12/06/2020 12:00 GMT+7 Email Print Like 0

រដ្ឋាភិបាលឡាវប្រកាសយកឈ្នះជាបឋមលើជំងឺរាតត្បាត COVID-19


 រដ្ឋាភិបាលឡាវប្រកាសយកឈ្នះជាបឋមលើជំងឺរាតត្បាត COVID-19 (រូបថត៖ VOV)
 

នាយក​រដ្ឋមន្ត្រីឡាវលោក Thongloun Sisolithបាន​សង្តត់​ធ្ងន់​ថា​ជ័យ​ជំនះ​នេះគឺ​មក​ពី​ការ​ចូល​រួម​ចំណែក​របស់​ប្រជា​ជន​ឡាវទាំងមូល ក្នុងការអនុវត្តន៍វិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
 
រដ្ឋាភិបាល​ឡាវបានប្រកាសថា ប្រទេសនេះបានយកឈ្នះជាបឋមលើជំងឺរាតត្បាត COVID-19 បន្ទាប់ពីអ្នក​ជំងឺ​ COVID-19 ទាំង ១៩ នាក់ ត្រូវបានអនុញ្ញត្តិឲ្យចាកចេញពីមន្ទីពេទ្យ ហើយ​គ្មាន​ករណី​ឆ្លង​ជំងឺ​ក្នុង​រយៈ​ពេល​ ៥៩​ ថ្ងៃជាប់​ៗគ្នា។
 
ថ្លែងទៅ​កាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងវៀងចន្ទន៍នាថ្ងៃទី ១០ខែមិថុនា នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisolith បានអះអាងថា ជ័យជំនះនេះ គឺជាជំហានដ៏សំខាន់។ ទន្ទឹមនឹងនេះ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​សង្ត​ត់​ធ្ងន់​ថាជ័យ​ជំនះនេះគឺមកពីការចូលរួមចំណែករបស់ប្រជាជនឡាវទាំងមូល ក្នុងការអនុវត្តន៍វិធានការបង្ការ និងប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាតផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ