11/10/2020 15:18 GMT+7 Email Print Like 0

រដ្ឋធានីហាណូយអបអរសាទរខួបគម្រប់ ១០១០ ឆ្នាំនៃ Thang Long - ហាណូយដោយមានសកម្មភាពជាច្រើន


 ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem លោក Pham Tuan Long អញ្ជើញថ្លែងក្នុងពិធី
 

នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅវត្ត Tran Quoc  មជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម សហការជាមួយសមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហាណូយ រៀបចំពិធីបុណ្យបណ្តែតប្រទីព និងពិធីបុណ្យឧទ្ទិសបួងសួងសុំសេចក្តីសុខសម្រើន និងសន្តិភាពដល់ប្រជាជនទាំងមូលក្នុងឱកាសខួបគម្រប់ ១០១០ ឆ្នាំនៃ Thang Long - ហាណូយ។

នៅឆ្នាំនេះ ដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ពិធីបុណ្យនេះត្រឹមតែសំដែងការបណ្តែតប្រទីពតែប៉ុណ្ណោះ។ រីឯពិធីឧទិ្ទសបួងសួងសុំសេចក្តីសុខចម្រើន និងសន្តិភាពត្រូវបានប្រារព្ធយ៉ាងឧឡារិក។ លោកស្រី Nguyen Thi Lien ប្រជាជនទីក្រុងហាណូយម្នាក់ដែលចូលរួមពិធីបុណ្យសំដែងប្រទីព បានចែករំលែក៖ “ នៅឆ្នាំនេះជាឆ្នាំរំលឹកទិវារំដោះរដ្ឋធានី ថ្ងៃទី១០ ខែតុលា ដោយមានការសំដែងការបណ្តែតប្រទីព ហេតុដូច្នេះខ្ញុំបានរៀបចំកិច្ចការផ្ទះឲ្យបានរួចរាល់ហើយ ទើបតែមកចូលរួមពិធីបុណ្យនេះតែម្តង។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាប្រជាជនរបស់ប្រទេសវៀតណាម ក៏ដូចជាប្រជាជនរបស់រដ្ឋធានីហាណូយនិយាយដោយឡែកផងដែរ” ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ