• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបែងចែកថវិកាមជ្ឈឹមឆ្នាំ២០២០


 ទិដ្ឋភាពនៅកិច្ចប្រជុំរបស់រដ្ឋសភា (រូបថត៖TTXVN)
 

បន្ត​សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ជាង​៩០% រដ្ឋសភាវៀតណាមបានអនុម័តលើ សេចក្ដីសម្រេចចិត្តស្ដីពីការបែងចែកថវិកាមជ្ឈឹមឆ្នាំ ២០២០។​
 
បន្ទាប់​នោះ នៅពេលពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមមាត្រា​មួយ​ចំនួន​នៃច្បាប់​ឆ្លង​ដែន​ ឆ្លងកាត់និងស្នាក់នៅក្នុងដែនដីវៀត ណាមរបស់ជនបរទេសនោះ សមាជិក សភាភាគ​ច្រើន​បាន​យល់​ស្រប​នឹងភាព ចាំបាច់នៃការចេញផ្សាយច្បាប់នេះ។ បណ្ដាសមាជិកសភាបានស្នើអោយមាន ការត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់ដើម្បីអោយច្បាប់នេះពិតជាសមស្របនឹងគោលមាគ៌ា គោលនយោបាយរបស់បក្ស ក៏ដូចជា​សម​ស្របនឹងរដ្ឋធម្មនុញ្ញ ប្រព័ន្ធច្បាប់ វៀតណាម និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេស​គឺកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា ដែលវៀតណាមបានចុះហត្ថលេខានិងចូលរួមនាពេលកន្លងទៅផងដែរ។ លោកស្រី Tran Thi Hien សមាជិកាសភាមណ្ឌល Ha Nam បានចាត់ទុកថា ការអនុវត្ត​ច្បាប់​នេះនឹង​បង្កលក្ខណៈ​សម្រាប់​វៀត​ណាម​ក្នុង​ការទាក់​ទាញភ្ញៀវ ទេសចរ ដោយ សារនាបច្ចុប្បន្ន តម្រូវការជ្រើសរើសវៀតណាមជាគោលដៅ ទេសចរណ៍​សម្រាក​លំហែកាយ​រយៈពេលច្រើនថ្ងៃ និងទេសចរណ៍ថែទាំសុខភាព របស់ជនចូលនិវត្តន៍មក​ពីបណ្ដាប្រ​ទេស​អភិវ​ឌ្ឍ​ កាន់តែច្រើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ លោកស្រីបានថ្លែងថា៖
 
“ខ្ញុំយក​ចិត្តទុកដាក់ដល់ការបង្កើនពេលវេលាទិដ្ឋាការនិងពេលវេលាស្នាក់ នៅចំពោះជន​បរទេស​មក​ទស្សនា​វៀត​ណាម​។ អាស្រ័យដោយមានការចំណាយ ជាប្រចាំថ្ងៃទាប ប្រជាជនរួសរាយរាក់ទាក់នោះ អញ្ចឹងអាច​និយាយ​បាន​ថា​ វៀ​ត ណាមមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍនិង​ប្រកួតប្រជែងលើវិស័យ ទេសចរ​ណ៍។ នេះជាទិស​ដៅដ៏សម​ស្រប​នឹងគោលមាគ៌ាថ្មីនៅក្នុងសេចក្ដី សម្រេចចិត្ត​មជ្ឈឹមកាលពីថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១​៧ របស់ការិយាល័យ​ នយោយាយស្ដីពីការអភិ​វឌ្ឍទេសចរណ៍​ក្លាយទៅជា​វិស័យ​សេដ្ឋកិច្ច​ស្នូលមួយ​និងការ​លើក​កំពស់​សមត្ថភាព​ប្រកួតប្រជែងនៃទេសចរណ៍វៀតណា​ម”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top