16/07/2019 11:18 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសសឹង្ហបុរីនៅវៀតណាម


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) 
 

 អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា រដ្ឋាភិបាល​វៀត​ណាម​សន្យាបង្ក​គ្រប់លក្ខណៈងាយស្រួលសម្រាប់ ស​ហគ្រាស​សឹង្ហបុរី​ដើម្បី​ធ្វើអាជីវកម្ម​ប្រកប​ដោយ​ជោគ​ជ័យ​នៅវៀត​ណាម​។ 
 
នារសៀល​ថ្ងៃទី១៥ ខែកក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ទទួលជួបជាមួយគណៈប្រតិភូ ធុរជនសឹង្ហបុរីដែលបានរៀបចំឡើងដោយសម្ព័ន្ធសហគ្រាសសឹង្ហបុរី (SBF) និង ​ស្ថាប័នអភិវឌ្ឍសហគ្រាសសឹង្ហបុរី (ESG) សំដៅស្វែងយល់អំពីឱកាសវិនិយោគ នៅវៀតណាម។
 
អញ្ជើញថ្លែង​នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា រដ្ឋាភិបាល វៀត​ណាម​សន្យា​បង្កគ្រប់​លក្ខណៈងាយស្រួលសម្រាប់ សហគ្រាសសឹង្ហបុរីដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ លោកនា​យក​រដ្ឋមន្រ្តីមានគោលបំណងថា សហគ្រាសសឹង្ហបុរីនឹងបង្កើនការ បណ្ដាក់ទុនចូលមក​វៀតណាម​លើវិស័យ​មួយ​ចំនួនដូចជាវិស័យហេដ្ឋារចនា សម្ព័ន្ធ logistics ហិរញ្ញវត្ថុធនាគារ បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូ​និក​ អប់រំ សុខា ភិបាល ទេសចរណ៍ ឧស្សាហកម្មនាវាចរណ៍ និងអាកាសចរណ៍អវកាស ជាដើម។ នាយ​ក​រដ្ឋមន្រ្តី​លោក​ Nguyen Xuan Phuc ក៏បានស្វាគមន៍និង​ស្នើអោយសឹង្ហបុរី សហប្រតិបតិ្ត​ការជា​មួយ​វៀត​ណាម​ដើម្បីរៀប​ចំដែន​ដីអភិវ​ឌ្ឍទីក្រុងដាណាំង ជាទីក្រុងដែលមានផ្ទៃដីស្មើរ​នឹងសឹង្ហបុរីផង​ដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ