• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាបន្តពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ


 រដ្ឋសភាបន្តពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ
 

ពិភាក្សា​អំពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម លោក Nguyen Manh Cuong សមាជិកសភាខេត្ត Quang Binh បាន​ស្នើឲ្យស្ថាប័នការពារច្បាប់ពង្រឹងការប្រយុទ្ធប្រឆាំងឧ​ក្រិដ្ឋកម្ម ដើម្បីធ្វើការស៊ើបអង្កេត និង​ធ្វើ​ចំណាត់​​ការចំពោះខ្សែបណ្ដាញជួញដូរមនុស្ស។
 
បន្តសម័យ​ប្រជុំលើកទី ៨ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋសភាបន្ត​ធ្វើការ​ពិភាក្សា​អំពីរបាយការណ៍ស្ដីពីការងាររបស់ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យការ​ប្រជា​ជន​កំពូល​ឆ្នាំ​​២០១៩ ការងារប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្ម ក៏ដូចជាការរំលោភបំពានលើច្បាប់ និងអំពើពុក​រលួយ​ជា​ដើម​។
 
ពិភាក្សា​អំពីការ​ងារ​ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម លោក Nguyen Manh Cuong សមាជិកសភាខេត្ត Quang Binh បានស្នើ​ឲ្យស្ថាប័នការពារច្បាប់ពង្រឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើ​ចំណាត់​ការ​​ចំពោះខ្សែបណ្ដាញជួញដូរមនុស្ស។ ​លោក Nguyen Manh Cuong បានលើកសំណើរថា៖
 
“ខ្ញុំ​ស្នើឲ្យរដ្ឋាភិបាលដឹកនាំអាជ្ញាធម៌គ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ក្នុងការដឹកនាំ និង​រៀប​ចំ​ឱ្យបាន​ល្អនូវ​ការ​ងារ​ប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្សដោយមានវិធានព្រមៗគ្នាលើវិស័យសេដ្ឋកិច្ច រដ្ឋបាលនិងច្បាប់នានា។ ទន្ទឹមនឹង​នេះ រួមបញ្ជូល ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង កាត់បន្ថយ​ភាពក្រីក្រ”។
 
លើសពីនេះ​ទៅទៀត សមាជិកសភាក៏បានពិភាក្សា អំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំង​ស្នើឲ្យ​រដ្ឋាភិបាល​សុក្រឹត​គោលនយោបាយ ច្បាប់ ដើម្បីរាំងខ្ទប់អំពើពុករលួយ​ ដែលរីករាលដាលផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top