06/06/2021 23:59 GMT+7 Email Print Like 0

មេបញ្ជាវង់តន្រ្តី ដុង ក្វាងវិញ (Dong Quang Vinh) – “ការទូត” តភ្ជាប់តន្រ្តីវៀតណាមនិងអន្តរជាតិ

ជាមួយនឹងស្មារតីខិតខំប្រឹងប្រែងមិនឈប់ឈរ ក្នុងការងាររួមប្រាស្រ័យ ផ្សព្វផ្សាយតន្រ្តីវៀតណាម មេបញ្ជាវង់តន្រ្តី ដុង ក្វាងវិញ (Dong Quang Vinh) បានមជ្ឈដ្ឋានតន្រ្តីក្នុងស្រុក ផ្តល់ប្រសិទ្ធនាមជា “ការទូត” តភ្ជាប់តន្រ្តីវៀតណាមនិងអន្តរជាតិ។

ដុង ក្វាងវិញ (Dong Quang Vinh) កើតឆ្នាំ១៩៨៥ បងបានស្នងបន្តដុងសិល្បៈពីគ្រួសារមួយ ដែលមានប្រពៃណីតន្រី។ ឪពុកបង ដុង វ៉ាន់មិញ (Dong Van Minh) ជាសិល្បករឆ្នើមលេងឧបករណ៍តន្រ្តីជនជាតិ ឯអ្នកម្តាយ ម៉ាយ ឡាយ (Mai Lai) ជាសិល្បករឆ្នើម  និងជាគ្រូបង្រៀនមុខវិជ្ជាពិណ្យ នៅវិទ្យាស្ថានតន្រ្តីជាតិវៀតណាម។
 

ដុង ក្វាងវិញ  (Dong Quang Vinh) ជាភ្ញៀវអញ្ជើញរបស់វង់តន្រ្តីមហោរី ដូចជា៖ អគារមហោស្រពក្រុងសៀង​ហៃ វិទ្យាស្ថានក្រុងសៀងហៃ សកលវិទ្យាល័យសៀងហៃ អគារមហោស្រពចឺជាំង វង់តន្រ្តីប្រពៃណីចិន។ល។

បងវិញ (Vinh)  រៀនផ្លុំខ្លុយតាំងពីអាយុ៩ឆ្នាំ (១៩៩៣) នៅវិទ្យាស្ថានតន្រ្តីជាតិវៀតណាម ដល់អាយុ១២ឆ្នាំ បងបានអញ្ជើញទៅសម្តែងនៅប្រទេស​ជប៉ុន។ នៅអាយុ២០ឆ្នាំ (២០០៤) បងវិញ (Vinh)  បានបញ្ជូលទៅរៀនមុខវិជ្​ជាជំនាញខាងបញ្ជាវង់តន្រ្តីជនជាតិ នៅវិទ្យាស្ថានតន្រ្តីក្រុងសៀនហៃ (ចិន)។ ជាមួយការរៀនសូត្រនិងខិតខំហាត់​មុខជំនាញ ដុង ក្វាងវិញ (Dong Quang Vinh) ល្បីឈ្មោះដូចជាទេពកោសល្យមួយរបស់ប្រទេសវៀតណាម នៅ​ក្រុងសៀនហៃ បងទទួលបានអាហារូបករណ៍ សម្រាប់និស្សិតឆ្នើមបំផុតនៃមូលនិធីមាតុភូមិចិន។

ជាពិសេស ដុង ក្វាងវិញ (Dong Quang Vinh) បានបញ្ជាវង់តន្រីវ័យក្មេងជាច្រើន នៅក្រុងសៀងហៃ ចូលរួមការប្រឡងថ្នាក់ជាតិនៅប្រទេសចិន ដណ្តើមបានពានរង្វាន់ជើងឯកមួយចំនួន។ ប្រាំបួនឆ្នាំសិក្សានៅប្រទេសចិន ដុង ក្វាងវិញ (Dong Quang Vinh) ប្រគំលេងតន្រ្តីជាមួយនឹងតន្រ្តីករជាច្រើនដូចជា សិល្បករ Chen Xiaodong ចិន សិល្បករ piano ចិន Mo Shuangshuang និងអនុវត្តច្រើនគម្រោងការប្រគំតន្រ្តីប្រជាប្រិយវៀតណាមនិងចិន ដូចជាចំណែកមួយនៃការខិតខំប្រឹងប្រែង ជំរុញការយល់ដឹង រវាងប្រជាជននៃប្រទេសទាំងពីរ។



ដុង ក្វាងវិញ (Dong Quang Vinh) លេងបទភ្លេង លង់អារម្មណ៍លើក្តារចុត piano។ រូបថត៖ ត្រឹន ថាញយ៉ាង
 

ដុង ក្វាងវិញ (Dong Quang Vinh) បញ្ជាវង់តន្រ្តីមហោរី នៅអគាររបាំល្ខោនវៀតណាម ក្នុងកម្មវិធីសម្តែងមួយនៅអគារមហោស្រពក្រុងហាណូយ។ រូបថត៖ ត្រឹន ថាញយ៉ាង
 

ដុង ក្វាងវិញ (Dong Quang Vinh) ហាត់ប្រគំតន្រ្តីនឹងសហការី នៅអគាររបាំល្ខោនវៀតណាម ត្រៀមឱ្យឆាកល្ខោន៖ “ជនទុរគត”។ រូបថត៖ ត្រឹន ថាញយ៉ាង

 

ដុង ក្វាងវិញ (Dong Quang Vinh) បញ្ជាវង់តន្រ្តីនៅរាត្រីសម្តែងល្ខោន “ជនទុរគត” នៅអគារមហោស្រពក្រុងហាណូយ។ រូបថត៖ ត្រឹន ថាញយ៉ាង
 

នាទីលង់អារម្មណ៍របស់មេបញ្ជាវង់តន្រ្តី ដុង ក្វាងវិញ (Dong Quang Vinh) នៅលើឆាកល្ខោន។ រូបថត៖ ត្រឹន ថាញយ៉ាង

 

ដុង ក្វាងវិញ (Dong Quang Vinh) និងសហការី បានទទួលស្វាគមន៍ដោយភាពកក់ក្តៅនៃមហាជន បន្ទាប់ពីរាត្រីសម្តែងពោរពេញទៅដោយថាមពល។ រូបថត៖ ត្រឹន ថាញយ៉ាង


ជាមួយនឹងសិល្បករ របស់អគាររបាំល្ខោនវៀតណាម ទទួលអំណជោគជ័យនៃរាត្រីសម្តែង។ រូបថត៖ ត្រឹន ថាញយ៉ាង


ដុង ក្វាងវិញ (Dong Quang Vinh) បានបំផុសគំនិតជូនមហាជន ដោយទេពកោសល្យតន្រ្តី នៅលើឆាកល្ខោន។ រូបថត៖ ត្រឹន ថាញយ៉ាង

 

នៅឆ្នាំ២០១៣ បន្ទាប់ពីបញ្ចក់ការសិក្សាថ្នាក់អនុបណ្ឌិត ដោយមានពន្ទុខ្ពស់បំផុត នៅវិទ្យាស្ថានតន្រ្តីក្រុង​សៀងហៃ។ ដុង ក្វាងវិញ (Dong Quang Vinh) បានវិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញ នាំយកទឹកចិត្តប្តេជ្ញានៃយុវជនបញ្ញវន្តជួយដល់មាតុភូមិ ពិសេសបងជាការទូតតន្រ្តីមួយរូប ដែលមានសកម្មភាពសិល្បៈឥទ្ធិពល ដល់ជីវភាពរស់នៅក្នុងសង្គម។ ដុង ក្វាងវិញ (Dong Quang Vinh) ជាមេបញ្ជាវង់តន្រ្តី គ្រូបង្រៀន ដឹកនាំក្រុមតន្រ្តី នៅវិទ្យាស្ថានតន្រ្តីជាតិវៀតណាម (VNAM), ដឹកនាំសិល្បៈនិងបញ្ជាវង់តន្រ្តី ប្រគំ Hanoi Voices (HVC), នាយកសិល្បៈវង់តន្រ្តីឫស្សីពកថាមពលថ្មី និងក្រុមចម្រៀងឫស្សីជប៉ុន Waraku, ភ្ញៀវអញ្ជើញបញ្ជាវង់តន្រ្តីមហោរីជាតិវៀតណាម (VNSO),  ក្រុមតន្រ្តីប្រពៃណីចិន ហុងកុង។ល។
 

ដុង ក្វាងវិញ  (Dong Quang Vinh) បានរដ្ឋាភិបាលសហរដ្ឋអាមេរិក ជ្រើសរើសជាអ្នកតំណាងតែមួយគត់របស់អាស៊ាន ចូលរួមគម្រោងការ “ជំរុញផ្លាស់ប្តូរសង្គមតាមរយៈសិល្បៈ”។

ក្រៅពីនោះ ដុង ក្វាងវិញ (Dong Quang Vinh) រួមនឹងតន្រ្តីករមួយចំនួន ហុងកុង ចិន ជប៉ុន អនុវត្តកម្មវិធីតន្រ្តីរួមប្រាស្រ័យវប្បធម៌អន្តរជាតិនៅក្រុងហាណូយ។ កម្មវិធីនេះ សុទ្ធតែបានវាយតម្លៃ ជារាត្រីប្រគំតន្រ្តីមិត្តភាពកំពូល។

ដុង ក្វាងវិញ (Dong Quang Vinh) តែងមានបំណងផ្តើមស្តារកេរដំណែលប្រណីតនៃវង់តន្រ្តីប្រពៃណីវៀតណាម។ បងយល់ឃើញថាតន្រ្តីមានថាមពលចេញពីឧបករណ៍ធម្មជាតិ ដែលលោកទ្រង់ប្រទានឱ្យដូចជាឫស្សីពក។ ចង់នាំយកតន្រ្តីវៀតណាមទៅលើឆាកអន្តរជាតិ នេះជាកម្លាំងសក្តានុពលបង្កប់មួយ។ នោះជាមូលហេតុដែលបងបង្កើតវង់តន្រ្តីឫស្សីពកដំបូង នៅប្រទេសវៀតណាម។ ការប្លែក គឺបញ្ចេញសូរប្រគំនៃឧបករណ៍តន្រ្តីឫស្សីពក ព្រមទាំងភាពក្លាហាននៃមេបញ្ជាវង់តន្រ្តី ដឹកនាំរាល់ទំនុកភ្លេង បានបញ្ជូលជំនោរខ្យល់ថ្មីមកលើឆាកតន្រ្តី នៅប្រទេសវៀតណាម។

 

ដុង ក្វាងវិញ  (Dong Quang Vinh) បានទីភ្នាក់ងារ Xinhua ស្ងើចសរសើរ ជាអ្នកតភ្ជាប់មិត្តភាពតន្រ្តី រវាងយុវជនប្រទេសទាំងពីរវៀតណាមនិងចិន។

វង់តន្រ្តីឫស្សីពកថាមពលថ្មី របស់បងវិញ (Vinh)  បានអញ្ជើញទៅសម្តែងនៅកម្មវិធីថ្នាក់ជាតិនិងអន្តរជាតិ មានកិត្តនាមជាវង់តន្រ្តីបំផុសគំនិតសិល្បៈប្រពៃណី ទៅដល់មហាជនវៀតណាមនិងសកលលោក។ រួមជាមួយនឹងការជោគជ័យនៃវង់តន្រ្តីឫស្សីពកនៅក្នុងប្រទេសវៀតណាម ខែមករា ឆ្នាំ២០១៨ ដុង ក្វាងវិញ  (Dong Quang Vinh) បានរដ្ឋាភិបាលសហរដ្ឋអាមេរិក ជ្រើសរើសជាអ្នកតំណាងតែមួយគត់របស់អាស៊ាន ចូលរួមគម្រោងការ “ជំរុញការផ្លាស់ប្តូរសង្គមតាមរយៈសិល្បៈ”។ ដុង ក្វាងវិញ  (Dong Quang Vinh) បាននាំយកតន្រ្តីវៀតណាម ផ្សព្វផ្សាយទៅដល់ទីក្រុងធំៗ របស់ប្រទេសអាមេរិក ទទួលបានការស្វាគមន៍យ៉ាងសកម្ម។ល។ ដុង ក្វាងវិញ  (Dong Quang Vinh) ក៏ជាអ្នកតំណាងមួយរូបក្នុងចំណោមអ្នកតំណាងពីររូបរបស់អាស៊ាន ចូលរួមសិក្ខាសាលា International visitor leadership project (IVLP)។ បងវិញមានទំនុកចិត្តធ្វើបទបង្ហាញក្រោមប្រធានបទ “នាំយកតន្រ្តីវៀតណាមទៅកាន់អន្តរជាតិ”។ បងវិញ (Vinh) ផ្លុំខ្លុយ លេងពិណ្យ ធ្វើឱ្យវេទិកានៅទីនេះមានភាពកក់ក្តៅ ជាមួយនឹងទំនុកភ្លេងប្រពៃណីវៀតណាមបង្កប់ថាមពលថ្មី។



វង់តន្រ្តីឫស្សីពកថាមពលថ្មី បានបំផុសគំនិតជានិច្ចនិរន្តរ៍ ដែលដុង ក្វាងវិញ  (Dong Quang Vinh) បានបង្កើត នាំយកជំនោរខ្យល់ថ្មី ប្លែក ជាមួយនឹងឧបករណ៍តន្រ្តីឫស្សីពក។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន


ដុង ក្វាងវិញ  (Dong Quang Vinh) និងវង់តន្រ្តីឫស្សីពកថាមពលថ្មី ប្រគំសម្តែងជាមួយតន្រ្តីករចិន នៅរាត្រីសម្តែងវង់ភ្លេង មហោរីមិត្តភាព រវាងប្រទេសទាំងពីរវៀតណាម និងចិន។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន


រាត្រីបញ្ជាវង់ភ្លេងមហោរីរបស់មេបញ្ជាវង់តន្រ្តី ដុង ក្វាងវិញ  (Dong Quang Vinh)។ រូបថត៖ ត្រឹន ថាញយ៉ាង

 

ដុង ក្វាងវិញ  (Dong Quang Vinh) អានទំនុក​បទភ្លេងម្នាក់ឯង មុនម៉ោងឡើងថ្នាក់។ រូបថត៖ ត្រឹន ថាញយ៉ាង

 

ដុង ក្វាងវិញ  (Dong Quang Vinh) ឡើងកាន់ថ្នាក់បញ្ជាវង់តន្រ្តីមហោរី។ រូបថត៖ ត្រឹន ថាញយ៉ាង

 

មេបញ្ជាវង់តន្រ្តី ដុង ក្វាងវិញ  (Dong Quang Vinh) សំណេះសំណាលជាមួយនឹងសមាជិករបស់ Hanoi Voices - ប្រគំតន្រ្តី ដែលដុង ក្វាងវិញ  (Dong Quang Vinh) និពន្ធបង្កើត។ រូបថត៖ ត្រឹន ថាញយ៉ាង


ទស្សនិកជនយ៉ាងច្រើនចូលចិត្តតន្រ្តី បង្ហាញពីភាពជិតស្និទ្ធ មនោសញ្ចេតនា ស្រឡាញ់ រាប់អាន ដុង ក្វាងវិញ  (Dong Quang Vinh) បន្ទាប់ពីសម្តែងរួចនៅរាល់រាត្រី។ រូបថត៖ ត្រឹន ថាញយ៉ាង

 

វង់តន្រ្តីឫស្សីពកថាមពលថ្មី នាំយកព្រលឹងជាតិវៀតណាម គឺអត្តសញ្ញាណជាតិវៀតណាម បានបងវិញ (Vinh) វិនិយោគនិងអនុវត្តដោយប្តេជ្ញា មានភារកិច្ចឈានដល់ការជោគជ័យ លើសពីការរំពឹងប្រាថ្នានៃអ្នកស្ថាបនា។ បងជាអ្នកតំណាងឱ្យប្រទេសវៀតណាម សម្តែងនៅ Festival តន្រ្តីជនជាតិអន្តរជាតិនៅប្រទេសចិននិងបារាំង។
ដុង ក្វាងវិញ  (Dong Quang Vinh) មានទេពកោសល្យឆ្វេងជាច្រើន លេងឧបករណ៍តន្រ្តីជនជាតិ ប្រើប្រាស់ស្ទាត់ជំនាញភាសាអង់គ្លេស និង ភាសាចិន។ បងជាតួអង្គធ្វើការមិនចេះនឿយហត់ ពោរពេញទៅដោយគំនិតផ្តើមថ្មី ថាមពលថ្មី បំផុសគំនិតដល់មហាជនឱ្យចេះស្រឡាញ់ឧបករណ៍តន្រ្តីប្រពៃណីវៀតណាម៕

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹន ថាញយ៉ាង ឯកសារតួអង្គផ្តល់ជូន
ប្រែសម្រួល​៖ រីកើង​


បណ្តាអត្ថបទបានផ្សាយ