រដ្ឋាភិបាលត្រៀមរៀបចំដាក់ជូនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងTPP
ខុទ្ធកាល័យរដ្ឋាភិបាលទើប នឹងជូនដំណឹងនូវការសន្និដ្ឋានរបស់ នាយករដ្ឋមន្ត្រីនៅកិច្ចប្រជុំអចិន្ត្រៃយ៍ រដ្ឋាភិបាល ស្តីពីកិច្ចការត្រៀមរៀបចំដាក់ ជូនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកTPP។ សេចក្តីប្រកាសការសន្និដ្ឋាននេះ បានសង្កត់ធ្ងន់ថា ការអនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀង TPP គឺមានអត្ថន័យសំខាន់ក្នុងការអះអាង នូវការផ្តេជ្ញានយោបាយខ្ពស់របស់វៀតណាម និងសម្តែងនូវតួនាទីជាសមាជិកម្ចាស់ការ សកម្មក្នុងTPP រួមចំណែកជម្រុញការកែប្រែយន្តការសេដ្ឋកិច្ចទីផ្សារទំនើប និងប្រព័ន្ធច្បាប់ជាតិ សំដៅត្រៀមជាស្រេចអនុវត្តប្រកប ដោយប្រសិទ្ធិភាពរាល់កិច្ចសន្យា។ រួមជាមួយគ្នានោះ ជួយឲ្យអង្គភាពអាជីវកម្មនានា ប្រជាជននិងសង្គមទាំងមូល មានពេលវេលាគ្រប់គ្រាន់សំដៅម្ចាស់ការ ចូលរួមខណៈដែលកិច្ចព្រមព្រៀងនេះមានសុពលភាព។ យោងតាមការបញ្ជាណែនាំ របស់ការិយាល័យនយោបាយ ច្បាប់និងការងារត្រៀមរៀបចំរបស់ក្រសួងស្ថាប័ននានា និងរដ្ឋាភិបាលបាន លើកគោលដៅដាក់ជូនរដ្ឋសភាអនុម័ត លើកិច្ចព្រមព្រៀង TPP នៅសម័យប្រ ជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៤ ដែលគ្រោងនឹងប្រារព្វនាខែកក្កដាខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម