24/10/2019 14:51 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមនិងអ៊ុយក្រែនមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ២១ ខែតុលា ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋសភាអ៊ុយក្រែន លោក Dmytro Razumkov ក្នុងឱកាសលោកបានជាប់ឆ្នោត សារជាថ្មីម្តងទៀតកាលពីខែសីហាកន្លងទៅ។



ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Anh Tuan បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋសភាអ៊ុយក្រែន លោក Dmytro Razumkov (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានប្រគល់លិខិតអបអរសាទររបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជូនចំពោះប្រធានរដ្ឋសភាអ៊ុយក្រែនផងដែរ។ នៅក្នុងលិខិតនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា ប្រធានរដ្ឋសភាអ៊ុយក្រែន លោក Dmytro Razumkov នឹងដឹកនាំប្រទេសអ៊ុយក្រែនប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យនីតិបញ្ញត្តិមនិងការឃ្លាំមើល ដើម្បីបង្កើតជាមូលដ្ឋានសម្រាប់ប្រទេសអ៊ុយក្រែន មានស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ លោកស្រី Nguyen Thi Kim Ngan បានសម្តែងគោលបំណង ចង់អោយរដ្ឋសភាវៀតណាមនិងរដ្ឋសភាអ៊ុយក្រែននឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និង​ពហុភាគី ដើម្បីរួមចំណែកពង្រឹងនូវចំណងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេស​ទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់និងនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ