22/08/2020 16:50 GMT+7 Email Print Like 0

រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីអំពាវនាវឲ្យចិនគោរពតាមច្បាប់ក្នុងបញ្ហាសមុទ្រខាងកើត

យោងតាមរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីនៅក្នុងកិច្ចប្រជុំនេះ ឥណ្ឌូណេស៊ីនិងចិនបានឯកភាពគ្នា បន្តការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងនៅក្នុងអំឡុងពេលជំងឺរាតត្បាតក៏ដូចជាក្រោយជំងឺរាតត្បាត
 

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថត៖ China Daily)


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ក្រៅពីជំនួបពិភាក្សា ដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរវាងប្រទេសទាំងពីរមក រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏បានអំពាវនាវឲ្យចិនសហការនិងរក្សាសន្តិសុខក្នុងតំបន់ ជាពិសេសនៅក្នុងបញ្ហាសមុទ្រខាងកើត។

ក្នុងសន្និសីទសារព័ត៌មានតាមអ៊ិន ធឺរណែត បន្ទាប់ពីមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មក រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានឲ្យដឹងថា៖ “នៅក្នុងកិច្ចប្រជុំទ្វេភាគី យើងទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ រួមទាំងបញ្ហាក្នុងអាស៊ានផងដែរ។ យ៉ាងណាមិញ ចិនគឺជាដៃគូសំខាន់របស់អាស៊ាន។ នៅឆ្នាំខាងមុខ អាស៊ាននិងចិននឹងប្រារព្ធខួបលើកទី ៣០ នៃទិវាបង្កើតភាពជាដៃគូ។ ឥណ្ឌូណេស៊ីជឿជាក់ថា ភាពជាដៃគូអាស៊ាន - ចិននឹងកាន់តែស្អិតរមួតឲ្យតែភាគីទាំងពីរគោរពតាមច្បាប់អន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ”។

យោងតាមរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី នៅក្នុងកិច្ចប្រជុំនេះ ឥណ្ឌូណេស៊ីនិងចិនបានឯកភាពគ្នា បន្តការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងនៅក្នុងអំឡុងពេលជំងឺរាតត្បាតក៏ដូចជាក្រោយជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ