19/09/2020 14:37 GMT+7 Email Print Like 0

យកថ្លៃសេវាធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំចំពោះអ្នកចូលមកវៀតណាមចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២០

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានព្រមទទួល សំណើររបស់ក្រសួងហិរញ្ញវត្ថុស្ដីពីការយកថ្លៃសេវាធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំចំពោះអ្នកចូលមកវៀតណាម។

វាស់សីតុណ្ហភាពរាងកាយឲ្យពលរដ្ឋវៀតណាមដែលវិលត្រឡប់មកពីសឹង្ហបុរីវិញ។ (រូបថត៖ TTXVN)


តាមនោះ ក្នុងករណីដែលអ្នកចូលមកវៀតណាមដែលមានតម្រូវការធ្វើចត្តា ឡីស័កនៅសណ្ឋាគារ រមណីយដ្ឋានសម្រាកលំហែកាយ ឬមូលដ្ឋានផ្សេងៗ ទៀតដែលត្រូវបានជ្រើសរើសជាទីកន្លែងធ្វើ ចត្តាឡីស័ក ហើយត្រូវបាន ស្ថាប័នមានសមត្ថកិច្ចយល់ព្រមនោះ គឺបុគ្គលម្នាក់នោះត្រូវបង់ថ្លៃសេវា ដោយខ្លួនឯងក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តាមការកំណត់ថ្លៃសេវារបស់មូល ដ្ឋានធ្វើចត្តាឡីស័កនោះ។

ក្នុងករណីដែលអ្នកចូលមកវៀតណាមធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំនៅតាមបន្ទាយ សាលារៀនរបស់កងទ័ព ឬមូលដ្ឋានផ្សេងៗទៀតដែលត្រូវបានជ្រើសរើសដោយស្ថាប័នរដ្ឋនោះ គឺបុគ្គលម្នាក់នោះត្រូវបង់ថ្លៃម្ហូបដោយ ខ្លួនឯងចំនួន៨០.០០០ដុង/ថ្ងៃ ហើយថ្លៃសេវាផ្សេងៗទៀតចំនួន៤០.០០០ ដុង/ថ្ងៃ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

លោកនាយករដ្ឋមន្រ្តីវៀតណាមសំណូមពរឲ្យជនបរទេសដែលចូលមកវៀតណាមទាំងអស់ត្រូវទិញសេវាធានារ៉ាប់រង់សុខាភិបាលអន្តរជាតិ  ដែលអាចទូទាត់ថ្លៃសេវាពិនិត្យនិងព្យាបាលជម្ងឺនៅវៀតណាម។ ក្រៅពីនោះ ករណីចូលមកវៀតណាមទាំងអស់ត្រូវគោរពតាមបទបញ្ញត្តិស្ដីពីការធ្វើតេស្តវីរុស SARS-CoV-2 ហើយត្រូវបង់ថ្លៃសេវាធ្វើតេស្តដោយខ្លួនឯងតាមថ្លៃសេវាសុខាភិបាលនាបច្ចុប្បន្ន។
ចំណែក​ឯការពិនិត្យនិងព្យាបាលជម្ងឺ Covid-19 សម្រាប់ប្រជាពលរដ្ឋវៀតណាម នឹងបន្តត្រូវបានបង់ថ្លៃដោយថវិការដ្ឋ ផងដែរ។

រាល់បទបញ្ញត្តិដូចដែលបានលើកឡើងពោលខាងលើ ត្រូវបានអនុវត្ត ចំពោះករណីចូលមកវៀតណាមនិងធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២០៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ