09/2017 មិនត្រឹមតែរក្សាមុខរបរប្រពៃណី រួមជាមួយការងារកែប្រែបច្ចេកទេសផលិតកម្ម និងម៉ូដ សព្វថ្ងៃមុខរបរតម្បាញកន្សែងជូតមុខ កំពុងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជូនប្រជាជនឃុំភុងសា (Phung Xa) ស្រុកមីឌឺក (My Duc) ក្រុងហាណូយ។ ជាមួយការណែនាំ របស់បងវ៉ូវ៉ាន់ជី (Vu Van Chuy) ប្រធានគណៈកម្មការឃុំភុងសា (Phung Xa) យើងខ្ញុំអញ្ជើញមកដល់ក្រុមហ៊ុនទទួលខុស ត្រូវមានកម្រិតវាយនភណ្ឌថាញវឿង (Thanh Vuong) សហគ្រាសមួយក្នុងចំណោមសហគ្រាសជំនាញនាំចេញកន្សែងជូតមុខភុងសា (Phung Xa) ទៅកាន់ទីក្រុង Osaka ជប៉ុន។ តាមបងស្រី ហ្វាងធីវឹន (Hoang Thi Van) ជាម្ចាស់សហគ្រាស ដំបូងឡើយគ្រាន់តែជាអាជីវកម្មលក្ខណៈគ្រួសារតូចៗតែប៉ុណ្ណោះ។ មើលឃើញអំពីតម្រូវរបស់អ្នកប្រើប្រាស់ ជាមួយផលិតផលកន្សែងជូតមុខ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់ទៅ ជាពិសេសពេលទទួលបានលិខិតកក់ទំនិញ របស់អតិថិជនខាងភាគីជប៉ុន ខណៈនោះគ្រួសារបងស្រី ចាប់ផ្តើមបង្កើតក្រុមហ៊ុន ចាប់ពីឆ្នាំ២០១០មក។ រៀងរាល់ឆ្នាំជាមធ្យម ក្រុមហ៊ុនផ្គត់ផ្គង់ចេញទៅទីផ្សារក្នុងស្រុក និងចម្បងនាំចេញកន្សែងទៅកាន់ប្រទេសជប៉ុនរាប់រពាន់ផ្ទាំង មានគ្រប់ម៉ូដដូចជាកន្សែងពោះគោ កន្សែងងូតទឹក កន្សែងធម្មតា កន្សែងបង់ក ទាំងកន្សែងជ្រលក់ថ្នាំពណ៌។ រូបភាពផលិតសិប្បកម្ម ជាមួយវត្ថុធាតុតម្បាញគឺសូត្រនាង សូត្រកប្បាស គ្រួសារមួយចំនួនក្នុងឃុំភុងសា (Phung Xa) នៅតែរក្សាបាន។ សព្វថ្ងៃមានក្រុមគ្រួសារផលិតជាច្រើន វិនិយោគម៉ាស៊ីន និងបំពាក់សម្ភារៈសម្រាប់ផលិតឧស្សាហកម្ម។ ស្ទើរតែក្រុមគ្រួសារទាំងអស់នៅក្នុងភូមិ សុទ្ធតែមានម៉ាស៊ីនតម្រាញ ជួនកាលគ្រួសារខ្លះមានម៉ាស៊ីនពី៣ ដល់៤ គ្រឿង។ កន្សែងគ្រប់ម៉ូដ គ្រប់បែប គ្រប់ពណ៌ ទំហំ សម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ក្នុងស្រុកនិងបរទេស។ ដើម្បីផលិតផលកន្សែងជូតមុខមួយផ្ទាំង នៅឃុំភុងសា (Phung Xa) ជាបទដ្ឋានមួយគួបផ្សំ រវាងពលសិប្បកម្មនិងការជំនួយពីម៉ាស៊ីន...។ល។ ដើម្បីផលិតចេញកន្សែងជូតមុខ គ្រប់ម៉ូដខុសប្លែកពីគ្នា ក្រុមគ្រួសារត្រូវអនុវត្តបទដ្ឋានផលិតមួយ ដែលមានគ្រប់ដំណាក់កាលផ្សេងគ្នាដូចជា៖ ដាក់សសៃសូត្រ តម្បាញ ជម្រះ ជ្រលក់ពណ៌ ម៉ាស៊ីន។ នៅរោងផលិតរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវាយនភណ្ឌថាញវឿង (Thanh Vuong) រាល់ដំណាក់កាលពេលណាក៏មានកម្មករពី៥-៦នាក់ ធ្វើការមិនឈប់ឈរ ដោយមានកម្រិតប្រាក់ចំណូល ពី៣-៤ លានដុងក្នុងម្នាក់។ ការងារវិនិយោគវាយនភណ្ឌឧស្សាហកម្មស្វ័យប្រវត្តិ មានពុម្ភក្បាច់រចនាមានតម្លៃ២០០លានដុងក្នុងមួយកន្សែង ទើបអ្នកភូមិភុងសា (Phung Xa) កាត់បន្ថយបានពេលវេលា និងកម្មករបើប្រៀបនឹងតម្បាញសិប្បកម្មដូចកាលពីមុន។ មុនពេលតម្បាញ ទាមទារកម្មករត្រូវពាក់សសៃសូត្រហ្មត់ចត់ត្រឹមត្រូវ ដើម្បីពេលអូសរានសសៃសូត្រឡើង នាំចូលម៉ាស៊ីនតម្បាញ មិនចាក់កណ្តាញ់។ ក្នុងដំណាក់កាលតម្បាញ ជាងត្រូវកត់សម្គាល់ផ្លាស់សូត្រ ពេលជិតនឹងអស់សូត្រ ជៀសវាងពេលតម្បាញបាត់សូត្រកណ្តាលទី នាំឲ្យមានភាពរអាក់រអួលដល់ផលិតផល។ ក្រោយពេលកន្សែងបានតម្បាញរូចស្រេច នឹងបានយកទៅជម្រះជ្រលក់ថ្នាំពណ៌។ បន្តគឺដំណាក់កាលម៉ាស៊ីនក្រងដេរជាយកន្សែង ទាមទារកម្មករយ៉ាងច្រើន ដែលមានថ្វីដៃប៉ិនប្រសប់ច្រើនឆ្នាំ។ ពីព្រោះពេលតម្បាញនិងជ្រលក់កន្សែងឲ្យក្លាយជាផ្ទាំងធំៗ កម្មករត្រូវរៀបកន្សែងទៅតាមទំហំខ្នាតផ្សេងគ្នា រួចដាក់ឲ្យម៉ាស៊ីនក្រងជាយតាមបណ្តោយនិងទទឹង ដើម្បីកន្សែងជូតមុខមិនចេញសូត្រ។ ចុងក្រោយមុនពេលចែកចាយផលិតផលកន្សែង ចេញទៅទីផ្សារប្រើប្រាស់ កម្មករត្រូវរៀបកន្សែងឲ្យស្មើ ដើម្បីកែកាត់សូត្រនៅលើផ្ទៃមុខកន្សែង មើលទៅឃើញស្អាត។ មកដល់សព្វថ្ងៃនៅឃុំភុងសា (Phung Xa) មានក្រុមគ្រូសារជាង៧០% ប្រកបមុខរបរផលិតកន្សែង និងអាជីវកម្មកន្សែង មិនត្រឹមតែផ្គត់ផ្គងផលិតផលកន្សែងចេញទៅទីផ្សារ នៅតាមខេត្តក្រុងទូទាំងប្រទេស នៅទាំងនាំចេញទៅកាន់ប្រទេសចិន ជប៉ុន តៃវ៉ាន់...។ល។ រួមជាមួយការរក្សា និងអភិវឌ្ឍន៍មុខរបរប្រពៃណី មកដល់សព្វថ្ងៃមុខរបរតម្បាញកន្សែង នៅឃុំភុងសា (Phung Xa) មិនត្រឹមតែបង្កើតការងាររកស៊ី ជូនពលករមូលដ្ឋានរាប់រយនាក់ នៅភូមិហា (Ha) និងភូមិធឿង (Thuong) របស់ឃុំ នៅទាំងផ្តល់ការងារជូនពលករតាមតំបន់ជិតខាង។ ផលិតផលកន្សែងជូតមុខ របស់ភូមិសម្បូរបែបពីម៉ូដ រចនា ដូចកន្សែងជូតមុខ កន្សែងពោះគោ កន្សែងងូតទឹក កន្សែងធម្មតា កន្សែងបង់ក...។ល។ កន្សែងគំរូមានខ្នាតទំហំ ពណ៌សម្បុរផ្សេងគ្នា ឧទ្ទេសនាមអតិថិជនក្នុងនិងក្រៅប្រទេស។ ផលិតផលកន្សែងធ្វើសម្រេច បានបិទតែមពាណិជ្ជសញ្ញា របស់សហគ្រាសចែកចាយក្នុងនិងក្រៅប្រទេស។ ផលិតផលកន្សែងមួយចំនួន របស់សហគ្រាសនិងក្រុមគ្រួសារផលិតនៅភូមិរបរតម្បាញភុងសា(Phung Xa)។ តាមលោកវ៉ូវ៉ាន់ជី (Vu Van Chuy) ប្រធានគណៈកម្មការប្រជាជនឃុំភុងសា (Phung Xa) ទោះបីជាមុខរបរបន្ទាប់បន្សំ ប៉ុន្តែរបរតម្បាញកន្សែងជូតមុខ នាំមកនូវប្រភពចំណូលសំខាន់ រួមចំណែកលើកកំពស់ជីវភាពរស់នៅ ជូនអ្នកឃុំភុងសា (Phung Xa)។ បច្ចុប្បន្ន ឃុំភុងសា (Phung Xa) កំពុងដំណើរការកសាងគម្រោងការទិសដៅអភិវឌ្ឍន៍ពាណិជ្ជសញ្ញាកន្សែងភុងសា (Phung Xa) ដើម្បីជម្រុញការទំនាក់ទំនងដៃគូ អំពីនីហរណបើកទូលាយទីផ្សារ ប្រើប្រាស់កន្សែងឲ្យមូលដ្ឋានអាជីវកម្មនៅក្នុងភូមិសាស្រ្ត៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត

មិនត្រឹមតែរក្សាមុខរបរប្រពៃណី រួមជាមួយការងារកែប្រែបច្ចេកទេសផលិតកម្ម និងម៉ូដ សព្វថ្ងៃមុខរបរតម្បាញកន្សែងជូតមុខ កំពុងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជូនប្រជាជនឃុំភុងសា (Phung Xa) ស្រុកមីឌឺក (My Duc) ក្រុងហាណូយ។ ជាមួយការណែនាំ របស់បងវ៉ូវ៉ាន់ជី (Vu Van Chuy) ប្រធានគណៈកម្មការឃុំភុងសា (Phung Xa) យើងខ្ញុំអញ្ជើញមកដល់ក្រុមហ៊ុនទទួលខុស ត្រូវមានកម្រិតវាយនភណ្ឌថាញវឿង (Thanh Vuong) សហគ្រាសមួយក្នុងចំណោមសហគ្រាសជំនាញនាំចេញកន្សែងជូតមុខភុងសា (Phung Xa) ទៅកាន់ទីក្រុង Osaka ជប៉ុន។ តាមបងស្រី ហ្វាងធីវឹន (Hoang Thi Van) ជាម្ចាស់សហគ្រាស ដំបូងឡើយគ្រាន់តែជាអាជីវកម្មលក្ខណៈគ្រួសារតូចៗតែប៉ុណ្ណោះ។ មើលឃើញអំពីតម្រូវរបស់អ្នកប្រើប្រាស់ ជាមួយផលិតផលកន្សែងជូតមុខ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់ទៅ ជាពិសេសពេលទទួលបានលិខិតកក់ទំនិញ របស់អតិថិជនខាងភាគីជប៉ុន ខណៈនោះគ្រួសារបងស្រី ចាប់ផ្តើមបង្កើតក្រុមហ៊ុន ចាប់ពីឆ្នាំ២០១០មក។ រៀងរាល់ឆ្នាំជាមធ្យម ក្រុមហ៊ុនផ្គត់ផ្គង់ចេញទៅទីផ្សារក្នុងស្រុក និងចម្បងនាំចេញកន្សែងទៅកាន់ប្រទេសជប៉ុនរាប់រពាន់ផ្ទាំង មានគ្រប់ម៉ូដដូចជាកន្សែងពោះគោ កន្សែងងូតទឹក កន្សែងធម្មតា កន្សែងបង់ក ទាំងកន្សែងជ្រលក់ថ្នាំពណ៌។ រូបភាពផលិតសិប្បកម្ម ជាមួយវត្ថុធាតុតម្បាញគឺសូត្រនាង សូត្រកប្បាស គ្រួសារមួយចំនួនក្នុងឃុំភុងសា (Phung Xa) នៅតែរក្សាបាន។ សព្វថ្ងៃមានក្រុមគ្រួសារផលិតជាច្រើន វិនិយោគម៉ាស៊ីន និងបំពាក់សម្ភារៈសម្រាប់ផលិតឧស្សាហកម្ម។ ស្ទើរតែក្រុមគ្រួសារទាំងអស់នៅក្នុងភូមិ សុទ្ធតែមានម៉ាស៊ីនតម្រាញ ជួនកាលគ្រួសារខ្លះមានម៉ាស៊ីនពី៣ ដល់៤ គ្រឿង។ កន្សែងគ្រប់ម៉ូដ គ្រប់បែប គ្រប់ពណ៌ ទំហំ សម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ក្នុងស្រុកនិងបរទេស។ ដើម្បីផលិតផលកន្សែងជូតមុខមួយផ្ទាំង នៅឃុំភុងសា (Phung Xa) ជាបទដ្ឋានមួយគួបផ្សំ រវាងពលសិប្បកម្មនិងការជំនួយពីម៉ាស៊ីន...។ល។ ដើម្បីផលិតចេញកន្សែងជូតមុខ គ្រប់ម៉ូដខុសប្លែកពីគ្នា ក្រុមគ្រួសារត្រូវអនុវត្តបទដ្ឋានផលិតមួយ ដែលមានគ្រប់ដំណាក់កាលផ្សេងគ្នាដូចជា៖ ដាក់សសៃសូត្រ តម្បាញ ជម្រះ ជ្រលក់ពណ៌ ម៉ាស៊ីន។ នៅរោងផលិតរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវាយនភណ្ឌថាញវឿង (Thanh Vuong) រាល់ដំណាក់កាលពេលណាក៏មានកម្មករពី៥-៦នាក់ ធ្វើការមិនឈប់ឈរ ដោយមានកម្រិតប្រាក់ចំណូល ពី៣-៤ លានដុងក្នុងម្នាក់។ ការងារវិនិយោគវាយនភណ្ឌឧស្សាហកម្មស្វ័យប្រវត្តិ មានពុម្ភក្បាច់រចនាមានតម្លៃ២០០លានដុងក្នុងមួយកន្សែង ទើបអ្នកភូមិភុងសា (Phung Xa) កាត់បន្ថយបានពេលវេលា និងកម្មករបើប្រៀបនឹងតម្បាញសិប្បកម្មដូចកាលពីមុន។ មុនពេលតម្បាញ ទាមទារកម្មករត្រូវពាក់សសៃសូត្រហ្មត់ចត់ត្រឹមត្រូវ ដើម្បីពេលអូសរានសសៃសូត្រឡើង នាំចូលម៉ាស៊ីនតម្បាញ មិនចាក់កណ្តាញ់។ ក្នុងដំណាក់កាលតម្បាញ ជាងត្រូវកត់សម្គាល់ផ្លាស់សូត្រ ពេលជិតនឹងអស់សូត្រ ជៀសវាងពេលតម្បាញបាត់សូត្រកណ្តាលទី នាំឲ្យមានភាពរអាក់រអួលដល់ផលិតផល។ ក្រោយពេលកន្សែងបានតម្បាញរូចស្រេច នឹងបានយកទៅជម្រះជ្រលក់ថ្នាំពណ៌។ បន្តគឺដំណាក់កាលម៉ាស៊ីនក្រងដេរជាយកន្សែង ទាមទារកម្មករយ៉ាងច្រើន ដែលមានថ្វីដៃប៉ិនប្រសប់ច្រើនឆ្នាំ។ ពីព្រោះពេលតម្បាញនិងជ្រលក់កន្សែងឲ្យក្លាយជាផ្ទាំងធំៗ កម្មករត្រូវរៀបកន្សែងទៅតាមទំហំខ្នាតផ្សេងគ្នា រួចដាក់ឲ្យម៉ាស៊ីនក្រងជាយតាមបណ្តោយនិងទទឹង ដើម្បីកន្សែងជូតមុខមិនចេញសូត្រ។ ចុងក្រោយមុនពេលចែកចាយផលិតផលកន្សែង ចេញទៅទីផ្សារប្រើប្រាស់ កម្មករត្រូវរៀបកន្សែងឲ្យស្មើ ដើម្បីកែកាត់សូត្រនៅលើផ្ទៃមុខកន្សែង មើលទៅឃើញស្អាត។ មកដល់សព្វថ្ងៃនៅឃុំភុងសា (Phung Xa) មានក្រុមគ្រូសារជាង៧០% ប្រកបមុខរបរផលិតកន្សែង និងអាជីវកម្មកន្សែង មិនត្រឹមតែផ្គត់ផ្គងផលិតផលកន្សែងចេញទៅទីផ្សារ នៅតាមខេត្តក្រុងទូទាំងប្រទេស នៅទាំងនាំចេញទៅកាន់ប្រទេសចិន ជប៉ុន តៃវ៉ាន់...។ល។ រួមជាមួយការរក្សា និងអភិវឌ្ឍន៍មុខរបរប្រពៃណី មកដល់សព្វថ្ងៃមុខរបរតម្បាញកន្សែង នៅឃុំភុងសា (Phung Xa) មិនត្រឹមតែបង្កើតការងាររកស៊ី ជូនពលករមូលដ្ឋានរាប់រយនាក់ នៅភូមិហា (Ha) និងភូមិធឿង (Thuong) របស់ឃុំ នៅទាំងផ្តល់ការងារជូនពលករតាមតំបន់ជិតខាង។ ផលិតផលកន្សែងជូតមុខ របស់ភូមិសម្បូរបែបពីម៉ូដ រចនា ដូចកន្សែងជូតមុខ កន្សែងពោះគោ កន្សែងងូតទឹក កន្សែងធម្មតា កន្សែងបង់ក...។ល។ កន្សែងគំរូមានខ្នាតទំហំ ពណ៌សម្បុរផ្សេងគ្នា ឧទ្ទេសនាមអតិថិជនក្នុងនិងក្រៅប្រទេស។ ផលិតផលកន្សែងធ្វើសម្រេច បានបិទតែមពាណិជ្ជសញ្ញា របស់សហគ្រាសចែកចាយក្នុងនិងក្រៅប្រទេស។ ផលិតផលកន្សែងមួយចំនួន របស់សហគ្រាសនិងក្រុមគ្រួសារផលិតនៅភូមិរបរតម្បាញភុងសា(Phung Xa)។ តាមលោកវ៉ូវ៉ាន់ជី (Vu Van Chuy) ប្រធានគណៈកម្មការប្រជាជនឃុំភុងសា (Phung Xa) ទោះបីជាមុខរបរបន្ទាប់បន្សំ ប៉ុន្តែរបរតម្បាញកន្សែងជូតមុខ នាំមកនូវប្រភពចំណូលសំខាន់ រួមចំណែកលើកកំពស់ជីវភាពរស់នៅ ជូនអ្នកឃុំភុងសា (Phung Xa)។ បច្ចុប្បន្ន ឃុំភុងសា (Phung Xa) កំពុងដំណើរការកសាងគម្រោងការទិសដៅអភិវឌ្ឍន៍ពាណិជ្ជសញ្ញាកន្សែងភុងសា (Phung Xa) ដើម្បីជម្រុញការទំនាក់ទំនងដៃគូ អំពីនីហរណបើកទូលាយទីផ្សារ ប្រើប្រាស់កន្សែងឲ្យមូលដ្ឋានអាជីវកម្មនៅក្នុងភូមិសាស្រ្ត៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត
អត្ថបទផ្សេងទៀត ភូមិកុលាលភាជន៍បាវត្រុក (Bau Truc) - ស្លាកស្នាមវប្បធម៌សិល្បៈរបស់ជនជាតិចាម10/05/2025សក្តានុពលមូលដ្ឋានបាវត្រុក (Bau Truc) - ភូមិមួយនៅទីរួមស្រុកផឿកយឹន (Phuoc Dan) ស្រុកនិញផឿក (Ninh Phuoc) ពិសេសភាពនៃកុលាលភាជន៍បៀនហ្វ័រ (Bien Hoa)21/04/2025សក្តានុពលមូលដ្ឋាននំបាញ់ត្រាងណែម ធូហា (Tho Ha)25/09/2024សក្តានុពលមូលដ្ឋានហាណូយនាំចេញកសិផល06/09/2024សក្តានុពលមូលដ្ឋានវាលស្រែអំបិលខេត្តនិញធ្វឹន (Ninh Thuan)12/07/2024សក្តានុពលមូលដ្ឋាន“ស្រុកដូង” ជាមួយមុខរបរសិប្បវិចិត្រកម្ម04/07/2024សក្តានុពលមូលដ្ឋានចិញ្ចឹមសត្វកន្ទាទូក៖ ទម្រង់ថ្មីនៃប្រជាកសិករហាណូយ27/05/2024សក្តានុពលមូលដ្ឋាន អត្ថបទផ្សេងទៀត