14/12/2020 14:46 GMT+7 Email Print Like 0

យុវជនទាំងក្នុងនិងក្រៅប្រទេសរួមដៃ “តភ្ជាប់ពិភពលោក” ដើម្បីបំពេញសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ

អតីតអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន Phan Dien និងនាយកសាលាបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ប្រគល់រង្វាន់ដល់យុវជនឆ្នើមៗ (រូបថត៖ hanoimoi.com.vn)
 

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានបើក​មហា​សន្និបាត​ទេពកោសល្យវ័យក្មេងវៀតណាម លើកទី ៣ ឆ្នាំ ២០២០។

របាយការណ៍ដែលបង្ហាញក្នុងអង្គសន្និបាតបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក នេះ សម្ព័ន្ធយុវជនសមាគមយុវជននិងក្រុមយុវជននានា បានធ្វើពិពិធកម្មដោយតឈប់ឈរ នូវកម្មវិធីថ្មីនៃការរៀបចំនិងកែលម្អគុណភាព ចលនាការប្រកួតប្រជែងទេពកោសល្យ តាមនោះ រកឃើញយុវជន យុវជនជំទង់ជាច្រើនដែលមានទេពកោសល្យ។  អង្គសន្និបាតបានពិភាក្សាការងារជំរុញការយកចិត្តទុកដាក់និងលើកកម្ពស់ទេពកោសល្យវ័យក្មេង នាពេលកន្លងមកនិងស្នើដំណោះស្រាយដើម្បីស្វែងរកទេពកោសល្យវ័យក្មេង ពង្រីកបណ្តាញនិងតភ្ជាប់​បញ្ញាវ័ន្តវ័យក្មេងវៀតណាមទូទាំងសកលលោក រួមចំណែកដល់ការអភិវឌ្ឍវៀតណាមមាំមួននៅឆ្នាំ ២០៤៥។

ថ្លែងនៅក្នុងមហាសន្និបាតនេះ លោក Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម បានសង្កត់ធ្ងន់លើផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មលើកទី ៤ និងដំណើរការសកលលោក សាកលភាវូបនីយកម្ម និងសមាហរណកម្មកំពុងដាក់ចេញនូវវិធីសាស្ត្រអភិវឌ្ឍន៍ថ្មី។ ក្នុងនោះ ប្រភពធនធានមនុស្សជាពិសេសទេពកោសល្យគឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។

ក្នុងឱកាសនេះ អង្គសន្និបាតបានផ្ញើសារដល់យុវជនគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ឱ្យសាមគ្គីគ្នា អនុវត្តន៍ដោយឥតឈប់ឈរ និងខិតខំលើកកម្ពស់ “ស្មារតីជនជាតិ” និងអនុវត្តន៍ “ទំនួលខុសត្រូវជាតិ” ក៏ដូចជារួមដៃគ្នា “តភ្ជាប់សកលលោក” ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នានិងចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៣០ ឆ្នាំ ២០៤៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ