08/08/2021 18:52 GMT+7 Email Print Like 0

រដ្ឋាភិបាលតែងតែផ្តល់ជំនួយឧបត្ថម្ភ ជួយដោះស្រាយការលំបាក លើកកម្ពស់ផលិតកម្មនិងអាជីវកម្មសម្រាប់សហគ្រាស

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានដឹកនាំសន្និសីទអនឡាញទូទាំំងប្រទេស រវាងរដ្ឋាភិបាលជាមួយសហគ្រិនតំណាងអាជីវកម្ មសមាគមអាជីវកម្មនិងក្រសួងសាខានិងតំបន់(រូបថត៖ VGP/Nhat Bac)
 

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ សហគមន៍អាជីវកម្មដែលមានភាពក្លាហាននិងភាពវៃឆ្លាត ក្នុងការរក្សាផលិតកម្មនិងអាជីវកម្ម មិនធ្វើឱ្យសង្វាក់ផលិតកម្មត្រូវរអាក់ រអួន ធានាជីវភាំពរបស់កម្មករនិងរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ។

ថ្លែងនៅក្នុងពិធីបើកសន្និសីទអនឡាញទូទាំងប្រទេស រវាងនាយករដ្ឋមន្រ្តីជាមួយតំណាងអង្គភាពអាជីវកម្ម សមាគមអាជីវកម្មនិងមូលដ្ឋានស្តីពីដំណោះស្រាយ ដើម្បីដោះស្រាយរាល់លំបាកនិងលើកកម្ពស់ផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសក្នុងបរិបទឆ្លងរាលដាល ជំងឺរាតត្បាត កូវីដ -១៩ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ថ្ងៃទី ៨ ខែសីហា នាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ស្ថានភាពរាតត្បាតក្នុងនិងក្រៅប្រទេសមានការវិវឌ្ឍយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានក្រុមសហគ្រិននិងសហគ្រាសដែលមានការប្តេជ្ញាចិត្តខ្ពស់ជាងមុន ខិតខំប្រឹងប្រែងជាងមុន ដោយរួមសហការជាមួយប្រទេសទាំងមូលដើម្បីជំនះរាល់ការលំបាក ការព្យាករណ៍ និងចាប់យកឱកាសដើម្បីអភិវឌ្ឍន៍អង្គភាពអាជីវកម្មនិងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសហគមន៍អាជីវកម្មដែលមានភាពក្លាហាននិងភាពវៃឆ្លាតក្នុងការរក្សាផលិតកម្មនិងអាជីវកម្ម មិនធ្វើឱ្យសង្វាក់ផលិតកម្មត្រូវរអាក់រអួន ធានាជីវភាំពរបស់កម្មករនិងរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ អង្គភាពអាជីវកម្មនឹងបន្តជួបប្រទះការលំបាកនិងបញ្ហាប្រឈមជាច្រើន ហើយត្រូវការដំណោះស្រាយដើម្បីស្តារផលិត កម្មឡើងវិញ។ សន្និសីទនេះគឺជាឱកាសដ៏សំខាន់សម្រាប់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីក្នុងការស្តាប់នូវគំនិតសេចក្តីប្រាថ្នា សំណើរនិងអនុសាសន៍របស់សហគមន៍អាជីវកម្ម សមាគមក្នុងតំបន់ ទីភ្នាក់ងារនិងអង្គភាពនានា។ ស្មារតីរួមគឺដើម្បីវាយតម្លៃពីស្ថានភាពជាក់ស្តែងនៃការលំបាកនិងបញ្ហាប្រឈមរបស់អាជីវកម្ម និងស្វែងរកដំណោះស្រាយមានប្រសិទ្ធភាពនៅក្នុងស្ថានភាពបច្ចុប្បន្ន។

លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងស្ថាប័ននិងតំបន់នានា ត្រូវចាត់វិធានការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ដើម្បីការពារសុខភាពនិងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន។ លើសពីនេះទៅទៀត ចាំបាច់ត្រូវព្យាករ ណ៍ពីស្ថានភាពនៅពេលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនិងគ្រប់គ្រងជំងឺរាតត្បាតដើម្បីបង្កើនការប្រកួតប្រជែងនិងទាក់ទាញការវិនិយោគ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ