• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនរដ្ឋធានីរួមដៃបង្ការទប់ស្កាត់ជំងឺរាតត្បាត

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ យុវជនរាប់ពាន់នាក់នៅរដ្ឋធានីហាណូយ បានបើក យុទ្ធនា​ការឃោសនា​អំពីការ​បង្ការ​ទប់​ស្កាត់ជំងឺរាតត្បាតរលាកផ្លូវ ដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)។ កម្មវិធីនេះត្រូវបាន សម្ព័ន្ធ​យុវជន​ហាណូយរៀបចំឡើងនៅកន្លែងចំនួន៨ ដែលបានចែកម៉ាស់ មុខចំនួន១ហ្មឺនគ្រឿង ទឹក​អនាម័យ​ដៃស្ងួត​ចំនួន៨០០ដប ហើយចែកខិត ប័ណ្ឌឃោសនាពីវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតនេះនៅតាមកេរ្តិ៍ ដំណែល ​រមនីយដ្ឋាន ស្ថានីយ៍ឡានក្រុង និងទីតាំងប្រមូលផ្ដុំមនុស្សជា ច្រើននៅទីក្រុង។ ទន្ទឹមនឹងនោះ យុវជន​រដ្ឋធានី​ថែមទាំងសហការជាមួយ អង្គភាពមានសមត្ថកិច្ចនានាអនុវត្តការបាញ់ថ្នាំកម្ចាត់មេរោគ បោសសម្អាត អនាម័យ​នៅតាមវិថីនានាសំដៅធានាសុវត្ថិភាពសម្រាប់សហគមន៍ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

Top