នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទស្តីពី “អង្គភាពអាជីវកម្មវៀតណាម- កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ”។
នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទស្តីពី “អង្គភាពអាជីវកម្មវៀតណាម-កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ”។ ថ្លែងមតិបើកសន្និសីទនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះ អាងថា គោលដៅរបស់រដ្ឋាភិបាលគឺផ្លាស់ប្តូរការដឹកនាំ ដោះស្រាយការលំបាក សម្រាប់អង្គភាពអាជីវកម្ម បង្កើតទំនុកទុកចិត្តឲ្យអង្គភាពអាជីវកម្ម និងសង្គម។ លោកនាយករដ្ឋមន្ត្រីបានសំណូមព ឲ្យក្រសួងស្ថាប័ននានាផ្ទៀងស្តាប់ និងមានទស្សនៈច្បាស់លាស់ក្នុងការឆ្លើយតប នឹងបំណងប្រាថ្នារបស់អង្គភាពអាជីវកម្ម តាមនោះឆ្ពោះទៅការអភិវឌ្ឍន៍ប្រទេសជាតិ។ អញ្ជើញថ្លែងមតិបិទសន្និសីទ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “បន្តជម្រុញ កសាងនិងកែប្រែយន្តការ បង្កើតបរិយាកាសវិនិយោគងាយស្រួល សម្រាប់វិនិយោគិននិងអង្គភាពអាជីវកម្ម។ មុនបង្អស់គឺត្រូវពិនិត្យឡើងវិញ និង ដោះស្រាយរាល់ការជំពាក់ជំពិនរវាងច្បាប់វិនិយោគ ច្បាប់អង្គភាពអាជីវកម្ម និងច្បាប់ទាក់ទិននានា ដោយប្រមូលផ្តុំកសាងច្បាប់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មធុនតូចនិងមធ្យម។ បង្ករលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន បរទេសមកវិនិ យោគចូលជាមួយអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម