30/10/2020 14:47 GMT+7 Email Print Like 0

រដ្ឋ Bayern (អាឡឺម៉ង់) ពិភាក្សាអំពីឱកាសពាណិជ្ជកម្មពីកិច្ចព្រមព្រៀង EVFTA ជាមួយវៀតណាម

នាថ្ងៃទី ២៧ ខែតុលា សមាគមសេដ្ឋកិច្ចរដ្ឋ Bayern (VBW) សហការជាមួយសមាគមឧបករណ៍លោហធាតុ និងគ្រឿងអគ្គិសនីរបស់រដ្ឋ Bayern (Bayme VBM) បានប្រារព្ធធ្វើឡើងសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) សម្រាប់សហគ្រាសនៃរដ្ឋឧស្សាហកម្មដែលមានសេដ្ឋកិច្ចធំបំផុតទី១ ទី២ របស់អាល្លឺម៉ង់។

ផលិតផលិតផលកាត់ដេរនៅក្រុមហ៊ុនភាគហ៊ុនកាត់ដេរនិងសេវាកម្ម Hung Long (ស្រុក Mỹ Hao - ខេត្ត Hung Yen) (រូបថត៖ VNA)


រដ្ឋ Bayern (អាឡឺម៉ង់) ពិភាក្សាអំពីឱកាសពាណិជ្ជកម្មពីកិច្ចព្រមព្រៀង EVFTA ជាមួយវៀតណាម - ảnh 1
ផលិតផលិតផលកាត់ដេរនៅក្រុមហ៊ុនភាគហ៊ុនកាត់ដេរនិងសេវាកម្ម Hung Long (ស្រុក Mỹ Hao - ខេត្ត Hung Yen) (រូបថត៖ VNA)
នៅក្នុងសិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានឯកភាពវាយតំលៃ ថា កិច្ចព្រមព្រៀង EVFTA ជាជំហានឆ្ពោះទៅមុខដ៏សែនសំខាន់ សំរាប់អង្គភាពអាជីវកម្មអឺរ៉ុប អាឡឺម៉ង់ និងរដ្ឋ Bayern ក៏ដូចជាសំរាប់អង្គភាពអាជីវកម្មវៀតណាម ព្រមទាំងបង្ហាញពីអារម្មណ៍របស់ពួកគេ ចំពោះផលវិជ្ជ មានដែលកិច្ចព្រមព្រៀង EVFTA នាំមកជូនផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន VBW លោក Bertram Brossardt បានជឿជាក់ថា វៀតណាមកំពុងក្លាយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញ និងមានអត្ថន័យយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ចចំពោះអង្គភាពអាជីវកម្មរបស់រដ្ឋ Bayern ទោះបីជានាបច្ចុប្បន្ននេះវៀតណាមមិនមែនជាដៃគូសំខាន់បំផុតសំរាប់ Bayern ក៏ដោយ។ លោកបានបន្ថែមទៀតថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ សហគ្រាសរដ្ឋ Bayern នឹងមានឱកាសស្វែងរកឋានៈដ៏ល្អប្រសើរថែមទៀតនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជាវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ