• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីការធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០

នាថ្ងៃទី ២៥ ខែមីនា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តស្តីពីការធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០។

សេចក្តីសម្រេចចិត្តបានផ្តោតសំខាន់លើបញ្ហាសន្តិសុខស្បៀង (រួមទាំងស្បៀងអាហារ) ដែលតែងតែបានបក្សនិងរដ្ឋយកចិត្តទុកដាក់ពិសេស សំដៅធានាបាននូវសន្តិសុខស្បៀងជាតិទាំងក្នុងពេលបន្ទាន់និងរយៈពេលវែង។

សេចក្តីសម្រេចចិត្តបានដាក់ចេញគោលដៅមួយចំនួន។ ក្នុងនោះ គោលដៅរួមគឺដើម្បីធានាឱ្យបានគ្រប់គ្រាន់នូវស្បៀងអាហារសម្រាប់ប្រើប្រាស់ក្នុងស្រុកនៅចំពោះគ្រប់កាលៈទេសៈនិងមួយផ្នែកសម្រាប់ការនាំចេញ។ គោលដៅជាក់លាក់គឺធានាការផ្គត់ផ្គង់ស្បៀង; ធានាឱ្យប្រជាជនទទួលបានអាហារ បំពេញតាមសុវត្ថិភាពចំណីអាហារនិងតម្រូវការអាហារូបត្ថម្ភ។

ឈរលើមូលដ្ឋាននៃគោលបំណងខាងលើ សេចក្តីសម្រេចចិត្តនាំចេញភារកិច្ចនិងដំណោះស្រាយដូចជាជំរុញការអភិវឌ្ឍន៍ រៀបចំរចនាសម្ព័ន្ធផលិតកម្មស្បៀងឡើងវិញ ដោយផ្សារភ្ជាប់ជាមួយទីផ្សារ។ បង្កើនការស្រាវជ្រាវអនុវត្តនិងផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងផលិតកម្មចំណីអាហារ និងបណ្តុះបណ្តាលបង្កើនគុណភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top