• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាបន្តពិភាក្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ក្រមព្រហ្មទណ្ឌ


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan (រូបថតៈ  PLO.VN)

បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៧​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​រៀប​ចំ​សន្និសីទ​ផ្តល់​យោបល់​ទៅលើ គំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែម​លើមាត្រា​មួយចំនួន​នៃច្បាប់ព្រហ្មទណ្ឌ ២០១៥។ 
 
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីសន្និសីទ ។ នៅក្នុងសន្និសីទនេះ តំ ណាងជាច្រើនបានផ្តល់ មតិលើខ្លឹមសារមួយចំនួន ស្តីពី​ ការលើកលែងការ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​សម្រាប់​មេធាវី​ដែល​មិន​បរិហារ​បទ​ល្មើស​ ការ​រំលោភ​លើសុវត្ថិភាពចំណីអាហារ​ជាដើម។
 
​មុននោះ រដ្ឋសភាបានចំណាយពេលវេលាមួយថ្ងៃ សម្រាប់ពិភាក្សាអំពីគំរោង ច្បាប់​ធ្វើវិសោធនកម្ម បំពេញ​បន្ថែម​លើមាត្រា​មួយ​ចំនួន នៃច្បាប់​ព្រហ្ម​ទណ្ឌ​២០១៥​។ តំណាងទាំងអស់បានឯកភាពចាត់ទុកថា នេះជាក្រមច្បាប់សំខាន់ តម្រូវឲ្យ​រដ្ឋសភា បន្តការពិភាក្សាមត់ចត់មុននឹងអនុម័តផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង

រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង

នារសៀលថ្ងៃទី ២ ខែសីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំសន្និសីទកិច្ចការបរទេសជាតិលើកទី ២២ ដោយមានប្រធានបទ "លើកកម្ពស់ការងារកិច្ចការបរទេសមូលដ្ឋាន កៀរគរធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើដល់ការអភិវឌ្ឍ"។

Top