• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីការពារជាតិអាមេរិក៖ ចិនមានអំពើបង្ករឿងហេតុជាបន្តបន្ទាប់នៅសមុទ្រខាងកើត


 រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ The Hill)
 

ក្រសួង​ការពារជាតិអាមេរិកបានឲ្យដឹងថា គេកំពុងបន្តឃ្លាំមើលសកម្ម ភាពរបស់​បណ្ដា​អង្គភាព​កង​ទ័ព​ជើង​ទឹក​និង​ជើងអាកាស​ចំណុះកងទ័ពរំដោះប្រជាជនចិន (PLA) នៅសមុទ្រខាងកើត។
 
នេះជាប្រសាសន៍របស់​រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន Brookings កាលពីថ្ងៃទី៤ ឧសភា កន្លងទៅ។ ថ្លែងនៅទីនេះ លោក Mark Esper បាន សង្កត់​ធ្ងន់ថា៖
 
“យើងខ្ញុំកំពុង​បន្តតាមដានយ៉ាងដិតដល់អ្វីៗដែលចិនកំពុងអនុវត្តនៅសមុទ្រខាងកើត។ នាពេលថ្មីៗនេះ មានព័ត៌​មានថា ចិនបានអនុវត្តអំពើបង្ក រឿងហេតុបន្ថែមទៀត​នៅសមុទ្រ​ខាងកើត​ដូចជា​ការបុក​ឲ្យលិច​នាវានេសាទ​របស់​វៀត​ណាម។ ហើយប៉េកាំងក៏កំពុងអនុវត្តអំពើទទឹងទទែងផ្សេងៗទៀត និងមិន​គោរព​គោល​ការណ៍​​នាវាចរណ៍អន្តរជាតិផងដែរ”។
 
រដ្ឋមន្រ្តីការ​ពារជាតិអាមេរិកក៏បានចាត់ទុកថា ចិនកំពុងទាមទារអធិប តេយ្យភាពដែនដី ដែនសមុទ្រ ឬ​លំហ​ដែល​មិនមែន របស់ប្រទេសនេះ ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top