• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមនិងរដ្ឋសភាអ៊ីរ៉ង់ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 រដ្ឋសភាវៀតណាមនិងរដ្ឋសភាអ៊ីរ៉ង់ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

អនុប្រធានរដ្ឋសភាវៀត​​ណាម លោក Do Ba Ty បានដឹកនាំគណៈ​ប្រតិភូរដ្ឋ​សភា វៀតណាម ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ នៅសាធារណរដ្ឋឥស្លាម​អ៊ីរ៉ង់ ក្នុងអំឡុង ពេលពី​ថ្ងៃទី២៨ ដល់ថ្ងៃទី៣​០ ខែសីហា​ ឆ្នាំ​២០១៧។  
 
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គ​ណៈ ប្រតិភូរដ្ឋសភានៃប្រទេសទាំ​ងពីរ បានអនុវត្តជំ​នួបពិភាក្សា​រួម។ អនុប្រធាន​រដ្ឋសភា អ៊ីរ៉ង់ លោក Ali Motahari​ និងអនុប្រធានរដ្ឋសភាវៀ​តណាម លោក Do Ba Ty បាន ឯកភាព ​បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិ​ការ រវាងរដ្ឋសភានៃប្រទេសទាំងពី​រ លើគ្រប់​វិស័យ ដូចជា បង្កើន​​ការ​ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជា​ន់ថ្នាក់ និងផ្លាស់ប្តូរបទ ពិសោ​ធន៍លើវិស័យតាក់តែងច្បាប់​ជាដើម​។ ប្រធា​ន​រដ្ឋសភាអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា  អ៊ីរ៉ង់មានបំណង អ​ភិវឌ្ឍន៍​ទំនាក់​ទំនង​លើគ្រប់​វិស័យ​ជាមួយ​វៀត​ណាម​ ព្រ​មទាំង អះអាងថា នឹង​រួមសហការជាមួ​យរដ្ឋស​ភាវៀត​ណាម ជម្រុញការអនុវត្ត​រាល់​កិច្ច​ព្រម ព្រៀង​ដែល​បានចុះហត្ថ​លេខារវាងប្រទេសទាំងពីរ រួម​ចំណែកនាំ​ទំនាក់ទំ​នង សហប្រតិបត្តិការ​សេដ្ឋកិច្ចរវាង​ប្រទេសទាំងពីរ​ឲ្យសមស្រប ជាមួយនឹងទំនាក់ទំនងនយោ បាយនិងសក្កានុភាពរបស់ប្រទេ​សទាំ​ងពីរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top