• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការពារប្រទេសវៀតណាមទទួលជួបសន្ទនានិងជួបចរចាជាមួយសមភាគីអាមេរិក


 រដ្ឋមន្ត្រីការពារប្រទេសវៀតណាមទទួលជួបសន្ទនានិងជួបចរចាជាមួយសមភាគីអាមេរិក (dantri.com.vn)

នារសៀលថ្ងៃទី២៥ ​ខែមករា ឆ្នាំ​២០១៨ នៅទីក្រុ​ងហាណូយ រដ្ឋមន្ត្រីការពារប្រ​ទេស​វៀត​​ណាម នាយ​ឧត្តម​សេនីយ៍​ Ngo Xuan Lich បានធ្វើអធិបតីភាពពិធីទទួ​លជួបសន្ទ​នា​ ជាផ្លូវ​ការរដ្ឋមន្ត្រីការពារជា​តិអាមេរិក លោក J​ames Mattis។ ក្នុងជំ​នួបចរចា​ ភាគី ទាំងពីរបា​នវាយតំលៃចំ​ពោះលទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិទ្វេភាគី​នាពេលកន្លង​ទៅហើយ​ឯកភាព​គ្នាអំពី​ទិសដៅ​វិធាន​ការ​ជំរុញ​ទំនាក់ទំនង​ការពារប្រទេស​រវាង​ប្រទេសទាំងពីរ​នាពេលខាង​មុខ ដោយ​ឈរលើ​អនុស្សារណៈ​យោគយល់​គ្នាស្តីអំពី​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​លើវិស័យការ​ពារប្រទេស (MOU) ដែល ត្រូវបានចុះហត្ថលេខានាឆ្នាំ​ ២០១១ សេចក្តី​ថ្លែងការណ៍​ស្តីពីទស្សនៈ​វិស័យរួមលើ​វិ​ស័យ​ការពារប្រទេស (JVC) ឆ្នាំ ២០១៥ ផែនការធ្វើ​សកម្មភាព​ ៣ ឆ្នាំ ដំណាក់កាល ២០១៨​-២០២០ និងកិច្ចព្រមព្រៀងរបស់ថ្នា​ក់ដឹកនាំជាន់ខ្ពស់នៃប្រទេស​ទាំង​ពីរ។ នេះគឺជា​លើកដំបូង​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក  James Mattis ទៅបំ​ពេញ ទស្សនកិច្ច​នៅវៀត​ណាម តាម​សេចក្តី​អញ្ជើញ​របស់​រដ្ឋមន្ត្រីការ​ពារប្រទេសវៀតណាម នា​យឧត្តសេនីយ៍ Ngo Xua​n Lich។ ដំណើរទស្សន​កិច្ចនៅវៀ​ត​ណាម​លើក​នេះ​របស់​ លោក James Mattis ប្រព្រឹត្តទៅក្នុងកាលៈទេសៈក្របខ័​ណ្ឌដៃ​គូលើគ្រប់​ជ្រុង​ជ្រោយ រវាង​វៀត​ណាម​និងអាមេរិក​ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ជា​ពិសេស បន្ទាប់​ពីបណ្ដាដំ​ណើរ​ទស្សន​កិច្ច​របស់ថ្នាក់​ដឹកនាំទ្វេភាគី​នាឆ្នាំ​២០១៧ កន្លងទៅ៕ 
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top