26/06/2019 10:48 GMT+7 Email Print Like 0

រដ្ឋធានីហាណូយនិងរាជធានីភ្នំពេញជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ


 ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) 
 

 នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អនុប្រធាន​អចិន្ត្រៃយ៍​នៃគណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហា​ណូយ​ លោក Nguyen Van Suu បានទទួលជួបជាមួយលោកនាយឧត្តមសេនីយ៍ ពូ សាប៊ុត​ឌី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក និងជាមេបញ្ជាការ យោធភូមិភាគពិសេស​នៃកងយោធពលខេមរៈភូមិន្ទ។​ 
 
ក្នុងជំនួប​នេះ លោក Nguyen Van Suu បានវាយតម្លៃខ្ពស់ ចំពោះសារៈ​សំខាន់​នៃដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​កម្ពុជា ដោយបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជាសកម្មភាព​បញ្ជាក់​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ភាគី​ទាំង​ពីរ ក្នុងការកសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ។ ជាពិសេស រដ្ឋធានីហាណូយ​កំពុងដំណើរការអភិវឌ្ឍន៍យ៉ាងខ្លាំងលើវិស័យជាច្រើន ហេតុដូច្នេះ ហាណូយត្រៀមជាស្រេច សហការជាមួយ​បណ្តាតំបន់របស់កម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍន៍។
 
ចំណែកឯ​ លោកនាយឧត្តមសេនីយ៍ ពូ សាប៊ុតឌី បានមានប្រសាសន៍ថា កងទ័ពនិង​ប្រជាជន​កម្ពុ​ជា​តែង​តែច​ង​ចាំជានិច្ចចំពោះពលីកម្មក៏ដូចជាគុណបំណាចរបស់កង ទ័ពស្ម័គ្រចិត្តវៀតណាម ដែល​បាន​ជួយ​ផ្តួល​រលំរបប​ប្រល័យ​ពូជសាសន៍ប៉ុលពតដើម្បី ឱ្យកម្ពុជាអាចរស់រានមានជីវិតនិងកំ​ពុងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ ​លោកនា​យឧ​ត្តមសេនីយ៍ ពូ សាប៊ុត ឌី​ ក៏បានថ្លែង​អំណរ​គុណ​ចំពោះកិច្ច​សហប្រតិ​បត្តិការ​និង​ការ​ជួយ​ឧបត្ថម្ភ​របស់​បញ្ជាការដ្ឋាន​រដ្ឋធានីហាណូយ ក៏ដូចជាទីក្រុងហាណូយ នា​ពេលកន្លងមកផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ